4 comments on “សូមបំបាត់ការប្រកាន់បក្សពួក!

  1. ការប្រកាន់បក្សពួកនេះ ខ្ញុំយល់ថា​ គ្នីគ្នាគេ​អ្នកធំៗ ឬអ្នក​នយោបាយ​ធំៗខាងលើ​​ គេ​មិន​ប្រកាន់គ្នា ឬប្រឆាំងគ្នា​​បែបផ្កាប់មុខ​ដូចជា​ប្រជាពលរដ្ឋ​​នៅ​តាម​ស្រុក​ តាមភូមិទេ។ លោកអាចសង្កេតមើល​អីចេះ៖ ក្រុមប្រឆាំងនាំគ្នា​ស្រែក​ថ្កោលទោស​រដ្ឋាភិបាលពីរឿងនេះ ពីរឿងនោះ​អត់ស្វាង… ដល់គេអូសទាញ​ទៅ​ផ្តល់តួនាទី​ បុណ្យសក្តិ​សមរម្យ​ទៅ…​ទៅណាវ៉ាល្បែង..!! គោះកែវមួយ​ឈប់ឈ្លោះគ្នា ឈប់ប្រកាន់​បក្សពួក​..។ ចំណែកប្រជាពលរដ្ឋ​នៅ​តាម​ស្រុកភូមិវិញ បើបក្សខុសគ្នាហើយគឺ អង្គុយ​ផឹកកាហ្វេ​ក៍​ចែក​បក្ស​គ្នា! ធ្វើបុណ្យ​ក៍ចែក​បក្ស​គ្នា! បូមទឹក​ដាក់ស្រែ​ក៍ចែក​បក្សគ្នា! រហូត​ដល់​ទទួល​អំណោយ​ក៍ដែក​បក្ស​គ្នាដែរ…។ ហេតុនេះ បើតាម​ទស្សនៈរបស់​លោក ដែលចង់កុំអោយ​មានការ​ប្រកាន់​បក្ស​ពួកក្នុង​សង្គម​យើង​នេះ តើគួរធ្វើ​ពីលើ​ចុះក្រោម ឬ​ធ្វើ​ពីក្រោម​ឡើងលើ? ខ្ញុំយល់ថា ធ្វើពីក្រោម​ឡើងលើ​ ទើបទទួល​បាន​លទ្ធផល​យូរ​អង្វែង​ជាង​ធ្វើ​តែអ្នកធំៗ​គ្នីគ្នាឯង​ខាងលើ។ ព្រោះអ្នក​នយោបាយ​ មានឳកាស​ច្រើន​ក្នុងការ​បោក​រាស្រ្ត​បានគ្រប់ពេល…។

    ចូលចិត្ត

    • ខ្ញុំយល់ថា រឿងការប្រកាន់បក្សពួក របស់អ្នកស្រុកអ្នកភូមិ ជាធម្មតារបស់ពួកគាត់ មិនខុសគ្នានឹងអ្នកជល់មាន់ ឬភ្នាល់មាន់ជល់ ដែរទេ តែរឿងអ្នកប្រកាន់បក្សពួក ក្នុងនាមដែលគេហៅថា បក្សពួកនយោបាយវិញ គឺគ្រោះថ្នាក់ណាស់ គឺការប្រកាន់គ្នាជា ប្រព័ន្ធទៅវិញ គឺធ្វើតាមបទបញ្ជាររបស់ផ្ទៃក្នុងបក្ស ដែលកំណត់បក្សជាធំ តែពុំមែនកំណត់ប្រទេសជាតិ ជាធំទេ ។ បើមិនមែនជាសមាជិកបក្ស ឬបក្សពួករបស់គេហើយ គេតែងតែរករឿងកោសរូស រកលេសរំខានជានិច្ច មិនឱ្យដេកដើរឈរ អង្គុយស្រួល ឬធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិត ដោយស្រួលឡើយ ។ ទោះបីជាយើងចង់ ឬមានគំនិតចេះជួយ កសាង ប្រទេសជាតិយ៉ាងណាក៏ដោយ ក៏គេមិនអនុញ្ញាតឱ្យធ្វើដែរ គេតែងតែរកលេសនេះ រកលេសនោះ មករារាំងជានិច្ច តែបើគ្នាគេ វិញទោះខុសឆ្គងយ៉ាងណា ក៏គេមិនប្រកាន់ទោសពៃអ្វីដែរ ទោះបីរឿងនោះមានគ្រោះថា្នក់ ដល់ថ្នាក់ណាក៏ដោយ ឧទាហរហ៍ ដូចករណីគ្រោះថ្នាក់ នៅស្ពានពិឃាដ ឬកោះពេជ្រ ជាដើម ស្លាប់មនុស្សអស់រាប់រយនាក់ និងរបួសរាប់ពាន់នាក់ ក៏គេមិនប្រកាន់ទោសអ្វីទាំងអស់ ចុះបើបក្សផ្សេងទៅវិញ គេគិតយ៉ាងណា ?? សំណួរសួរថា តើគេធ្វើនេះ ចំរើននិងចំណេញ ប៉ុណ្ណា ? ចូរក្រឡេកមើលប្រវត្តិសាស្ត្រ ! ប្រទេសចម្បាទាំងមូល រលាយសូន្យ, ដីកម្ពុជាក្រោមទាំងមូល ក៏ក្លាយជាដីយួន ទាំងស្រុង ពួកខ្មែរក្រោម ជាជនជាតិដើម គ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ រស់នៅដូចសត្វធាតុ; សង្គ្រាមឥណ្ឌូ-ចិនទាំងមូល ស្លាប់មនុស្សអស់ រាប់លាននាក់ ឬរួមទាំាងបីប្រទេស ខ្មែរ-លាវ-យួន មិនតិចជាង ១០ លាននាក់ទេ ប្រឆាំងទល់នឹង របបមូលធននិយម ឬអាមេរិកាំង បារាំង អង្គ្លេស តែនៅទីបញ្ចប់ចោលពួកមូលធននិយម មិនបាន ទាំងចិនទាំងយួន ទាំង សូវៀត មិនអាចកាត់កាល់គ្នាបានដដែល បានជួញតែស្លាប់មនុស្ស ធ្វើឱ្យមនុស្សរងទុក្ខវេទនា ជាទីបំផុត មើលមើ តើបានអ្វីចំណេញ ? ដូចប្រទេសកម្ពុជាយើង បើកុំបានកិច្ចចរចាគ្នា ថ្ងៃ ២៣តុលា ១៩៩១ទេ តើស្រុកខ្មែរបានដូចសព្វថ្ងៃ នេះទេ ? មិនបានទេ ! ខ្ញុំធ្លាប់បានឃើញមុខ សមាជិកគណបក្សប្រជាជនបានច្បាស់ណាស់ កាលពេលនោះ មុខដូចគេ យកទៅបាញ់ចោលចឹង ម្នាក់ៗអស់សង្ឃឹម ដូចអត់មានព្រលឹងក្នុងខ្លួនចឹង ! ឥឡូវបានស៊ីបានមាន កើតជាមហាសេដ្ឋី ក៏ដោយសារ ការរួមសាមគ្គីគ្នាដែរ មិនមែនបានមកដោយសារ ការប្រកាន់បក្សពួកនោះទេ ! ហើយគណបក្សប្រជាជន នៅតែប្រកាន់បក្សពួកអញ្ចឹងតទៅទៀត តើជឿថា គណៈបក្សនេះ នៅតែមាន ឬកាន់អំណាចចឹងដដែល ជារហូតទៀតឬ ? ខ្ញុំជឿថាមិនអាចនៅស្ថិតស្ថេរកាលបានទេ ! គង់នឹងដួលរលំអន្តរាយជាក់ជាមិនខាន ។ សព្វថ្ងៃនេះ សតវត្សទី ២១ ហើយ គួរតែផ្លាស់ប្តូរហើយ វាមិនបានប្រយោជន៍អ្វីទេ បានប្រយោជន៍តែក្រុមគ្រួសារខ្លួនមួយចំនួនតូចមែន តែអន្តរាយប្រទេសជាតិ វប្បធម៌-អរិយធម៌ខ្មែរ ទំនៀមទំលាប់ខ្មែរ ពូជសាសន៍ខ្មែរ ទាំងមូល !

      ដូច្នេះនៅក្នុងពិភពលោកយើងនេះ បើធ្វើនយោបាយដើម្បីបំបាត់ ពូជសាសន៍ ជនជាតិមនុស្សដូចគ្នាដដែល គឺមិនត្រូវហៅថា ជាមនុស្សជាតិទៀតទេ តែត្រូវហៅថាជា “មនុស្ស-តិរច្ឆាន” វិញទៅល្អជាង ពីព្រោះលេងដឹងខុស លែងដឹងត្រូវជាមនុស្ស ទៀតទៅហើយ… ។ល។និង។ល។៚…

      ចូលចិត្ត

ឆ្លើយ​តប​ទៅ​កាន់ ពត៌មានទូរស័ព្ទ បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s