សូមបញ្ចប់ការហៅគណបក្សប្រឆាំង ពាក្យប្រឆាំងមិនត្រូវជាពាក្យ សំរាប់ហៅ គណបក្សឡើយ ពាក្យប្រឆាំងមិនមែនជាពាក្យល្អ សំរាប់ឈ្មោះគណបក្សទេ ប្រទេសកម្ពុជាមិនមែនជា ប្រទេស សំរាប់ហែកចែកគ្នានោះទេ គ្រាន់តែឈ្មោះ ប្រឆាំងនេះ បានធ្វើអោយប្រជាពលរដ្ឋខ្មែរ មួយចំនួនយល់ច្រឡំរួចទៅហើយ ហើយអាចនាំអោយមានការ ប្រកាន់បក្សពួករឹតតែមានច្រើនឡើង ហើយធ្វើអោយ ប្រជាពលរដ្ឋខ្មែរ រឹតតែឈ្លោះទាស់ទែង ខ្វែងគំនិតគ្នារឹតតែច្រើនឡើង ហើយធ្វើ អោយស្ថានការណ៍ ដុនដាបរឹតតែដុនដាបខ្លាំងឡើង គ្រាន់តែឈ្មោះប្រឆាំងនោះ វាចាញ់រួចទៅហើយ។
យើងខ្ញុំសូមអំពាវនាវ អោយមានការកែរទម្រង់ ការហៅគណបក្សប្រឆាំង ទៅជាបក្សផ្សេងពីប្រឆាំង និងពីប្រជែង ទៅជាគណបក្ស(…) ដើម្បីជៀសវាង ក្នុងការយល់ច្រឡំ របស់ប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នាជាខ្មែរ ពុំមែនខ្មែរ ប្រឆាំងខ្មែរទេ ប៉ុន្តែមិនមែនប្រទេសជាតិខ្មែរ ទៅប្រឆាំងនឹងប្រទេសជាតិ ដទៃដែរ គឺយើងសូមសុខសន្តិភាព សំរាប់ប្រទេសជាតិខ្មែរ សំរាប់ប្រជាពលរដ្ឋខ្មែរទាំង មូល ខ្មែរយើងធ្លាប់មានសង្គ្រាមសាមសិបឆ្នាំ ខ្មែរបានស្លាប់អស់ចំនួន បីលាននាក់ និងបានធ្វើអោយ ព្រាត់ប្រាសនិរាស្ត ម៉ែឪបងប្អូនមាមីងយាយតា យ៉ាងវេទនា ជាទីបំផុត ហើយខ្មែរយើងសព្វថ្ងៃ ក៏បានឯករាជ្យនិងសុខសន្តិភាព ក៏ល្មមគ្រប់ គ្រាន់ដែរហើយ មិនពិបាកធ្វើសង្គ្រាមតទៅទៀតទេ គឺទុកពេលវេលានេះ សំរាប់ អោយខ្មែរ គ្រប់រូបកសាងខ្លួន កសាងបណ្តុះបណ្តាលគ្រួសារ និងកសាងប្រទេស ជាតិវិញល្អជាង។
ហេតុផលដែលធ្វើអោយខ្ញុំសរសេរនេះ ដោយយល់ឃើញថា ខ្មែរយើងគ្រប់ និន្នាការនយោបាយ ខាតពេលវេលាច្រើនណាស់ រវល់តែឈ្លោះទាស់ទែងគ្នា មិនបានកសាងប្រទេសជាតិប៉ុន្មានទេ គណបក្សប្រឆាំងដែលអាចប្រព្រឹត្តទៅបាន ចំពោះតែប្រទេសដែលមាន ស្ថិរភាពនយោបាយ ត្រឹមត្រូវដូចសហរដ្ឋអាមេរិក ចក្រភពអង្គ្ឡេស អូស្ត្រាលី បារាំងនិងជប៉ុន ជាដើម។ល។ សូម្បីតែប្រទេសចិន ដែលជាប្រទេសមហាអំណាច ដ៏ធំមួយនៅលើពីភពលោកនេះ ក៏ពិបាកអនុញ្ញាត អោយមាន គណបក្សប្រឆាំងដែរ ដោយមិនទាន់ជឿថា ប្រទេសខ្លួនមានស្ថិរភាព នយោបាយគ្រប់គ្រាន់ ដើម្បីបើកអោយមានការ ប្រកួតប្រជែងនោះទេ អញ្ចឹង ហើយយើងតែងតែ ឃើញមានការប្រើអំពើហឹង្សា ស្ទើរគ្រប់ពេលវាលា ដែល ប្រឈមមុខនិងភាពស្មុគ្រស្មាញ អ្វីមួយដែលដោះស្រាយមិនចេញ ដូចយើង ឃើញទាំងអស់គ្នាស្រាប់ហើយ។
ចឹងមានតែហៅថា គណបក្សជំទាស់ ព្រោះខ្ញុំតែងតែឮពាក្យនេះ ជារឿយៗ
ចូលចិត្តចូលចិត្ត
ជំទាស់ ប្រឆាំង និង ប្រជែង ដូចតែគ្នាហ្នឹង! យើងចង់ហៅឈ្មោះផ្សេងពីហ្នឹង។
ចូលចិត្តចូលចិត្ត
ពិតមែនហើយ ប៉ុន្តែខ្ញុំធ្លាប់ឮ លោក អេង ឆៃអ៊ាង តែងតែងប្រើពាក្យថា គណបក្សជំទាស់ គាត់ធ្លាប់និយាយផងដែរថា មិនមែនប្រឆាំង តែជំទាស់។
បើយើងគិតមើល៍ទៅ ដូចជាគ្មានអ្វីផ្សេងដែលសម្រាប់ហៅផង មានតែជំទាស់ហ្នឹងគួសមជាងគេ..
ហាហាហា ខ្ញុំអត់ដឹងទេ អ្នកហៅស្អីខ្ញុំហៅហ្នឹងដែរ
អ្ហូ…លោកបង សូមមើលទីនេះផងមើល៍ http://learn4khmer.wordpress.com/2010/01/22/comment-reply-via-email-in-wordpress/ ព្រោះទំព័ររបស់លោកអត់មានកំណត់ដូចហ្នឹងទេ
ចូលចិត្តចូលចិត្ត
បើស្តាប់មើលទៅ ពាក្យជំទាស់ពីរោះស្តាប់ជាងប្រឆាំងមែន តែយើងចង់បំបិទ កុំអោយប្រើ ពាក្យទាំងអស់នោះទៅ ល្អជាង ពីព្រោះបក្សនិមួយៗ វាមានន័យប្រឆាំងរួចស្រេចទៅហើយ។
ចូលចិត្តចូលចិត្ត