ការសាកល្បងបកប្រែឯកសារអង្ការឃ្លាំមើលសិទ្ធមនុស្ស…
ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក មានការកក់ក្តៅគ្រាន់បើ តាំងតែពី សហរដ្ឋអាមេរិក បានដកជំនួយផ្ទាល់ពីរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៧ បន្ទាប់ពីរដ្ឋប្រហារមួយ ដែលធ្វើឡើង ដោយគណៈបក្សប្រជាជនកម្បុជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រឆាំងទល់នឹងរដ្ឋាភិបាលដៃគូរ គណៈបក្សហ្វុនសិនប៉ិច។
ការរំលោភសិទ្ធិមនុស្សរឹតតែមានច្រើនឡើងថែមទៀត រឿងដែលទាក់ទងទោនិង សិទ្ធិមនុស្សផ្សេងៗទៀត មានរាប់បញ្ចូល នូវភាពគ្មានសុច្ចរិត យុត្តិធម៌ និងឯករាជ នៅក្នុងប្រព័ន្ធ តុលាការកម្ពុជា ដែលវាយប្រហារ ទៅលើសេរីភាព នៃការបញ្ចេញមតិ ហើយនិងរដ្ឋាភិបាល ពុំមានការកែរទម្រង់ ធ្វើអោយត្រឹមត្រូវតាមច្បាប់។ អ្នកទាំងឡាយ ដែលនិយាយបញ្ចេញមតិ ការពារផ្ទះសម្បែងរបស់គេ ការពារការងាររបស់គេ ហើយនិង ការពារសិទ្ធិ សេរីភាពរបស់គេ ត្រូវប្រឈមមុខ ពីការគំរាមគំហែង និងការវាយប្រហារ យ៉ាងខ្លាំងមកលើ ដោយមានរាប់បញ្ចូល ទាំងប្រធានសហជីពកម្មករ សមាជិកក្រុមបក្សប្រឆាំង អ្នកការសែត ចលនាព្រះសង្ឃ ក្នុងព្រះ ហើយនិងចលនា ក្នុងសហគមន៍នានា ដើម្បីការពារដីធ្លី និងធនធានធម្មជាតិរបស់គេ ។
គម្លាតឃ្លាតគ្នាយ៉ាងឆ្ងាយរវាងអ្នកមានរឹតតែមាននៅទីក្រុង និងអ្នកក្ររឹតតែក្រ នៅជនបទស្រែចំការ ការប្រើកម្ឡាំងជាទ្រង់ទ្រាយធំ បណ្តេញប្រជាជនក្រីក្រ ពីទីក្រុងរាប់ពាន់រាប់មឺននាក់ ដោយរឹបអូសយកដីស្រែចំការ ដោយខុសច្បាប់ ហើយនិងលួចប្លន់ ធន់ធានធម្មជាតិ ដែលប្រជាជននៅជនបទរស់នៅ ចញ្ចឹមជីវិតតាមធម្មជាតិរបស់គេ ។ កងទាហានជាញឹកញាប់ ត្រូវបានបញ្ជូនទៅ ដើម្បីប្រើកម្លាំងរំលោភបណ្តេញ អ្នកភូមិណាដែលហ៊ានទាមទារ យកកម្មសិទ្ធិដីធ្លីរបស់គេ ដែលតុលាការកាត់ក្តី ដោយមិនសមរម្យនិងអយុត្តិធម៌ ។
រដ្ឋាភិបាលកម្ពុជាធ្វើនេះ រឹតតែខុសខ្លាំងទៅទៀត ដោយបានប្រកាសក្នុង អាទិត្យនេះថា បញ្ចប់នូវកម្មវិធីលុយជំនួយ ២៤ លានដុល្លា សំរាប់ជួយធ្វើច្បាប់ កម្មសិទ្ធដីធ្លី ពីធានាគាពិភពលោក និង ពីប្រទេសជំនួយសំខាន់ៗ ដែលក្នុងនោះមាន សហរដ្ឋអាមេរិកផង បានសុំអោយរដ្ឋាភិបាលខ្មែរ បញ្ឈប់ប្រើកម្លាំងបណ្តេញ រហូតដល់មានការរៀបចំច្បាប់ តាំងទីលំនៅអោយបានច្បាស់លាស់ ។
ក្នុងខណៈដែលកម្ពុជាបានទទួលនូវ ការលូតលាស់ខាងផ្នែកសេដ្ឋកិច្ច គួរជាទីកត់សម្គាល់ ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលបានបដិសេធនូវ មូលដ្ឋានគ្រឹះសំខាន់ដែលត្រូវអភិវឌ្ឍ ។ កំណើនសេដ្ឋកិច្ច ត្រូវបានគ្រាន់បើ បើប្រសិនជាច្បាប់គ្រប់គ្រង ត្រូវបានបង្កើត និង អំពើពុករលួយដែលមាន មិនចេះស្កប់ស្កល់ ពីសំណាក់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកដែលនៅជុំវិញគាត់នោះ ត្រូវបានបញ្ឈប់អោយបានច្រើន នូវការក្រេបជញ្ជក់យកធនធានធម្មជាតិពីប្រទេសជាតិនោះ ។