បង្គោលព្រុំដែន និង បង្គោលអភ័យឯកសិទ្ធិ ត្រូវបានដក៖ បង្គោលព្រុំដែនកម្ពុជា-វៀតណាម បានបោះកណ្តាល វាលស្រែខ្មែរ ដែលប្រជាពលរដ្ឋខ្មែរ បានធ្វើអាជីវកម្ម លើដីស្រែនោះ តកូន-តចៅ រាប់រយឬរាប់ពាន់ឆ្នាំ មកហើយ មិនដែលមានពីណា មកទាមទាយកទេ ទើបតែពេលនេះ ។ ប្រជាពលរដ្ឋខ្មែរ និងសមាជិក គណបក្សប្រឆាំង ជាពិសេស លោកឯកឧត្តម ប្រធានបក្ស សម រាង្ស៊ី កើតទុក្ខមិនសុខចិត្ត ក៏បាននាំគ្នា ដកបង្គោលទាំងនោះចេញ ដោយយល់ថា គណកម្មការ ព្រុំដែនកម្ពុជា-វៀតណាម បានធ្វើរំលោភ ចូលដីស្រែរបស់ ប្រជាពលរដ្ឋខ្មែរ ហើយពួកគេ មិនបានសួរនាំ រដ្ឋាភិបាលខ្មែរ ឬគណកម្មការ ព្រុំដែនកម្ពុជា-វៀតណាមទេ មុននឹងដកបង្គោលទាំងនោះ ។ ចំណែករដ្ឋាភិបាល វៀតណាមមានប្រិត្តិកម្ម ភ្លាមៗដែរ បន្ទាប់មករដ្ឋាភិបាលខ្មែរ ក៏មានប្រិត្តិកម្មភ្លាមៗដែរ ដោយបាន កោះហៅគ្រប់ ដំណាងរាស្រ្ត មកប្រជុំបោះឆ្នោត ដើម្បីដកអភ័យឯកសិទ្ធិ របស់លោកឯកឧត្តម សម រាង្ស៊ី ភ្លាមៗដែរ ដើម្បីបើកផ្លូវយក ឯកឧត្តម សម រាង្ស៊ី មកតុលាការ ។ រឿងនេះ បើពិនិត្យមើលទៅ ឃើញមានពាក់ពាន់ រឿងបីសំខាន់ សំរាប់លោក សម រាង្ស៊ី គាត់ធ្វើដើម្បី ផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរ ១, ប្រទេសជាតិខ្មែរ ១, ហើយនិង គណបក្សរបស់គាត់ ១ ។ ចំណែក រដ្ឋាភិបាលខ្មែរវិញ មើលទៅដូចជា ស្រពិចស្រពិល មិនច្បាស់ថា ដើម្បីផលប្រយោជន៍អ្វី ច្បាស់លាស់ ថាដើម្បីផលប្រយោជន៏ ប្រជាពលរដ្ឋខ្មែរទៅ ប្រជាពលរដ្ឋខ្មែរ គាត់មិនសប្បាយចិត្ត ថាដើម្បីប្រទេសជាតិខ្មែរទៅ គ៏មិនសូវត្រូវ បើបោះបង្គោលចូល មកក្នុងដីខ្មែរមែន បានន័យថា ខ្មែរបាត់បង់ទឹកដី ដីខ្មែររួញតូច ខ្មែរនិងអស់ដីនៅ បើថាធ្វើដើម្បីផល ប្រយោជន៍យួនទៅ ប្រហែលជារដ្ឋាភិបាលខ្មែរ ប្រកែកថាមិនទេ តែបើថាធ្វើ ដើម្បីផលប្រយោជន៍ គណបក្សទាំងពីរ កម្ពុជា-វៀតណាម បែបជាត្រូវជាង ពីព្រោះបក្ស វៀតណាមជួយ បក្សកម្ពុជា ឬថាតើយើងថាយ៉ាងម៉េច អោយវាត្រឹមត្រូវ ពិតប្រាកដនោះ ? សូមអស់លោកជួយ បញ្ចេញជាមតិ យោបល់ផងមើល ! គឺធ្វើយ៉ាងណា អោយបានដាំបង្គោល ទាំងនោះវិញ គឺបង្គោលព្រុំដែន កម្ពុជា-វៀតណាម និងដាំបង្គោល អភ័យឯកសិទ្ធិ របស់លោកឯក ឧត្តម សម រាង្ស៊ី នោះអី ។ ក្រោយមកទៀតឮសូរថា សមាជិកបក្សសម រាង្ស៊ី គាត់នាំគ្នា អញ្ជើញទៅមើល ចំណុចបង្គោលទាំងនោះ ត្រូវបាននគរបាល កម្ពុជារារាំងយ៉ាងខ្លាំងក្លាផង តើហេតុអីទៅ បានជាចាំរារាំង ? កាលពេលមុន ខ្ញុំធ្លាប់បានទៅដែរ តែគ្មានពីណា មករារាំង ទាល់តែសោះ តែទៅមិនដល់ចំណុច ដែលត្រូវគេរារាំង ក៏មិនដឹង… ខ្ញុំមានរូបថតពីរ បញ្ជាក់ថាខ្ញុំបានទៅមែន សូមអញ្ជើញមើល ! សុំទោសរូបថតខ្ញុំ ដាក់អត់ចុះទេ ចង្អៀតពេក !