នេះជាប្រព័ន្ធនយោបាយ ដែលមានសន្តិសុខ និង សុវត្ថិភាព ជាទីបំផុតក្នុងលោក។ ជាប្រព័ន្ធដែល មិន ផ្តាច់ការ ជាប្រព័ន្ធ ពោរពេញទៅដោយសិទ្ធិសេរីភាព ជាប្រព័ន្ធចែករំលែក មិនហួងហែងតែម្នាក់ឯង ជាប្រព័ន្ធ សេរីនិយម ជាប្រព័ន្ធរាជា និយម ជាប្រព័ន្ធកុម្មុយនិស និយមផងដែរ ជាប្រព័ន្ធឱ្យមនុស្ស ចេះស្រឡាញ់មនុស្ស ជាប្រព័ន្ធឱ្យ មនុស្សចេះធ្វើការជាមួយគ្នា ជាប្រព័ន្ធជំរុញ ឱ្យមនុស្ស ចេះសាមគ្គីគ្នា ជាប្រព័ន្ធធ្វើឱ្យមនុស្សចេះចរចារ ពិភាក្សាគ្នា ចេះឯកភាពគ្នា ចេះចែកគ្នារស់ មិនកំណាញ់ ធ្វើឱ្យមនុស្សមានចិត្តទូលាយ មិនចង្អៀតមិនចង្អល់ និង ជាប្រព័ន្ថយដែលអាចកាត់ បន្ថយការប្រើអំពើហឹង្សា ការព្យាបាទឈ្នានិះគ្នា និង កាត់បន្ថយអំពើឃាតកម្ម រហូតដល់ ៩០ ភាគរយ ហើយជាប្រព័ន្ធតម្រូវឱ្យមនុស្សមានការសិក្សា អបរំខ្ពស់ មានកម្រិតវីជ្ជាខ្ពស់ មានធនធាន មនុស្សខ្ពស់ និង ធ្វើឱ្យប្រទេសជាតិលូតលាស់ និង រីក ចម្រើនលឿន ខ្ពស់និងឆាប់រហ័សជាទីបំផុត គឺគ្មាន ប្រព័ន្ធនយោបាយ ណាក្នុងពិភពលោក ឱ្យប្រសើរជាងនេះទេ៕៚…
Uncategorized
តើប្រធានាធិបតីអាមេរិកមួយណា ដែលមានឥទ្ធិពលខ្លាំងជាងគេ លើសង្រ្គាម ត្រជាក់ (COLD WAR )ពិភពលោក ? តើប្រធានាធិបតី អាមេរិកមួយណា ដែលញាំងអោយ មានការចរចារគ្នា និងបញ្ចប់សង្រ្គាម នៅប្រទេសកម្ពុជា ? តើប្រធានាធិបតី អាមេរិកមួយណា ដែលចាញ់សង្រ្គាម នៅឥណ្ឌូចិន ? ខាងក្រោមនេះ ជារូបភាពប្រធានាធិបតី សហរដ្ឋអាមេរិក មួយចំនួនដែលបាន ដើរតួរយ៉ាងសំខាន់ នៅឥណ្ឌូចិន ។ តើមូលហេតុអ្វី ដែលនាំអោយ សហរដ្ឋអាមេរិក ចាញ់សង្គ្រាមនៅ ឥណ្ឌូចិន ?
ដើម្បីចូលរួមពិធីអបអរសាទរ និង សម្បាយរីករាយឆ្នាំថ្មី គឺឆ្នាំឆ្លូវឯកស័ក ពុទ្ធសករាជ២៥៥៣ ត្រូវនឹង គ្រឹស្តសករាជ ២០០៩នេះ ខ្ញុមានបិតិសោមនស្ស រីករាយនិងបង្ហាញ នូវអ្វីដែលខ្ញុំបានធ្វើ សំរាប់ជាតិ សាសនា គ្រួសារ ផ្ទាល់ខ្លួន និងជាពិសេស សំរាប់មនុស្សលោកទូទៅ គឺវិជ្ជាសិល្បៈ សិល្បៈខាង “គំនិតប្រាជ្ញា” នៅក្នុងប្រធានបទ “ប្រព័ន្ធនយោបាយដឹកនាំ” ។ ប្រព័ននយោបាយ ដឹកនាំនេះ ខ្ញុំបាន ចំណាយ ពេលវេលា អស់រយៈពេល១៦ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវ រៀនសូត្រ ប៉ុន្តែនៅមិនទាន់បាន ចប់សព្វគ្រប់ នៅឡឿយទេ គឺនៅសរសេរ ជាសៀវភៅ ដែលមានកម្រាស ៥០០ទំព័រ តែអាចយក មកប្រើប្រាស បានតាមសេចក្តីត្រូវការ ។ ប្រព័ន្ធនយោបាយនេះ ខ្ញុំបានដកស្រង់ ចេញពីប្រភព ប្រាង្គប្រាសាទអង្គរវត្ត ដែលមាន “កំពូល ៥ ជារចនាសម្ព័ន្ធ” រីឯរចនាសម្ព័ន្ធ និមួយៗ ខ្ញុំបានដក ស្រង់ចេញពី បណ្តូលលនៃពាក្យ សំខាន់ៗមកប្រើ បានន័យថាខ្ញុំ ចំរាញ់យកតែ ៥ ពាក្យ ក្នុងចំណោមពាក្យ រាប់សែន ។ តើប្រព័ន្ធនយោបាយនេះ មានផលប្រយោជន៍អ្វីខ្លះ សំរាប់ខ្មែរនិង មនុស្សទូទៅក្នុងលោក ?
ប្រព័ន្ធនយោបាយនេះ សំខាន់ណាស់ សំរាប់ខ្មែរ និងសំរាប់ប្រទេស ជាតិនានា លើពិភពលោក យើងនេះ ប្រទេសជាតិនិមួយៗ មានការចាំបាច់នូវ ប្រព័ន្ធនយោបាយនេះ ប្រព័ន្ធ នយោបាយ ជាគឺ ជាប្រព័ន្ធ ដឹកនាំ ប្រទេសជាតិ ទាំងមូល ។ ប្រព័ន្ធនយោបាយនេះ មិនមានច្រើនទេ លើពីភពលោក យើងសព្វថ្ងៃនេះ គឺយើងឃើញមាន ប្រព័ន្ធសេរីនិយម រាជានិយម និង កម្មុយនិស្ត និយម ប្រព័ន្ធទាំបីនេះ ប្រព័ន្ធទាំងបីនេះ ប្រកាន់យកលទ្ធិ ប្រជាធិបតេយ្យ មកប្រើរៀងៗខ្លួន ហើយរចនាសម្ព័ន្ធ នយោបាយរបស់ គេខុសៗគ្នា ហើយស្មុក្រស្មាញ មិនទៀងទាត់ ខ្លះទាបខ្លះខ្ពស់ រដិបរដុបមិនស្មើគ្នា គឺគ្មានតុល្យភាព មានភាពរញេយ រញ៉ៃច្រើន តឹងពេកធូរពេក ពិបាកនិងអនុវត្តតាម។ល។ ចំណែករចនាសម្ពន្ធ នយោបាយខ្មែរអង្គរនេះវិញ គឺបានឆ្នៃប្រឌិត ធ្វើឱ្យមានតុល្យ ភាពនិងស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ គ្រប់គ្រាន់ ។ ក្រសួងទាំងប្រាំនេះ ជាក្រសួងសំខាន់បំផុត ដែលរចនាសម្ពន្ធ នយោបាយនិមួយៗ ត្រូវតែមាន និងត្រូវតែ មានតុល្យភាពដូចគ្នា ជារៀងរហូត ។ ការរៀបចំនូវរចនាសម្ពន្ធ នយោបាយនេះ សំខាន់ណាស់ បើយើងរៀបមិនត្រូវទេ វាអាចបណ្តាល ឱ្យមានបញ្ហាគ្រប់យ៉ាង ដូចជាបណ្តាលឱ្យមានកើត ចលាចល វឹកវរ ទុរភិក្សអត់បាយ ដាច់ពោះស្លាប់ និងកើតសង្គ្រាម កាប់សម្លាប់គ្នា ឥតឈប់ឈរ មានដូចជាសង្រ្គាម លោកលើកទី១ លោកលើកទី២ និងសង្រ្គាម មហាវាលពិឃាដធំបី នៅកម្ពុជា ដែលបានធ្វើឱ្យខ្មែរ ស្លាប់អស់បីលាននាក់ និងព្រាត់ប្រាសនិរាស កូនចៅ ប្តីប្រពន្ធ ញាតិមិត្ត ជាទីស្រឡាញ់របស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ ។ល។ ប្រព័ន្ធនយោបាយនេះ អាចសំរាប់ ប្រើប្រាស និងដោះស្រាយនូវ បញ្ហារ ១០០ ចំពូក គឺអាចប្រើបាននូវអ្វីៗ ដែលយើងត្រូវការ ដូចជាខាងពុទ្ធចក្រ អាណាចក្រ និងគ្រប់សាសនា ទាំងអស់លើពិភពលោក ។ រចនាសម្ពន្ធ នយោបាយនេះ ផ្តោតសំខាន់ ទៅលើការដឹកនាំ ឬគ្រប់គ្រងទូទៅ ដូចជាការគ្រប់គ្រង បុគ្គលនិងគ្រួសារនិមួយៗ អង្ការនិងសហគមនិមួយៗ សាសនាតូចធំនានា នៅក្នុង ប្រទេសជាតិ និងអង្ការអន្តរជាតិ ទាំងមូល ។ល។ ប្រព័ន្ធនយោបាយនេះ អាចប្រើធ្វើជាក្បួនទស់ទាយ ការរកស៊ីជួញដូរ និងចង់ដឹងបុណ្យសក្តិតូចធំ ឬគូរស្រករជាដើម រហូតដល់អាចស្ទង់ដឹងនូវ ហេតុផលដែល បណ្តាលឱ្យ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាសដឹងជាព្រះពុទ្ធ និងចូលបរិនិព្វាន្តនោះផងដែរ ។ មិនតែ ប៉ុណ្ណោះទេ ប្រព័ន្ធនយោបាយនេះ យើងអាចយកទៅ រៀបចំបង្កើតជា សាសនា សំរាប់មនុស្សលោក យើង គោរពបូជា និងថ្វាយបង្គុំផងដែរ ។ល។
គោលបំណងដែលខ្ញុំផ្សប់ផ្សាយ នូវប្រព័ន្ធនយោបាយនេះ ខ្ញុំគិតឃើញថា វាសំខាន់ណាស់ វាមានតម្លៃ ថ្លៃថ្នូរ និងជាកិត្តិយស ដ៏មហាប្រសើរបំផុត សំរាប់ជួយស្តាមុខមាត់ ខ្មែរយើងគ្រប់រូប ដែលត្រូវបានបាត់បង់ និងអាប់ឱននូវ កិត្តិយស កិត្តិសព្ទ និងកេរ្តិ៍ឈ្មោះ ជាយូរយារណាស់ មកហើយ បើយើងគិតមើលទៅ ចាប់បន្ទាប់ពីស្តេច ជ័យវរ្ម័នទី៧ មកម្លេះ ប្រមាណជា ៨០០ រយឆ្នាំ ហើយ គឺខ្មែរយើង បានជួបប្រទះតែ សង្រ្គាមកាប់សម្លាប់គ្នា គ្មានឈប់ឈរ សង្រ្គាមបានបំផ្លិចបំផ្លាញ នូវអ្វីៗទាំងអស់គ្មានសល់ ជាពិសេស ជាងបីទសវត្ស ចុងក្រោយនេះ គឺជាសង្រ្គាមមហា វាលពិឃាដធំបី នៅកម្ពុជាយើងនេះ ដែលបានធ្វើឱ្យ មនុស្សស្លាប់ យ៉ាងអាណោចអាធម ជាទីបំផុត នេះតើដោយសារ មូលហេតុអ្វី ? គឺដោយសារយើង ខ្វះខាតមិនមាននូវ ប្រព័ន្ធនយោបាយ ដឹកនាំត្រឹមត្រូវ បើយើងមាន ប្រព័ន្ធនយោបាយ ត្រឹមត្រូវ ប្រហែលជាមិនអាច មានបញ្ហានេះ កើតឡើងទេ ។ ពីខ្ញុំ ស៊ូ – កប ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០០៩ ៕
កងពលតូចលេខ ៣១ មានទីស្នាក់ការរបស់ខ្លួន នៅក្នុងខែត្រកំពុងស្ពឺ កងពលនេះ ត្រូវបានចោទប្រកាន់ ជាយូរមកហើយ នូវការកាប់ឈើខុសច្បាប់ ទូទាំងភាគខាងត្បូង នៃប្រទេសកម្ពុជា ។ នៅឆ្នាំថ្នីៗនេះ មេបញ្ជាការរបស់គេនានា ត្រូវបានរកឃើញថា មានការជាប់ជំពាក់ទាក់ទង ទៅនិងការរឹបអូសយកដីធ្លី ពីអ្នកភូមិក្រីក្រនានា ។ សំនួរសំខាន់ៗជាច្រើន ដែលលើកឡើង សួរអំពី គុណភាពនៃការវាយតម្លៃ ដែលបានធ្វើដោយ ក្រសួងការពារនិងក្រសួងរដ្ឋ ។
កងពលតូចលេខ ៣១ បានសន្មត់យក “សន្តិសុខលើផ្ទៃសមុទ្រ” នៅចុងឆ្នាំ ២០០៦ ឬដើមឆ្នាំ ២០០៧ ថាជាការចាំបាច់- ដែលស្របពេលជាមួយគ្នា នូវការប៉ាន់ប្រមាណនូវការការពាររួមមួយ នៅខែ តុលា២០០៦ ដោយកងកម្លាំង ខេមរភូមិនកម្ពុជា និងកងនាវាបញ្ជារលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ដែលបានដឹងថា សន្តិសុខលើផ្ទៃសមុទ្រ ជាដំបន់មួយដែលសហរដ្ឋ គាំទ្រ ។ ចំណុចនេះបានលើកឡើង ថាតើកងខេមរៈភូមិនកម្ពុជា មានចេតនាផ្តល់ កងពលតូច នូវនាវាចាំបាច់មួយ ដើម្បីចង់បានជំនួយពី សហរដ្ឋ ។ បើសិនជាដូច្នេះមែន រឿងនេះជារឿងច្បាស់ ក្រឡែត ដែលអង្គភាពទាហាន មានប្រវត្តិគោរព សិទ្ធិមនុស្សតិចតួច (តែវាជាប្រវត្តិដែលនិយមទៅរកគណបក្សកាន់អំណាច) កំពុងត្រូវបានរង្វាន់ជាជំនួយ ដោយស្របច្បាប់ ពីសហរដ្ឋ ។ យ៉ាងណាក៏ដោយ ជំនួយទាហាន សហរដ្ឋនេះ មានគោលបំណង ដើម្បីបង្កើននូវវិជ្ជាជីវៈនានា របស់កងកម្លាំងខេមរៈភូមិនកម្ពុជា។ គឺជាសញ្ញា ដែលកំពុងធ្វើអោយប៉ះពាល់ ដល់កងខេមរៈភូមិន ជាសាធារណៈ យ៉ាងច្រើន និងចំណេះដឹងខាងវិជ្ជាជីវៈមានតិចតួច ហើយនិងបាន ដឹងថា អ្នករំលោភសិទ្ធិមនុស្ស រឹតតែមានអំណាចច្រើនឡើង នៅក្នុងរចនាសម្ព័ន្ធ កងខេមរៈភូមិនកម្ពុជា ។ សូមលើកជាឧទាហរណ៍ៈ ឧត្តមសេនីយ ហ៊ុយ ពិសិដ្ឋ ឥឡូវនេះ នៅក្រោមរដ្ឋលេខាធិការ នៃក្រសួង កាពារជាតិ និងជាអតីតមេបញ្ជាការ នៃកងពលតូចលេខ ៧០ ។ នៅខែមករា ២០០៩ រដ្ឋាភិបាល បានប្រកាសចាត់តាំង ជាអានុមេបញ្ជាការកងកម្លាំងខេមរៈភូមិនកម្ពុជាថ្មី ៧ នាក់ ដោយរួម ឧត្តមសេនីយ ម៉ុល រឿប ជាប្រមុខ ក្រសួងសើបការណ៍; ឧត្តមសេនីយ សៅ សុខា ជាប្រមុខ តម្រួត យោធា; ហើយនិងហ៊ីង ប៊ុនហ៊ាង ជាអានុមេបញ្ជាការ កងពលតូចលេខ ៧០ នៅពេលដែល វាយប្រហារ ដោយគប់គ្រាប់បែក (ទៅលើបាតុករ របស់គណបក្សប្រឆាំង) នៅឆ្នាំ ១៩៩៧ ។ មនុស្សទាំងអស់នេះ មានបញ្ជីយ៉ាងច្បាស់ក្រឡែត ជាអ្នករំលោភសិទ្ធិមនុស្ស ។
ការបកប្រែទាំងអស់ខាងលើនេះ ពុំមានពេលបានត្រួតពិនិត្យសារឡើងវិញទេ សូមអស់លោកជួយកែរ សម្រួល តាមការយល់ដឹងរៀងៗខ្លួន សូមអរគុណ!
សូមមើលឯកសារជាភាសាអង្គ្លេស
នៅគហដ្ឋានៈ http://peehs07.wordpress.com
ក្នុងខណដែលសហរដ្ឋអាមេរិក អាចមានហេតុផលច្បាប់ ដើម្បីធ្វើការជាមួយ កងកម្លាំងសន្តិសុខកម្ពុជា នៅលើប្រធានបទ ដូចជាការប្រឆាំង-ភារវករ វាគួរតែត្រូវធ្វើការយ៉ាងហ្មត់ចត់ នៅលើការកំណត់អ្នកប្រព្រឹត្ត បទល្មើសទទួលខុសត្រូវ និងបញ្ចប់នូវទំនៀមទំលាប់ នូវការអោយរួចខ្លួនឬគ្មានទោសពៃ ដែលមានដល់ សមាជិកជាន់ខ្ពស់ នៃសេវាសន្តិសុខនានា ហើយនិងអ្នកដែលនៅ ក្បែរ សម្តេចហ៊ុន សែន ។
ក) អង្គភាពការពារនាយករដ្ឋមន្រ្តីកងពលលេខ ៧០ ហើយនិងកងកម្លាំងថ្មីប្រឆាំងភារវកម្មនិយមពិសេស របស់អង្គភាពការពារសម្តេចហ៊ុន សែន, កងពលលេខ ៧០ ត្រូវបានគេដឹងផងដែរ ថាមានប្រវត្តិនៃការ គ្មានទោសពៃ ចំពោះបុគ្គលិកអ្នកដែលបាន ប្រព្រឹត្តបទល្មើសនានានោះ, ហើយការជាប់ជំពាក់ជំពិននោះ បានកត់ទុកយ៉ាងល្អ នូវការរួមគំនិតជុំវិញឧក្រិដ្ឋកម្មនានា ។ ទាហានមកពីអង្គភាពការពារសម្តេចហ៊ុន សែន, កងពលលេខ ៧០, ត្រូវដឹងថាមានជាប់ជំពាក់ទាក់ទង ទៅនិងការគប់គ្រាប់បែក នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ដាក់គណៈបក្សប្រឆាំង ឬ គណៈបក្សជាតិខ្មែរ (ឥឡូវនេះគណៈបក្សសមរង្ស៊ី), បានការ ពារអ្នកចោលគ្រាប់បែកនានា ហើយនិងអនុញាតិអោយពួកគេរត់គេចបាត់ ។ ដែលមានមនុស្សយ៉ាងហោច ណាស់ ១៦ នាក់ត្រូវបាន ស្លាប់ ហើយរបួសមានដល់ទៅជាង ១០០ នាក់ ក្នុងនោះមានអាមេរិកាំងម្នាក់ផង ។ លទ្ធផលចេញពីក្រសួងសើបការសំងាត់ (FBI) នៅក្នុងការវាយប្រហារនោះ បានរកឃើញថា អង្គភាពកង ការពារត្រូវបានចូលដៃរួមគំនិត នៅក្នុងរឿងនោះ ប៉ុន្តែលទ្ធផលក្នុងការសើបការណ៍ទាំងអស់ មិនត្រូវបាន បញ្ចេញជាសាធារណៈ ។
នៅខាងក្រៅជាធម្មតាបទបញ្ជារនៃកងកម្លាំងខេមរភុមិនកម្ពុជានិងកងពលលេខ៧០ គឹត្រូវបានគ្រប់គ្រង ផ្ទាល់ដោយសម្តេចហ៊ុនសែន។ តាមដែលបានដឹងថា មានទាហានជាង ២០០០នាក់ នៅក្នុងអង្គភាព កងកាពារនេះហើយ ត្រូវបានទទួលខុសត្រូវដោយឧត្តមសេនីយ៍ហ៊ីងប៊ុនហ៊ាងជាយូរមកហើយ ហើយឥឡូវ នេះគាត់ជានាយករង នៃក្រសួងគណៈនាយករដ្ឋមន្រ្តី បើតាមដឹង គាត់នៅតែជាអ្នកគ្រប់គ្រងសំខាន់ ក្នុងអង្គភាពកងការពារដដែល ។ អង្គភាពកងការពារនេះត្រូវបានដឹងថា មានជាប់ជំពាក់ទាក់ទងទៅនិង នយោបាយឃោរឃៅ ជាពិសេស ដែលបង្ហាញអោយឃើញនៅក្នុង ការគប់គ្រាប់បែកនៅឆ្នាំ ១៩៩៧ ទៅលើហ្វូងបាតុករ របស់គណ់បក្សប្រឆាំង ។ អង្គភាពកងការពារកងខេមរៈភូមិន្ទ ដែលបានបញ្ជូនចេញ ទៅខាងក្រៅ ជាអ្នកមានតួរនាទីយ៉ាងសំខាន់ ក្នុងការវាយប្រហារ ទាហ៊ានហ្វុនស៊ិនប៉ិច នៅលើផ្លូវថ្នល់នានា នៅក្រុងភ្នំពេញ ក្នុងកំឡុងរដ្ឋប្រហារថ្ងៃ៥-៦កក្កដាឆ្នាំ១៩៩៧ ដោយគណៈបក្សប្រជាជន ។ នៅឆ្នាំបន្ទាប់មក ក្រសួងការពារសិទ្ធិកម្មកររបស់អង្ការអន្តរជាតិនិងអង្ការក្រៅរដ្ឋាភីបាល បានសើបអង្កេត សំណុំរឿងជាច្រើន នៃបុគ្គលិកនានា ដែលត្រូវបានឃុំឃាំងខុស ច្បាប់ ហើយធ្វើបាប នៅឯទីស្នាក់ការណ៍ នៃអង្គភាពកងការពារ នៅក្នុងលេនដ្ឋានភូមិគ្រិះរបស់នាយករដ្ឋមន្រ្តី ។ ក្នុងម៉ោងធ្វើការឬក្រៅម៉ោងធ្វើការ បុគ្គលិកកងពលលេខ ៧០ ជាក់ស្តែងណាស់សប្បាយរីករាយ ហើយធ្វើអ្វីបានតាមចិត្ត ដោយមិនមាន ប្រកាន់ទោសពៃអ្វីឡើយ ។
កងពលលេខ ៧០ មានឈ្មោះនៅក្នុងអង្ការសិទ្ធិមនុស្ស ថាជាកងកំណាចឃោរឃៅ ។ ដំណើរគ្មានទោសពៃ ត្រូវបានរីករាយទទួល ដោយសមាជិកនានា នៃកងនេះ គឺត្រូវលើកយកមក បង្ហាញប្រចាំឆ្នាំដោយអង្ការ សិទ្ធិមនុស្ស នៅឯក្រសួងការបរទេស សហរដ្ឋអាមេរិក ។ ជាបន្ថែមទៀត ចំពោះការគប់គ្រាប់បែក គឺនៅប៉ុន្មានឆ្នាំថ្មីៗនេះ មានជាតួរយ៉ាងរាប់មិនអស់ ។ បូករួមជាឧទាហរណ៍ពីរបីគឺ៖
_ នៅខែកក្កដាឆ្នាំ២០០៨ កងពលលេខ៧០ ទាហានឈ្មោះឌី សូធារិទ្ធ បានធ្វើការបន្ថែមម៉ោងជាអ្នក រក្សាសន្តិសុខនៅឯរោងចក្រមួយ គាត់បានបាញ់កម្មករអ្នកធ្វើការដែលគ្មានអាវុធ ដោយគ្រាន់តែរឿង ជម្លោះបន្តិចបន្តួច ។ ជនរងគ្រោះត្រូវបានគេបង់លុយអោយ ១០០០ដុល្លា សំរាប់ជាសំណង ដោយមានលក្ខ័ណ្ឌ មិនតាមរកប្តឹងតវ៉ានូវឧក្រឹដ្ឋកម្មនោះ ។ ទាហានឌី សូធារិទ្ធ បានដឹងថារត់ទៅពួន នៅក្នុងទីស្នាក់ការកងពលលេខ ៧០ អត់ត្រូវបានកាត់ទោសអ្វីទេ ។
_ នៅខែមេសា ឆ្នាំ២០០៦ វរៈសេនីយត្រី ផាត សុផល និង អនុសេនីយឯក ស៊ឺម រី បានបាញ់ត្រូវ អ្នករត់តុម្នាក់ គឺអ្នកដែលពួកគាត់ តវ៉ាថាគាត់នោះ បានយកទឹកកកមកយឿតពេក ។
ប្រព័ន្ធនយោបាយខ្មែរអង្គរនេះបង្កើតឡើងដើម្បី ជួយកសាងប្រទេសជាតិខ្មែរ ឱ្យមានការរីកចំរើនឡើងវិញ ខាងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ ដែលបានធ្លាក់ចុះដុនដាបយូរលង់ណាស់ មកហើយ…។ ការដែលនាំឱ្យយើង បង្ករបង្កើតសង្រ្គាម ឈ្លោះទាស់ទែងខ្វែងគំនិតគ្នា មិនចុះសម្រុងគ្នា កាប់សម្លាប់គ្នារាប់លាននាក់ និងការដែលបណ្តាល ឱ្យប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរយើងធ្លាក់ចុះដុន ដាប ក្ររហេមរហាម ក៏ដោយសារតែ ប្រទេសគ្មានប្រព័ន្ធ និង រចនាសម្ព័ន្ធនយោបាយ ដ៏ត្រឹមត្រូវមួយ ដើម្បីដឹកនាំប្រទេសជាតិ។ ការដែលយើងគ្មាន ប្រព័ន្ធនយោបាយ បែបនេះហើយ ដែលធ្វើឱ្យយើងគ្មានអ្វី ជាទីពឹង ទើបស្រវាហៅរកឱ្យ គេជួយគ្រប់ពេលវេលា…។ ប្រព័ន្ធនយោបាយ ដែលមានរចនាសម្ព័ន្ធ ដ៏ត្រឹម ត្រូវនេះ គឺជាគន្លិះមួយដ៏សំខាន់ សំរាប់នាំប្រទេសជាតិ និង ប្រជាពលរដ្ឋ ឱ្យឈានទៅរកភាព រីកចំរើនរុង រឿង និង សុភមង្គលក្នុងគ្រួសារ ពិតប្រាកដ និងមានស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គមកិច្ច និងសន្តិសុខនៅក្នុងសង្គម ដ៏ពិតប្រាកដមួយ ហើយនិងអាចនាំឱ្យ ប្រទេសជាតិទាំងមូល ឱ្យឈានទៅរក អច្ឆរិយប្រទេសបាន…។
ខ្ញុំសរសេរដាក់ផ្សប់ផ្សាយនេះ ពុំមែនបានន័យថា ខ្ញុំនេះជាអ្នកគ្រាន់បើជាងគេនោះទេ ប៉ុន្តែគ្រាន់តែជាទ្រឹស្តី មួយ ដែលបានស្រាវជ្រាវរកឃើញ នៅពេលដែលខ្ញុំបានដេកដើរឈរអង្គុយ អស់រយៈពេលបីឆ្នាំ ហើយ បន្ទាប់មកប្រើពេលអស់១៥ឆ្នាំទៀត ដើម្បីសិក្សារៀនសូត្រស្រាវជ្រាវបន្ថែម តែនៅតែមិនអាចគេចផុតពី ពាក្យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ដែលត្រូវតែយកមកធ្វើជារចនាសម្ព័ន្ធ នយោបាយនេះ បើមិនមានគោលការណ៍ នយោបាយប្រាំខនេះទេ មិនអាចធ្វើអ្វីបាន ជោគជ័យឡើយ។ ខ្ញុំចង់បានមតិ យោបល់ពីបងប្អូនជាសិស្ស និស្សិត និង សាស្រាចារ្យគ្រប់ជាន់ថ្នាក់ ដើម្បីយកទៅវិភាគនិង ថ្លឹងថ្លែង បន្ថែមទៀតមុននិងដាក់ប្រើជាផ្លូវការណ៍។
ពាក្យនិងឃ្លាឬប្រយោគ ទាំងអស់ខាងលើ ខ្ញុំមិនបានសរសេរព្រៀង ទុកជាមុននោះទេ នឹកឃើញប៉ុន្មាន សរសេរប៉ុណ្នឹង បើមាន ការឆ្គាំឆ្គង មេត្តាជួយកែរសម្រួល និង ជួយផ្តល់ជាយោបល់ផង ពីព្រោះខ្ញុំនេះ មិនមែន ជាអ្នកបានរៀនជ្រៅជ្រះ ឬ ជាសាស្រ្តាចារ្យអ្វី មួយនោះក៏អត់ទេ គឺប្រហែលជា៩០ភាគរយ រៀនខ្លួនឯងទាំងអស់ គឺគ្មានអ្នកណាប្រាប់ឱ្យខ្ញុំធ្វើ ប្រព័ន្ធនយោបាយនេះឡើយ។ អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថាអស់លោក ទាំងបុរសទាំងស្រ្តី និង ព្រមទាំងព្រះសង្ឃ គ្រប់ជាន់ថ្នាក់ ច្បាស់ជាជួយឱ្យជា មតិយោបល់ មិនខានឡើយ។
សូមអរព្រះគុណនិងអរគុណ!