គួរមានច្បាប់គ្រប់គ្រងការជួញដូរទឹកអាស៊ីដ ?
ការប្រើអាវុធ ទឹកអាស៊ីដ ត្រូវតែបញ្ឈប់ ពីព្រោះថា វាជាអាវុធមួយ ដ៏កាចសាហាវបំផុត សម្រាប់សម្លាប់ និងធ្វើបាបមនុស្ស បានធ្វើអោយ មនុស្សរងទុក្ខវេទនា និងខ្លោចផ្សារ ជាទីបំផុត ខ្ញុំធ្លាប់បានឃើញហើយ ផ្ទាល់និងភ្នែកតែម្តង គឺបានឃើញ ជនរងគ្រោះម្នាក់ ដែលជាបុរស អ្នកស្រុកស្រែម្នាក់ ដែលខំមកតាមរក ប្រពន្ធនិងកូន នៅភ្នំពេញ តែប្រពន្ធគេ គ្មានក្តីមេត្តា ចំពោះគាត់ឡើយ គេបានយកទឹកអាស៊ីដ មកចាក់លើខ្លួនគាត់ ដែលកំពុងដេកលង់លក់ មិនដឹងខ្លួន ធ្វើអោយរលាក ពេញខ្លួនទាំងអស់ គឺសាច់គាត់ ត្រូវរលាយចូលគ្នា ដូចគេស្លជាតិប្លាស្ទិក គាត់នៅនិយាយបានតិចៗ មិនយូរទេ បីថ្ងៃក្រោយមក គាត់បានស្លាប់ ហើយគ្មានបងប្អូន នៅភ្នំពេញនេះទេ មានតែប្អូនម្នាកគត់ មកពីស្រុកស្រែ មកមើលបង ដោយបានឮថា បងរបស់ខ្លួន ត្រូវរងគ្រោះ ដោយទឹកអាស៊ីដនេះ តែគ្មានលុយកាក់ សម្រាប់មើលបង និងធ្វើបុណ្យបងឡើយ ខ្ញុំបានថតរូបជនរងគ្រោះ និងជូនលុយកាក់ខ្លះ អោយទៅប្អូនគាត់។ ការកើតហេតុនោះ នៅ ដើមទសវត្ស ឆ្នាំ៩០ គឺព្រមពេលជាមួយគ្នា ដែលក្រុមបាតុករ បានវាយបែកក្បាល អតីតគណៈប្រធានរដ្ឋ កម្ពុជាប្រជាធិបតេយ្យ លោកឯកឧត្តម ខៀវ សំផន ពេលនោះជនរងគ្រោះ ត្រូវបានគេយក មកដេកពេទ្យ លោកសង្ឃ ខ្ញុំចង់បង្ហាញរូបថតដែរ តែមិនទាន់រកឃើញហ្វីល ហើយខាងលើនេះ ជារូបភាពជន រងគ្រោះមួយ ដែលវិទ្យុបារាំងអន្តរជាតិ បានថតនៅពេលថ្មីៗនេះ ប្រហែលជាអស់លោក ធ្លាប់បានឮ និងឃើញហើយ ជនដៃដល់និង ជនរួមគំនិត ត្រូវបានតុលាការ ភ្នំពេញកាត់ទោស អោយជាប់គុគ ១៨ឆ្នាំ ។