ដើម្បីចូលរួមពិធីអបអរសាទរ និង សម្បាយរីករាយឆ្នាំថ្មី គឺឆ្នាំឆ្លូវឯកស័ក ពុទ្ធសករាជ២៥៥៣ ត្រូវនឹង គ្រឹស្តសករាជ ២០០៩នេះ ខ្ញុមានបិតិសោមនស្ស រីករាយនិងបង្ហាញ នូវអ្វីដែលខ្ញុំបានធ្វើ សំរាប់ជាតិ សាសនា គ្រួសារ ផ្ទាល់ខ្លួន និងជាពិសេស សំរាប់មនុស្សលោកទូទៅ គឺវិជ្ជាសិល្បៈ សិល្បៈខាង “គំនិតប្រាជ្ញា” នៅក្នុងប្រធានបទ “ប្រព័ន្ធនយោបាយដឹកនាំ” ។ ប្រព័ននយោបាយ ដឹកនាំនេះ ខ្ញុំបាន ចំណាយ ពេលវេលា អស់រយៈពេល១៦ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវ រៀនសូត្រ ប៉ុន្តែនៅមិនទាន់បាន ចប់សព្វគ្រប់ នៅឡឿយទេ គឺនៅសរសេរ ជាសៀវភៅ ដែលមានកម្រាស ៥០០ទំព័រ តែអាចយក មកប្រើប្រាស បានតាមសេចក្តីត្រូវការ ។ ប្រព័ន្ធនយោបាយនេះ ខ្ញុំបានដកស្រង់ ចេញពីប្រភព ប្រាង្គប្រាសាទអង្គរវត្ត ដែលមាន “កំពូល ៥ ជារចនាសម្ព័ន្ធ” រីឯរចនាសម្ព័ន្ធ និមួយៗ ខ្ញុំបានដក ស្រង់ចេញពី បណ្តូលលនៃពាក្យ សំខាន់ៗមកប្រើ បានន័យថាខ្ញុំ ចំរាញ់យកតែ ៥ ពាក្យ ក្នុងចំណោមពាក្យ រាប់សែន ។ តើប្រព័ន្ធនយោបាយនេះ មានផលប្រយោជន៍អ្វីខ្លះ សំរាប់ខ្មែរនិង មនុស្សទូទៅក្នុងលោក ?
ប្រព័ន្ធនយោបាយនេះ សំខាន់ណាស់ សំរាប់ខ្មែរ និងសំរាប់ប្រទេស ជាតិនានា លើពិភពលោក យើងនេះ ប្រទេសជាតិនិមួយៗ មានការចាំបាច់នូវ ប្រព័ន្ធនយោបាយនេះ ប្រព័ន្ធ នយោបាយ ជាគឺ ជាប្រព័ន្ធ ដឹកនាំ ប្រទេសជាតិ ទាំងមូល ។ ប្រព័ន្ធនយោបាយនេះ មិនមានច្រើនទេ លើពីភពលោក យើងសព្វថ្ងៃនេះ គឺយើងឃើញមាន ប្រព័ន្ធសេរីនិយម រាជានិយម និង កម្មុយនិស្ត និយម ប្រព័ន្ធទាំបីនេះ ប្រព័ន្ធទាំងបីនេះ ប្រកាន់យកលទ្ធិ ប្រជាធិបតេយ្យ មកប្រើរៀងៗខ្លួន ហើយរចនាសម្ព័ន្ធ នយោបាយរបស់ គេខុសៗគ្នា ហើយស្មុក្រស្មាញ មិនទៀងទាត់ ខ្លះទាបខ្លះខ្ពស់ រដិបរដុបមិនស្មើគ្នា គឺគ្មានតុល្យភាព មានភាពរញេយ រញ៉ៃច្រើន តឹងពេកធូរពេក ពិបាកនិងអនុវត្តតាម។ល។ ចំណែករចនាសម្ពន្ធ នយោបាយខ្មែរអង្គរនេះវិញ គឺបានឆ្នៃប្រឌិត ធ្វើឱ្យមានតុល្យ ភាពនិងស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ គ្រប់គ្រាន់ ។ ក្រសួងទាំងប្រាំនេះ ជាក្រសួងសំខាន់បំផុត ដែលរចនាសម្ពន្ធ នយោបាយនិមួយៗ ត្រូវតែមាន និងត្រូវតែ មានតុល្យភាពដូចគ្នា ជារៀងរហូត ។ ការរៀបចំនូវរចនាសម្ពន្ធ នយោបាយនេះ សំខាន់ណាស់ បើយើងរៀបមិនត្រូវទេ វាអាចបណ្តាល ឱ្យមានបញ្ហាគ្រប់យ៉ាង ដូចជាបណ្តាលឱ្យមានកើត ចលាចល វឹកវរ ទុរភិក្សអត់បាយ ដាច់ពោះស្លាប់ និងកើតសង្គ្រាម កាប់សម្លាប់គ្នា ឥតឈប់ឈរ មានដូចជាសង្រ្គាម លោកលើកទី១ លោកលើកទី២ និងសង្រ្គាម មហាវាលពិឃាដធំបី នៅកម្ពុជា ដែលបានធ្វើឱ្យខ្មែរ ស្លាប់អស់បីលាននាក់ និងព្រាត់ប្រាសនិរាស កូនចៅ ប្តីប្រពន្ធ ញាតិមិត្ត ជាទីស្រឡាញ់របស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ ។ល។ ប្រព័ន្ធនយោបាយនេះ អាចសំរាប់ ប្រើប្រាស និងដោះស្រាយនូវ បញ្ហារ ១០០ ចំពូក គឺអាចប្រើបាននូវអ្វីៗ ដែលយើងត្រូវការ ដូចជាខាងពុទ្ធចក្រ អាណាចក្រ និងគ្រប់សាសនា ទាំងអស់លើពិភពលោក ។ រចនាសម្ពន្ធ នយោបាយនេះ ផ្តោតសំខាន់ ទៅលើការដឹកនាំ ឬគ្រប់គ្រងទូទៅ ដូចជាការគ្រប់គ្រង បុគ្គលនិងគ្រួសារនិមួយៗ អង្ការនិងសហគមនិមួយៗ សាសនាតូចធំនានា នៅក្នុង ប្រទេសជាតិ និងអង្ការអន្តរជាតិ ទាំងមូល ។ល។ ប្រព័ន្ធនយោបាយនេះ អាចប្រើធ្វើជាក្បួនទស់ទាយ ការរកស៊ីជួញដូរ និងចង់ដឹងបុណ្យសក្តិតូចធំ ឬគូរស្រករជាដើម រហូតដល់អាចស្ទង់ដឹងនូវ ហេតុផលដែល បណ្តាលឱ្យ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាសដឹងជាព្រះពុទ្ធ និងចូលបរិនិព្វាន្តនោះផងដែរ ។ មិនតែ ប៉ុណ្ណោះទេ ប្រព័ន្ធនយោបាយនេះ យើងអាចយកទៅ រៀបចំបង្កើតជា សាសនា សំរាប់មនុស្សលោក យើង គោរពបូជា និងថ្វាយបង្គុំផងដែរ ។ល។
គោលបំណងដែលខ្ញុំផ្សប់ផ្សាយ នូវប្រព័ន្ធនយោបាយនេះ ខ្ញុំគិតឃើញថា វាសំខាន់ណាស់ វាមានតម្លៃ ថ្លៃថ្នូរ និងជាកិត្តិយស ដ៏មហាប្រសើរបំផុត សំរាប់ជួយស្តាមុខមាត់ ខ្មែរយើងគ្រប់រូប ដែលត្រូវបានបាត់បង់ និងអាប់ឱននូវ កិត្តិយស កិត្តិសព្ទ និងកេរ្តិ៍ឈ្មោះ ជាយូរយារណាស់ មកហើយ បើយើងគិតមើលទៅ ចាប់បន្ទាប់ពីស្តេច ជ័យវរ្ម័នទី៧ មកម្លេះ ប្រមាណជា ៨០០ រយឆ្នាំ ហើយ គឺខ្មែរយើង បានជួបប្រទះតែ សង្រ្គាមកាប់សម្លាប់គ្នា គ្មានឈប់ឈរ សង្រ្គាមបានបំផ្លិចបំផ្លាញ នូវអ្វីៗទាំងអស់គ្មានសល់ ជាពិសេស ជាងបីទសវត្ស ចុងក្រោយនេះ គឺជាសង្រ្គាមមហា វាលពិឃាដធំបី នៅកម្ពុជាយើងនេះ ដែលបានធ្វើឱ្យ មនុស្សស្លាប់ យ៉ាងអាណោចអាធម ជាទីបំផុត នេះតើដោយសារ មូលហេតុអ្វី ? គឺដោយសារយើង ខ្វះខាតមិនមាននូវ ប្រព័ន្ធនយោបាយ ដឹកនាំត្រឹមត្រូវ បើយើងមាន ប្រព័ន្ធនយោបាយ ត្រឹមត្រូវ ប្រហែលជាមិនអាច មានបញ្ហានេះ កើតឡើងទេ ។ ពីខ្ញុំ ស៊ូ – កប ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០០៩ ៕