សូមស្នើសុំដល់រដ្ឋាភិបាលខ្មែរ បញ្ឈប់ឬបញ្ចប់ នូវការប្រកាន់និងរើសអើងបក្សពួក ការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ ដល់អ្នកតស៊ូមតិ ដើម្បីសិទ្ធិសេរិភាព ដើម្បីផលប្រយោជន៍ខ្មែរ ទោះបីតាមបែបបទយ៉ាងណាក៏ដោយ សូមអោយសមាជិកគណៈបក្សប្រជាជន គ្រប់រូបផ្លះប្តូរអាកប្បកិរិយាដ៏អាក្រក់នេះចេញជាបន្ទាន់ ។ សូមបញ្ចប់បញ្ឈប់នូវការដើរឃោសនា បំផិតបំភ័យគ្រប់បែបយ៉ាង ។ សូមបញ្ចប់ឬបញ្ឈប់នូវការកៀបសង្កត់គ្រប់បែបយ៉ាង ។ សូមបញ្ចប់ឬបញ្ឈប់អំពើពុករលួយឬការស៊ីសំណូកសូកប៉ាន់គ្រប់បែបយ៉ាង ។ សូមតុលាការមាន យុត្តិធម៌និងជាអព្យាក្រិត ជានិច្ច ។
ស្អែកធ្វើហើយ
ចូលចិត្តចូលចិត្ត
ពិតមែនឬ?
ចូលចិត្តចូលចិត្ត
ការប្រកាន់បក្សពួកនេះ ខ្ញុំយល់ថា គ្នីគ្នាគេអ្នកធំៗ ឬអ្នកនយោបាយធំៗខាងលើ គេមិនប្រកាន់គ្នា ឬប្រឆាំងគ្នាបែបផ្កាប់មុខដូចជាប្រជាពលរដ្ឋនៅតាមស្រុក តាមភូមិទេ។ លោកអាចសង្កេតមើលអីចេះ៖ ក្រុមប្រឆាំងនាំគ្នាស្រែកថ្កោលទោសរដ្ឋាភិបាលពីរឿងនេះ ពីរឿងនោះអត់ស្វាង… ដល់គេអូសទាញទៅផ្តល់តួនាទី បុណ្យសក្តិសមរម្យទៅ…ទៅណាវ៉ាល្បែង..!! គោះកែវមួយឈប់ឈ្លោះគ្នា ឈប់ប្រកាន់បក្សពួក..។ ចំណែកប្រជាពលរដ្ឋនៅតាមស្រុកភូមិវិញ បើបក្សខុសគ្នាហើយគឺ អង្គុយផឹកកាហ្វេក៍ចែកបក្សគ្នា! ធ្វើបុណ្យក៍ចែកបក្សគ្នា! បូមទឹកដាក់ស្រែក៍ចែកបក្សគ្នា! រហូតដល់ទទួលអំណោយក៍ដែកបក្សគ្នាដែរ…។ ហេតុនេះ បើតាមទស្សនៈរបស់លោក ដែលចង់កុំអោយមានការប្រកាន់បក្សពួកក្នុងសង្គមយើងនេះ តើគួរធ្វើពីលើចុះក្រោម ឬធ្វើពីក្រោមឡើងលើ? ខ្ញុំយល់ថា ធ្វើពីក្រោមឡើងលើ ទើបទទួលបានលទ្ធផលយូរអង្វែងជាងធ្វើតែអ្នកធំៗគ្នីគ្នាឯងខាងលើ។ ព្រោះអ្នកនយោបាយ មានឳកាសច្រើនក្នុងការបោករាស្រ្តបានគ្រប់ពេល…។
ចូលចិត្តចូលចិត្ត
ខ្ញុំយល់ថា រឿងការប្រកាន់បក្សពួក របស់អ្នកស្រុកអ្នកភូមិ ជាធម្មតារបស់ពួកគាត់ មិនខុសគ្នានឹងអ្នកជល់មាន់ ឬភ្នាល់មាន់ជល់ ដែរទេ តែរឿងអ្នកប្រកាន់បក្សពួក ក្នុងនាមដែលគេហៅថា បក្សពួកនយោបាយវិញ គឺគ្រោះថ្នាក់ណាស់ គឺការប្រកាន់គ្នាជា ប្រព័ន្ធទៅវិញ គឺធ្វើតាមបទបញ្ជាររបស់ផ្ទៃក្នុងបក្ស ដែលកំណត់បក្សជាធំ តែពុំមែនកំណត់ប្រទេសជាតិ ជាធំទេ ។ បើមិនមែនជាសមាជិកបក្ស ឬបក្សពួករបស់គេហើយ គេតែងតែរករឿងកោសរូស រកលេសរំខានជានិច្ច មិនឱ្យដេកដើរឈរ អង្គុយស្រួល ឬធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិត ដោយស្រួលឡើយ ។ ទោះបីជាយើងចង់ ឬមានគំនិតចេះជួយ កសាង ប្រទេសជាតិយ៉ាងណាក៏ដោយ ក៏គេមិនអនុញ្ញាតឱ្យធ្វើដែរ គេតែងតែរកលេសនេះ រកលេសនោះ មករារាំងជានិច្ច តែបើគ្នាគេ វិញទោះខុសឆ្គងយ៉ាងណា ក៏គេមិនប្រកាន់ទោសពៃអ្វីដែរ ទោះបីរឿងនោះមានគ្រោះថា្នក់ ដល់ថ្នាក់ណាក៏ដោយ ឧទាហរហ៍ ដូចករណីគ្រោះថ្នាក់ នៅស្ពានពិឃាដ ឬកោះពេជ្រ ជាដើម ស្លាប់មនុស្សអស់រាប់រយនាក់ និងរបួសរាប់ពាន់នាក់ ក៏គេមិនប្រកាន់ទោសអ្វីទាំងអស់ ចុះបើបក្សផ្សេងទៅវិញ គេគិតយ៉ាងណា ?? សំណួរសួរថា តើគេធ្វើនេះ ចំរើននិងចំណេញ ប៉ុណ្ណា ? ចូរក្រឡេកមើលប្រវត្តិសាស្ត្រ ! ប្រទេសចម្បាទាំងមូល រលាយសូន្យ, ដីកម្ពុជាក្រោមទាំងមូល ក៏ក្លាយជាដីយួន ទាំងស្រុង ពួកខ្មែរក្រោម ជាជនជាតិដើម គ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ រស់នៅដូចសត្វធាតុ; សង្គ្រាមឥណ្ឌូ-ចិនទាំងមូល ស្លាប់មនុស្សអស់ រាប់លាននាក់ ឬរួមទាំាងបីប្រទេស ខ្មែរ-លាវ-យួន មិនតិចជាង ១០ លាននាក់ទេ ប្រឆាំងទល់នឹង របបមូលធននិយម ឬអាមេរិកាំង បារាំង អង្គ្លេស តែនៅទីបញ្ចប់ចោលពួកមូលធននិយម មិនបាន ទាំងចិនទាំងយួន ទាំង សូវៀត មិនអាចកាត់កាល់គ្នាបានដដែល បានជួញតែស្លាប់មនុស្ស ធ្វើឱ្យមនុស្សរងទុក្ខវេទនា ជាទីបំផុត មើលមើ តើបានអ្វីចំណេញ ? ដូចប្រទេសកម្ពុជាយើង បើកុំបានកិច្ចចរចាគ្នា ថ្ងៃ ២៣តុលា ១៩៩១ទេ តើស្រុកខ្មែរបានដូចសព្វថ្ងៃ នេះទេ ? មិនបានទេ ! ខ្ញុំធ្លាប់បានឃើញមុខ សមាជិកគណបក្សប្រជាជនបានច្បាស់ណាស់ កាលពេលនោះ មុខដូចគេ យកទៅបាញ់ចោលចឹង ម្នាក់ៗអស់សង្ឃឹម ដូចអត់មានព្រលឹងក្នុងខ្លួនចឹង ! ឥឡូវបានស៊ីបានមាន កើតជាមហាសេដ្ឋី ក៏ដោយសារ ការរួមសាមគ្គីគ្នាដែរ មិនមែនបានមកដោយសារ ការប្រកាន់បក្សពួកនោះទេ ! ហើយគណបក្សប្រជាជន នៅតែប្រកាន់បក្សពួកអញ្ចឹងតទៅទៀត តើជឿថា គណៈបក្សនេះ នៅតែមាន ឬកាន់អំណាចចឹងដដែល ជារហូតទៀតឬ ? ខ្ញុំជឿថាមិនអាចនៅស្ថិតស្ថេរកាលបានទេ ! គង់នឹងដួលរលំអន្តរាយជាក់ជាមិនខាន ។ សព្វថ្ងៃនេះ សតវត្សទី ២១ ហើយ គួរតែផ្លាស់ប្តូរហើយ វាមិនបានប្រយោជន៍អ្វីទេ បានប្រយោជន៍តែក្រុមគ្រួសារខ្លួនមួយចំនួនតូចមែន តែអន្តរាយប្រទេសជាតិ វប្បធម៌-អរិយធម៌ខ្មែរ ទំនៀមទំលាប់ខ្មែរ ពូជសាសន៍ខ្មែរ ទាំងមូល !
ដូច្នេះនៅក្នុងពិភពលោកយើងនេះ បើធ្វើនយោបាយដើម្បីបំបាត់ ពូជសាសន៍ ជនជាតិមនុស្សដូចគ្នាដដែល គឺមិនត្រូវហៅថា ជាមនុស្សជាតិទៀតទេ តែត្រូវហៅថាជា “មនុស្ស-តិរច្ឆាន” វិញទៅល្អជាង ពីព្រោះលេងដឹងខុស លែងដឹងត្រូវជាមនុស្ស ទៀតទៅហើយ… ។ល។និង។ល។៚…
ចូលចិត្តចូលចិត្ត