34 comments on “សម្តេចហ៊ុន-សែននិងលោកស្រីមួរ-សុខហួរ

  1. ខ្ញុំតែងតែគិតថា ស្ត្រីជាមាតារបស់មនុស្សទាំងឡាយ ! មនុស្សទាំងឡាយតែងតែមានកំហុសខ្លះជៀសពុំរួចឡើយ!
    ការចេះអធ្យាស្រ័យគ្នាទៅវិញទៅមក គឺជាចំនុចចាប់ផ្តើមសម្រាប់ឆ្ពោះទៅរកជ័យជំនះ! ហើយជ័យជំនះវាជាអនុស្សាវរីយ៏នៃការតសូ! ដូចនេះដើម្បីឲ្យរូបយើងទទួលបានជ័យជំនះ លុះណាតែយើងបានផ្តល់ជ័យជំនះដល់អ្នកដ៏ទៃជាមុនសិន!!!
    ដូចនេះតាមគំនិតខ្ញុំឯកភាពតាមគំនិតរបស់លោក! ខ្ញុំសង្ឃឹមថាជ័យជំនះពិតកើតមាននាពេលខាងមុខ!!!

    ចូលចិត្ត

  2. ខ្ញុំគិតថា បើសិន ចង់ អោយមានការឈប់ប្តឹង នោះគឺអ្នកស្រី ហួរ ត្រូវសំដែងទឹកចិត្តសុំអភ័យទោសចំពោះសម្តេច​ដើម្បីស្ទាប់ស្ទងទឹកចឹត្តថាស្តេចព្រមអភ័យទោសរឺទេ។ បន្ទាប់ចេញលិខិតសុំទោសជាសាធារណះ១ទៀត(ព្រោះនេះជាទំលាប់របស់សម្តេចដើម្បីដកពាក្យបន្តឹង)។ នោះរឿងនឹងចប់

    ចូលចិត្ត

    • សូមអរគុណ សមុទ្រ ដែលបានចូលរួមបញ្ចេញជាមតិយោបល់ នូវករណីនេះ ថាមិនចេះបញ្ចេញទេ តែដល់បញ្ចេញ ច្រើនតែម្តង! បញ្ហានេះ លោកស្រីមួរ សុខហួរ គួរ
      ពិចារណាឡើងវិញ ថាត្រូវធ្វើយ៉ាងម៉េច ក៏ដូចជាសម្តេចនាយកដែរ សូមធ្វើអោយបរិយាកាស ដ៏អាប់អួរនេះ ក្លាយទៅភ្លឺស្រឡះឡើង ដែលយើងជាប្រជាពលរដ្ឋខ្មែរចង់បាន ។

      ចូលចិត្ត

    • អរគុណបឿនដែលបានជួយបញ្ចេញនូវមតិយោបល់ នូវករណីនេះ ខ្ញុំមុនដំបូងក៏មាន អារម្មណ៍ដូចគ្នាដែរ តែក្រោយមកគិតឃើញថា គួរតែជួយបញ្ចេញមតិទើបល្អ ពីព្រោះចង់បាន អោយបរិកាសដ៏អាប់អួរនេះ ឆាប់បានភ្លឺស្រឡះឡើង ដើម្បីឈានទៅរកដំណោះស្រាយផ្សេងៗ
      ទៀត ដើម្បីផល់ប្រយោជន៍រួម…

      ចូលចិត្ត

  3. តាមគំនិតផ្ទាល់ខ្លួន លោកស្រីមួរគ្រាន់តែចង់បានភាពល្បីល្បាញ ដែលគាត់បានបើកសន្និសិទ្ធកាសែតប្រកូកប្រកាសឲ្យប្រជាជនទូទាំងប្រទេស និងអន្តរជាតិស្គាល់និងកោតសរសើរតែប៉ុណ្ណោះ… តែទីបំផុត ចំណេះជិះកឯង…
    ខ្ញុំមិនខ្វល់ទេរឿងនយោបាយ សូមឲ្យតែការរស់នៅរបស់ប្រជាជនទាំងឡាយបានក្តីសុខ សន្តិភាព សំបូរសប្បាយទៅបានហើយ…

    ចូលចិត្ត

  4. តាម​ការ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​នោះ​គឺ សាច់​រឿង​ដូច​ចា​គ្មាន​អី​ធំ​ដុំ​ឡើយ…. ប៉ុន្តែ​ប្រហែល​ជា​មា​អ្វី​ដែល​នៅ​ខាង​ក្រោយ​នៃ​នយោបាយ​ផង​ក៏​មិន​ដឹង ធម្មតា​​ទេ អ្នក​ធំៗ ពេល​ដែល​គេ​និយាយ​ប៉ះ​ពាល់​តែង​តែ​មាន​ការ ចង់​ឈ្មះ រាងៗ​ខ្លួន​អី​ចឹង​ហើយ​

    ចូលចិត្ត

  5. ជម្រាបសួរ! រឿងនយោបាយនៅឆ្ងាយពីខ្ញុំមែនទែន ព្រោះស្មុគស្មាញពេកគិតអត់យល់ ខ្ញុំស្ដាប់ទៅយល់ថា រឿងតែធម្មតាសោះ ម៉េចក៏ដោះស្រាយតានតឹងម្ល៉េះ? គេឆ្លើយថាខ្ញុំមិនស្គាល់នយោបាយ។ តាំងពីនោះមកក៏នៅឆ្ងាយពីនយោបាយមកទល់នឹងពេលនេះ។

    ចូលចិត្ត

  6. បើនិយាយដល់នយោបាយគឺពិតជាស្មុគស្មាញណាស់ ហើយការធ្វើនយោបាយតែងតែមានចិត្ត
    ចង់ឈ្នះមិនថាគួរភាគីណាក៏ដោយ។ នេះជាបញ្ហាដែលពិបាកដោះស្រាយរវាងនយោបាយ
    តាមយោបល់របស់ខ្ញុំៗយល់ថាបើសិនគូរភាគីទាំងពីរព្យាយាមពង្វាងការដោះស្រាយនេះមិន
    អោយទាក់ទិននឹងនយោបាយនោះគឺពិតជាងាយដោះស្រាយជាង។

    ចូលចិត្ត

  7. សូមអរគុណអស់លោក-លោកស្រីទាំងអស់ ដែលបានចូលទស្សនា គេហទំព័រនេះ និងព្រម ទាំងបានបញ្ចេញជាមតិយោបល់ នូវករណីសម្តេចនាយកនិងលោកស្រីមួរ សុខហួរនេះដែរ ។

    ខ្ញុំសូមមានមតិយោបល់បន្ថែម ទៅលើករណីលោកស្រីមួរ សុខហួរ បើតាមខ្ញុំយល់ គាត់ធ្វើនេះ ប្រហែលក្នុងនាមស្រ្តីភេទ ទូទៅមែន តែមានតិចតួចណាស់សំរាប់ខ្លួនគាត់ គំនិតនេះល្អម្យ៉ាងដែរ
    ដោយចង់ការពារសិទ្ធិស្ត្រី គឺមិនចង់អោយអ្នកណាប៉ះពាល់ឬរំលោភសិទ្ធិស្ត្រីទេ គាត់ហ៊ានពុះ ពារគ្រប់បែបយ៉ាងដើម្បីសិទ្ធិស្ត្រី បើមើលៗទៅ គាត់ដូចជាគ្មានកំហុសអីទេ គ្រាន់តែយើងមើល ទៅដូចជាទាស់ភ្នែកបន្តិច ត្រង់គាត់មានតួរនាទីតូចជាងសម្តេចនាយកប៉ុណ្ណោះ បើយើងមិន បាន សិក្សាច្បាប់ប្រជាធិបតេយ្យអោយបានច្បាស់លាស់ ថាគាត់មើលងាយសម្តេចនាយក ហើយ តែផ្ទុយទៅវិញគាត់អត់មើលងាយទេ គឺគាត់ប្រើសិទ្ធិរបស់គាត់ទេតើ! បើគាត់គ្មានសិទ្ធិទេ ប្រហែលជាគាត់មិនហ៊ានដែរទេ ។ល។

    រឿងនេះ សម្តេចនាយក ហ៊ុន សែន និង លោកស្រីមួរ សុខហួរ គួរណាស់តែបញ្ឈប់ក្តីក្តាំគ្នាត្រឹម
    ហ្នឹងទៅ ហើយលើកលែងទោស ទៅវិញទៅមកទៅ រួចស្រេចទៅហើយ មិនថាអញ្ចឹង! ឬថាយ៉ាងម៉េចទៀត ? មើលសូមជួយបន្ថែម អោយបានក្បោះក្បាយទៅមើល!

    ចូលចិត្ត

  8. ដំបូងឡើយខ្ងុំមានអារម្មណ៌មិនយល់ស្របនឹងគំនិតយោបល់ប៉ុន្មានខាងងលើ ដូចជាថាលោក ស្រីមួរ សុខហួរចង់បានភាពល្បីល្បា្ញញ។ល។ និយាយរួម ខ្ងុំគាំទ្រគំនិត ការនិយាយរៀបរាប់ និង ការបញេញមតិវាចារបស់បងខាងលើទាំងប៉ុនា្មន និយាយទៅខ្ងុំមិនទើប កាន់ជើង មួរសុខហួរ ទេ ប៉ុនា្ហនខ្ងុំយល់ស្របត្រង់ពាក្យបងថា​ ខ្ញុំសូមមានមតិយោបល់បន្ថែម ទៅលើករណីលោកស្រីមួរ សុខហួរ បើតាមខ្ញុំយល់ គាត់ធ្វើនេះ ប្រហែលក្នុងនាមស្រ្តីភេទ ទូទៅមែន តែមានតិចតួចណាស់សំរាប់ខ្លួនគាត់ គំនិតនេះល្អម្យ៉ាងដែរ
    ដោយចង់ការពារសិទ្ធិស្ត្រី គឺមិនចង់អោយអ្នកណាប៉ះពាល់ឬរំលោភសិទ្ធិស្ត្រីទេ គាត់ហ៊ានពុះ ពារគ្រប់បែបយ៉ាងដើម្បីសិទ្ធិស្ត្រី បើមើលៗទៅ គាត់ដូចជាគ្មានកំហុសអីទេ គ្រាន់តែយើងមើល ទៅដូចជាទាស់ភ្នែកបន្តិច ត្រង់គាត់មានតួរនាទីតូចជាងសម្តេចនាយកប៉ុណ្ណោះ បើយើងមិន បាន សិក្សាច្បាប់ប្រជាធិបតេយ្យអោយបានច្បាស់លាស់ ថាគាត់មើលងាយសម្តេចនាយក ហើយ តែផ្ទុយទៅវិញគាត់អត់មើលងាយទេ គឺគាត់ប្រើសិទ្ធិរបស់គាត់ទេតើ! បើគាត់គ្មានសិទ្ធិទេ ប្រហែលជាគាត់មិនហ៊ានដែរទេ ។ល។ និង មួយទៀត ចំណែក សម្តេចនាយក គួរតែបញ្ឈប់ ការប្តឹងផ្តល់ នេះផងដែរ ដូចជាគ្មានអី សំខាន់សោះ ហើយរឿងថា អាមាសមុខ ចំពោះលោក ស្រីមួរ-សុខហួរ ប្តឹង នោះ ក៏មិនពិតថា អាមាសដែរ ខ្ញុំមើលមិនឃើញ ការអាមាស នោះទេ…។ល។ សូមអស់ លោក-លោកស្រី ជួយប្តូរជាមតិ យោបល់មើល តើរឿងនេះគួរ ធ្វើយ៉ាងណា? ខ្ញុំគិតឃើញថា បើសម្តេច បញ្ឈប់ការប្តឹង ទៅលើលោកស្រី មួរ-សុខហួរ សម្តេចនាយក ឈ្នះច្រើនណាស់ មិនមែនតែឈ្នះ នៅស្រុកខ្មែរនេះទេ តែឈ្នះលើ ពិភពលោក ផងដែរ តើអស់លោក-លោកស្រី ជឿដូចខ្ញុំទេ ?។ អរគុណណាស់ដែលបងមានគំនិត ដែល ជ្រៅជ្រះ នេះ និងសូមអោយសំណាងល្អណា ព្រោះខ្ងុំខ្លាចប្លកខ្លះដែលបញេ្ជញ គំនិតនេយោបាយ កែ្រងអត់ស្រួល។

    ចូលចិត្ត

  9. អរគុណ engsamnang ដែលបានចូលទស្សនា និងបញ្ចេញមតិយោបល់ និងព្រមទាំងមាន
    ការបារម្ភ! ខ្ញុំយល់ឃើញថា ការនិយាយបញ្ចេញមតិយោបល់នេះ ពុំមានប្រើពាក្យទ្រគោះ បោះបោក ឬមើលងាយមើលថោក ក៏អត់ទេ ដូច្នេះសម្តេចនាយកក្តី លោកស្រីមួរ សុខហួរក្តី
    ប្រហែលជាគ្មានថ្នាំងថ្នាក់ឬប្រកាន់ទោសពៃអីទេ ហើយគាត់ចាស់ៗណាស់ហើយ មិនងាយ
    ខឹងយើងទេ តែប្រហែលលួចសើចទៅវិញទេ ចង់មិនចង់ប្រហែលជាចុះមកមើលផ្ទាល់ភ្នែក
    តែម្តង ឬក៏បញ្ចេញមតិជាមួយយើងដែរក៏មិនដឹង…!

    ចូលចិត្ត

  10. Sorry to write in English. A good leader must be responsible. If he or she isn’t responsible, he or she cannot be a leader. So if our prime minister did the wrong things, then he should be responsible for what he did and apologized her. If he did that, I would be pleased and felt proud of him. But should he counterattack her? In my opinion, I don’t think so. Why? simply because he is a leader. He must possess tolerance and countattacking her only shows his weaknesses. I also have my opinion on hthe case, just follow the link http://anewangle.wordpress.com/2009/08/26/one-quality-of-being-a-good-leader/.

    ចូលចិត្ត

  11. ក្នុងរឿងនយោបាយ ខ្ញុំគិតថា អ្នកទាំងនោះ ម្នាក់ៗ សុទ្ធតែចង់ឈ្នះ ចង់បានសំលេងគាំទ្រ ! តែទង្វើដែលខ្លួនធ្វើមិនប្រាកដថាល្អ សំរាប់ភ្នែក និងគំនិតអ្នកណានោះទេ! ក្នុងនាមជា អ្នកដឹកនាំម្នាក់ បែរជានិយាយដៀមដាម ដាក់ស្ត្រីមួយចំនួន ខ្ញុំមិនដឹងថាគាត់ចង់ថាអោយអ្នកណាទេ (ព្រោះអត់បានបញ្ចេញឈ្មោះ) តែបើសិនជាអាចរកឃើញថា ក្នុងគ្រាមួយនឹងរឿងមួយនោះកើតឡើងតែ ១ករណីគត់ បានន័យថា យើងដោះស្រាយសមីការមួយដែលឬសតែមួយគត់ ឬ ស្រាយបញ្ជាក់ថា សមីការមានឬសតែមួយនោះ នោះយើងអាចដាក់បន្ទុកបានតាមផ្លូវច្បាប់បានហើយ! តែបើគ្រាន់តែគេ និយាយចោល(បែបដៀមដាម) ហើយយកដាក់ខ្លួនឯង ចឹងគឺដូចយកខ្សែ ចងក ខ្លួនឯងចឹង! ហាក់ដូចជាគេដាក់លំហាត់តាមប្លុកលេងសោះ ឯងយកមកដេកគិត ហត់អត់អំពើ! 😆 ហេហេ ក្នុងចំនោមអ្នកដឹងនាំទាំងអស់ មិនថាប្រឆាំង ឬកាន់អំនាចទេ បើប្រជែង គ្នាក្នុងរឿងអត់បានការ មិនមានប្រយោជន៏ចំពោះប្រជាជន ខ្ញុំមិនគាំទ្រ​!

    ចូលចិត្ត

  12. ចំពោះខ្ញុំគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះ មិនសូវយល់ច្បាស់ពីប្រព័ន្ធនយោបាយ។ បើតាមគំនិតខ្ញុំ ដំរីជល់គ្នា អ្នកងាប់គឺជាស្រមោចឯណោះទេ!!!! ដំរីបញ្ឈប់ជំលោះ ស្រមោចប្រាកដជាមានសេចក្តីសុខ!

    ចូលចិត្ត

  13. អរគុណកញ្ញាសុធារ៉ា Cambodia economy និង ភារម្យ ដែលបានបញ្ចេញជាមតិយោបល់ ក្នុងករណីនេះ ខ្ញុំជឿថាមតិយោបល់របស់យើងម្នាក់សុទ្ធតែល្អ គ្រាន់តែមានន័យប្លែកៗគ្នា ប៉ុណ្ណោះ យ៉ាងណាក៏ដោយ កុំអោយតែយើង និយាយត្មេះតិះដៀល មើលងាយមើលថោកគេ គឺប្រាកដជាគ្មាននរណាគេខឹងយើងទេ ហើយមតិទាំងនោះប្រាកដជាបានឆ្លុះបញ្ចាំងយ៉ាងល្អ ចំពោះបញ្ហាទាំងអស់នោះ ។ ការបញ្ចេញ មតិយោបល់នេះ មិនមែនមានត្រឹមពេលសម័យ អ៊ុនតាក់ UNTAC នេះទេ គឺមានយូរណាស់មកហើយ នៅកម្ពុជាយើងនេះ គេបានបង្ហាត់ បង្រៀនខ្ញុំ តាំងតែខ្ញុំអាយុ ១៥ឆ្នាំនៅក្នុងព្រៃជាមួយខ្មែរក្រហមម្លេះ អត់មានអីខុសគ្នាទេ ដូចគ្នា ទាំងអស់ គេមិនអោយប្រកាន់ទេ យើងបញ្ចេញមតិទាក់ទៀនគ្នានោះ មានតែគេជម្រុញបន្ថែម ពីលើទៀត អោយចេះបញ្ចេញមតិនិងមានការទិទៀនគ្នាជារៀងរាល់ថ្ងៃ ហើយកម្មាភិបាលធំៗ
    នៅក្បែរខ្ញុំ បានទីទៀនគាត់ស្ទើរគ្រាប់គ្នាទាំងអស់ គ្មានមេណាគំរាមគំហែងខ្ញុំទេ គេទទួល ដោយរីករាយ ហើយសរសើរយើងទៀត។ ខ្ញុំសូមជំរាបថា ខ្ញុំបានចូលជាសមាជិកបក្ស កុម្មុយនិស្ត គឺជាដៃស្តាំរបស់បក្ស តាំងពីខ្ញុំអាយុ ១៥ ឆ្នាំម្លេះ មុនដំបូងគេអោយខ្ញុំធ្វើគ្រូ បង្រៀនបង្ហាត់កូនក្មេង បន្ទាប់មកធ្វើស្មៀន និងបន្ទាប់មកទៀត ធ្វើជាអគ្គលេខាធិការ នៅ
    តំបន់ទី៣ កាលខ្ញុំនៅជាលោកសង្ឃ គណៈភូមិភាគពាយ័ព្យ តារស់ ញឹម ធ្លាប់បានសរសើរ ថា ខ្ញុំសរសេរសំបុត្របានល្អណាស់…។ល។ ខ្ញុំនិយាយនេះ ចង់ជំរុញអោយប្អូនៗក្នួយៗហ៊ាន បញ្ចេញមតិយោបល់គ្រប់ៗគ្នា តែចៀសវាងនូវពាក្យសំដីអាក្រក់ យើងដឹងហើយពាក្យសំដី
    អាក្រក់នោះ…។ល។ ខ្ញុំនិយាយនេះ មិនមែនចង់អួតថា ខ្ញុំនេះគ្រាន់បើជាងគេនោះទេ តែខ្ញុំ
    ធ្លាប់មានការពិសោធន៍ និងបានរៀនពីបក្សកុម្មុនិស្ត និងបក្ស លោកសេរី ហើយរាជានិយម ក៏បានដឹងខ្លះៗដែរ ។ល។និង។ល។

    ចូលចិត្ត

  14. អរគុណ ដែលបានរំលឹកនូវ ព្រឹត្តការណ៍ថ្ងៃ៥-៦កក្កដា១៩៩៧ តែខ្ញុំមិនអាច download បាន
    ដោយវារត់មិនចេះឈប់ គ្រាន់តែឃើញចំណងជើងប៉ុណ្ណោះ តែអាចអោយខ្ញុំយល់បានដែរនូវ
    ព្រឹត្តការណ៍នោះ ដោយធ្លាប់បានមើលការសែតនិងទស្សនាវដ្តីកាលពេលមុន ជាពិសេសខ្ញុំក៏
    បានស្តាប់វិទ្យុជាភាសារអង់គ្លេសកំពុងតែកើតហេតុនោះដែរ ជារឿងមួយគួរអោយរន្ធត់ជាទី បំផុត គឺយើងមិនចង់អោយមានហេតុការណ៍របៀបនេះ កើតមានទៀតឡើយ។ រឿងជម្លោះគ្នា
    ឯងនេះ មិនមែនជាជំរើសរបស់ខ្ញុំឡើយ ថ្ងៃទី៧ខែ៧ឆ្នាំ១៩៧៩ ជាថ្ងៃចុងក្រោយដែលខ្ញុំកាន់ អាវុធច្បាំងគ្នាឯង បន្ទាប់ពីថ្ងៃនោះមក ខ្ញុំមិនដែលកាន់អាវុធច្បាំងគ្នាឯងទៀតទេ ដោយខ្ញុំបាន
    រកមធ្យោបាយផ្សេងៗដើម្បីតស៊ូបញ្ហាខ្មែរនៅតាមព្រុំដែនទៀត តែខ្មែរយើងនៅតែ មិនចុះសំរុង និងគ្នាទេ ចូលចិត្តតែច្បាំងគ្នាឯងទៀត ជាក់ស្តែងថ្ងៃ៣-៤មករាឆ្នាំ១៩៨០ នៅជំរុំ០០៧ ធ្វើឱ្យខ្ញុំ
    អស់សង្ឃឹមនិងមិនសប្បាយចិត្តនិងអំពើនោះ ក៏ដាច់ចិត្តចាកចេញពីមាតុភូមិ ទៅរកបន្តរការ
    រៀនសូត្រនៅប្រទេសក្រៅ ដើម្បីចង់រកដំណោះស្រាយនូវបញ្ហាច្បាំងគ្នាឯងនេះ នៅថ្ងៃ១២វិច្ឆិការ១៩៩១ ខ្ញុំបានចូលមកភ្នំពេញ មានគោលបំណងចង់ចូលរួម ធ្វើការងារបំរើជាតិទៀត តែមើលទៅដូចជាមិនសូវស្រួល ក៏បានដកខ្លួនចេញទៀត ដើម្បីរៀនបន្តររកមធ្យោបាយផ្សេង ទៀត ដើម្បីចង់ដោះស្រាយបញ្ហាខ្មែរទៀត គឺធ្វើយ៉ាងណាចៀសវាងនូវការច្បាំងគ្នាឯងនេះ
    បើខ្ញុំសំរេចចិត្តមិនត្រូវពេលនោះ ប្រហែលជាអាចគ្រោះថ្នាក់និងគេដែរនៅថ្ងៃ៥-៦កក្កដា១៩៩៧ នោះ ម្យ៉ាងដោយសារខ្ញុំមិនល្មោភនិងបុណ្យសក្តិនិងគេទេ ។ រឿងខ្ញុំមិនមែនធម្មតា ខ្ញុំធ្លាប់បាន
    រស់នៅជាមួយខ្មែរក្រហម៧ឆ្នាំ នៅទីបំផុតគេរកតាមកាត់ក្បាលខ្ញុំ បើតាមទាន់កន្លែងណា ឱ្យកាត់ក្ពាលឱ្យគេនៅកន្លែងនោះ តែពួកកងពិសេសមួយកង ដែលគេបញ្ជាឱ្យមកតាមកាត់ ក្បាលខ្ញុំនោះ មិនបានធ្វើដូចមេគេបានប្រាប់ឡើយ គេបែរជាមកនៅជាមួយពួកខ្ញុំទៅវិញ នៅឯជុំរំ០០៧ព្រុំដែនខ្មែរ-ថៃ នេះចាត់ទុកថាជាសំណាងរបស់ខ្ញុំចុះ។ល។

    យ៉ាងណាក៏ដោយ ខ្ញុំសូមអរគុណដែលបានរំលឹកនូវ ព្រឹត្តការណ៍ថ្ងៃ៥-៦កក្កដា១៩៩៧ !

    ចូលចិត្ត

  15. រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ

    ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ

    ទទួលជោគជ័យ។

    សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី

    ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ

    បានសេចក្ដីសុខ។

    រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ

    កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ

    ស្គាល់តែសប្បាយ។

    ចូលចិត្ត

បញ្ចេញមតិ