15 comments on “ការប្រកាន់ពូជសាសន៍និងបក្សពួក…

  1. រូបភាពខាងលើ ជារូបភាពកងទ័ពខ្មែរក្រហម ដែលជាជនជាតិភាគតិច នៅភូមិភាគឥសាន្ត ពួកគេកំពុងតែធ្វើពិធីជុបលៀង បឺតស្រាក្រឡរ សប្បាយឥតទាស់ ។

    ខ្ញុំសូមបញ្ជាក់ថាៈ ស្នងការកងវរ់ៈសេនាតូច របស់ខ្ញុំគាត់ជាព្នង ដើមទ្រូងខូង គាត់ឈ្មោះ បងឈឿង គាត់នោះហើយ បានបញ្ជាអោយខ្ញុំទៅដេកពេទ្យ ដោយខ្ញុំមានជម្ងឺគ្រុនចាញ់ គាត់ដូចជាគិតគូរខ្ញុំខ្លាំងណាស់ ខ្ញុំពុំមានបុណ្យសក្តិអីទេ ពេលនោះជាយុទ្ធជនសុទ្ធសាត។ សូមបញ្ជាក់ថាៈ នៅសម័យនោះ គេហៅថាយុទ្ធជន បានន័យថា អ្នកដែលមិនមាន បុណ្យសក្តិឬ កាន់តួរនាទី ឬកាន់តំណែងអ្វីទេ តែពាក្យថា យុទ្ធជន គឺជនអ្នកប្រយុទ្ធក្នុងជួរកងទ័ព ត្រឹមត្រូវហើយ ។

    ចូលចិត្ត

  2. ចំណែក​ខ្ញុំ​ក៏​មិន​ច្បាស់​ដែ ប៉ុន្តែ​តាម​អ្វី​ដែល យាយៗ តាៗ របស់​​ខ្ញុំ​ធ្លាប់​បាន​រៀបរាប់​ខ្លះ​ៗ​នោះ គឺ ខ្មែរ​ក្រហម​មិន​មែន​សុទ្ធ​អាក្រក់​នោះ​ទេ ព្រោះ​កាល​ហ្នុង​ តា​របស់​ខ្ញុំ​ និង​ប្អូន​​ប្រុស​​របស់​គាត់​គឺ​ជា​ទាហាន​ខ្មែរ​ក្រហម​សុទ្ធ​ប៉ុន្តែ​ពួក​គាត់​នៅ​តែ តាម​ព្រំ​ដែន វាយ​ជា​មួយ​យួន​តែ​ប៉ុណ្ណោះ, ហើយ​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​នៅ​​វាយ​​តាម​ព្រំ​ដែន​នោះ​គឺ អាណិត​ស្រលាញ់ ប្រជា​រាស្រ្ត​ណាស់ ជួន​កាល​យក​បាយ យក​​សម្លរ​ឲ្យ​ប្រជា​ជន​ញាំ​ទៀត​ផង, ប៉ុន្តែ​រហូត​ដល់​ឆ្នាំ 78 និង​ 79 គាត់​បាន​ត្រឡប់​មក​ដី​ក្រុង​វិញ​ស្រាប់​តែ ឃើញ​ខ្ទេច​ខ្ទី​​គ្មាន​សល់​ ហើយ​ថែម​ទាំង​​ដឹង​ថា មាន​ការ​សម្លាប់​​ប្រល័យ​ពូជ​សាស្រ្ត​ទៀត? គាត់​ក៏​ឆ្ងល់​ដែរ ថា​នេះ​មក​ពី​ហេតុ​អ្វី?

    ចូលចិត្ត

  3. រឿងនេះ គួរអោយឆ្ងល់ណាស់ ដែលមានហេតុកើតឡើងដូច រំជួយផែនដី គឺមិនអាចទោះទាយ បាន និងគ្រោះថ្នាក់ជាទីបំផុត គួរអោយសោកស្តាយណាស់។ រឿងយកបាយទឹក ទៅជូនប្រជា ពលរដ្ឋ ខ្ញុំធ្លាប់ផ្ទាល់តែម្តង គឺនៅចំរដូវភ្ជុំបិណ្ឌតែម្តង ពីព្រោះមានទឹកច្រើន និងភ្លៀងរលឹម មានកូនក្មេងម្នាក់ អាយុ១០-១២ឆ្នាំបាន ដើរមករកសុំបាយ ទៅជូនឪពុកដែលកំពុងឈឺអត់បាយ នៅឯផ្ទះ ខ្ញុំបានទៅដល់ផ្ទះរបស់គាត់ ហើយជូនបាយគាត់ផ្ទាល់ដៃ តែម្តង គាត់អរសម្បើម ណាស់ លើកដៃសំពះជូនពរពួកខ្ញុំ…។ល។ ការសម្លាប់រង្គៀល នៅចុងឆ្នាំ៧៨និងដើមឆ្នាំ៧៩ បើតាមខ្ញុំបានសម្ភាសមិត្តភគ្រមួយចំនួន គឺហាក់ដូចជាសម្លាប់ជាប្រព័ន្ធ គឺសម្លាប់តៗគ្នា ដូចអ្នកដែលសម្លាប់គេ លើកទី១ ត្រូវបានអ្នកទី២សម្លាប់ ហើយអ្នកសម្លាប់គេទី២ ត្រូវបានអ្នក ទី៣សម្លាប់ គឺគេសម្លាប់គ្នាជាបន្តរបន្ទាប់ ហើយបើយើងក្រឡេកមើល តាំងពីឆ្នាំ៧០មក យើង ឃើញមានពួក លន់-នល់ ធ្វើរដ្ឋប្រហារ ហើយសម្លាប់ពួករបបរាជានិយម បន្ទាប់មកឃើញ ពួកខ្មែរក្រហមសម្លាប់ ពួកសាធារណរដ្ឋឬពួកលន់-នល់ បន្ទាប់មកទៀត យើងឃើញមាន ពួកនិរតីសម្លាប់ពួកឬបក្សដទៃ ហើយនៅចុងក្រោយគេ យើងឃើញពួកយួនមក សម្លាប់ពួក ខ្មែរក្រហមប៉ុល-ពត នេះហើយជារឿងសម្លាប់ជាបណ្តាញជាប្រព័ន្ធ មិនតែប៉ុណ្ណោះទេ បើយើងសង្គេតរឿងមួយទៀត គឺមានគេសរសេរជាសៀវភៅ រួចស្រេចទៅហើយ នៅពេលដែល សង្គ្រាមកំពុងចាប់ផ្តើម គឺសៀវភៅក្បួនពុទ្ធទំនាយ និងឥន្ទទំនាយ ដែលទោះទាយអំពីការស្លាប់ នេះ ខ្ញុំមិនជឿថាព្រះពុទ្ធនិងព្រះឥន្ទជាអ្នកទោះទាយនោះទេ តែវាជារឿងពិតរបស់មនុស្ស ដែលជាអ្នក បង្ករសង្រ្គាមកាប់សម្លាប់នេះតែម្តង ដែលជាអ្នកផ្តើមគំនិត សរសេរសៀវភៅនេះ ។ បើយើងសិក្សាពិនិត្យអោយបានដល់ទៅ តើអ្នកណាបង្កើតសង្រ្គាមនៅឥណ្ឌូ-ចិននេះ គឺយើង មើលនូវរបៀប ដែលគេបានរៀបចំជាប្រព័ន្ធ ដើម្បីធ្វើចម្បាំង…។ល។ បើមើលអោយច្បាស់ នៅកណ្តាលវាល ដូចដំរីស្លាប់យកចង្អេរ ទៅបាំងមិនជិតទេ …!

    នៅពេលមួយ កាលប៉ុន្មានខែមុននេះ ខ្ញុំបានឮតាមរយៈវិទ្យុផ្សាយថា ការដែលខ្មែរស្លាប់ច្រើនយ៉ាងនេះ ពីព្រោះតែខ្មែរក្រហមប៉ុល-ពត មិនព្រមចុះញ៉មយួន ហើយក្បត់ពីយួន តើបងប្អូនមានបានឮដូចខ្ញុំដែរ ឬទេ ? ប៉ុសវិទ្យុមានបី ដែលបានផ្សាយ តែខ្ញុំមិនចាំថា វិទ្យុមួយណា គឺនិយាយដូចជាចង់ចំអក អោយពួកមេដឹកនាំខ្មែរក្រហម ដែលកំពុងនៅជាប់គុក ។

    មួយទៀតទើបតែបាន ឮសម្តីរបស់តំណាង គណបក្សប្រជាជនថា គេសម្លាប់ខ្មែរដែលជាភេទប្រុស អោយអស់ដើម្បីយកប្រុសចិន មកបង្កាត់ពូជជំនួសវិញ តើរឿងនេះជារឿងពិតដែរឬអី? ខ្ញុំមិនដែលបានឮពាក្យនេះសោះ តើអស់លោកមានធ្លាប់បានឮដែរឬអី? តើឯកសារនោះចេញពីប្រភពណាមក ? បើពិនិតអោយដល់ទៅ មិនដែលឃើញមានពួកចិន មកតាំងទីលំនៅ នៅកម្ពុជាទេ តែឃើញតែពួកវៀតណាមទៅវិញ រឿងដែលគេបាននិយាយសុទ្ធតែ ជារឿងផ្ទុយ ។

    ចូលចិត្ត

  4. នេះ​ខ្ញុំ​មិន​និយាយ​ដល់​បុគ្គល​និមួយៗ​ទេ ព្រោះ​មាន​ខ្លះ​ល្អ​ខ្លះ​អាក្រក់​ទៅតាម​នោះ។

    បើតាម​ទស្សនៈ​ខ្ញុំ​គោល​នយោបាយ​របស់​ខ្មែរ​ក្រហម​នេះ​គឺ​ប្រកាន់​ពូជសាសន៍ និង វណ្ណៈ ​តែ​ម្ដង។

    ប្រកាន់ពូជសាសន៍​យ៉ាងម៉េច? អោយ​តែ​ដឹង​ថាយួន គឺ​យក​ទៅបាញ់​ចោល​ហើយ។ អាហ្នឹង​ហើយ​គេ​ហៅ​ថា​ប្រកាន់​ពូជសាសន៍​នោះ​។
    ប្រកាន់វណ្ណៈ យ៉ាងម៉េច? ចង់​អោយ​ខ្ញុំ​និយាយ​ទេ?
    ​ ​

    ចូលចិត្ត

  5. ខ្ញុំជឿថា ការសម្លាប់យួន មិនមែនជាការប្រកាន់ពូជសាសន៍នោះទេ តែវាជាខ្មាំងសត្រូវរបស់ ខ្មែរក្រហមតែប៉ុណ្ណោះ យើងទាំងអស់គ្នាប្រហែលជាបានដឹង គ្រប់ៗគ្នាទៅហើយថា យួនមាន គោលបំណងអាក្រក់មកលើខ្មែរយើង ជាយូរយារណាស់មកហើយ ហើយយើងទាំងអស់គ្នា បានឃើញជាក់ស្តែងគ្រប់ៗគ្នាទៅហើយដែរ អ្នកណាមិនដឹង សូម្បីតែសម្តេចហ៊ុន-សែន សម្តេចជា-ស៊ីម សម្តេចហេង-សំរិន និងអតីតៈនាយករដ្ឋមន្ត្រីខ្មែរ ប៉ែន-សុវណ្ណ ក៏បានដឹង បានយល់ដែរ តែមិនដឹងធ្វើយ៉ាងម៉េច បើនៅក្នុងសួងរបស់យួនទៅហើយនោះ ។

    ហើយរឿងការប្រកាន់វណ្ណៈ ក៏អាចថាបាន តែតាមពិត ប្រជាពលរដ្ឋខ្មែរ ភាកច្រើនដែលជា អ្នកក្រីក្ររហេមរហាម អ្នកមានគេធ្វើបាប ជិះជាន់គ្រប់ពេលវេលា គ្មានសិទ្ធិសេរីភាព ក្នុងការ និយាយស្តី ក្នុងការធ្វើការងារអ្វីទាំងអស់ គេប្រកាន់ពួកគាត់ ដូចសត្វតិរច្ឆាន មិនបានស្មើឆ្កែឆ្មា របស់គេឡើយ អាស្រ័យដោយហេតុនេះហើយ បានជាមានខ្មែរក្រហមកើតឡើង ដើម្បីរំដោះ កុំអោយមានការប្រកាន់ អ្នកក្រីក្រនេះតទៅទៀត។ល។

    សូមទុកអោយ លោកវិចិត្រ និយាយម្តង ខ្ញុំចាំស្តាប់ ។ សូមអភ័យទោសផង ខ្លាចខ្ញុំនិយាយ ជ្រុលជ្រោះត្រង់ណា សូមជួយកែរតម្រូវផង គឺគ្មានគោលបំណង អាក្រក់ណាមួយឡើយ ។

    សូមអរគុណទុកជាមុន!

    ចូលចិត្ត

  6. រឿង​សំលាប់​យួន​នេះ បើ​ទោះ​ជា​នយោបាយ​យួន​ត្រូវ​តែ​លេប​ត្របាក់​ប្រទេស​ខ្មែរ​យ៉ាង​ណា​ក្ដី ការកាត់សេចក្តីបុគ្គល​ម្នាក់​ជា​សត្រូវ​នៃប្រទេស​មួយ​ដោយសារ​តែ​អ្នក​នេះ​ជា​ជនជាតិ​ពិសេស​ណាមួយ​នេះ​ហើយ​គេ​ហៅ​ថា​ប្រកាន់​​ពូជសាសន៍។ ឧ. មន្ត្រីយួន​មាន​គំនិតអាក្រក់​តែ​មិន​ប្រាកដ​ថា​ជនជាតិ​យួន​គ្រប់​រូប មាន​គំនិត​ដូច​គ្នា​ដែរ​នោះ​ទេ។

    រឿងប្រកាន់វណ្ណៈ​គឺ​ដូចគ្នា។ខ្មែរក្រហម​ធ្លាប់​រង​ការ​ជិះជាន់ពី​ពួក​អ្នក​មាន ដូច្នេះ​ក៏​ម៉ៃ​​ថា​អោយ​តែ​អ្នក​​មានអាក្រក់ អាហ្នឹង​ហើយ​ប្រកាន់​វណ្ណៈ​នោះ។

    បើ​មិន​ប្រកាន់វណ្ណៈ​វិញ​គេ​ធ្វើ​យ៉ាងម៉េច?

    គេ​ត្រូវកាត់សេចក្តី​បុគ្គល​ម្នាក់​ដោយ​សំអាង​លើ​ហេតុ​និង​ផល ដោយមិន​យក​សាសនា សញ្ជាតិ វណ្ណៈ​ របស់​បុគ្គល​នោះ​មក​និយាយ។

    ចូលចិត្ត

  7. ខ្ញុំសូមបញ្ជាក់អំពីការសម្លាប់ នៅក្នុងសមរភូមិ ដែលកំពុងច្បាំងគ្នា គឺប្រហែលជាស្របច្បាប់ ពីព្រោះថា បើយើងមិនបាញ់គេ ក៏គេបាញ់យើងដែរ ឬបើយើងមិនសម្លាប់គេ ក៏គេសម្លាប់យើង ដែរ តែបើមានជនខ្លះមិនមានគោលបំណងបាញ់សម្លាប់ ក៏ជាជំរើសរបស់គេដែរ ប៉ុន្តែបើគេរក ឃើញថាមានហេតុនេះកើតឡើងមែន អ្នកនោះគេអាចចោទថា ជាជនក្បត់ឬជាជនមិនស្មោះ ចំពោះបក្សពួករបស់ខ្លួន គេអាចយកទៅដាក់ទោសពៃ តាមច្បាប់ឬលក័ណ្ឌរបស់គេ ។ ប៉ុន្តែបើ បុគ្គលិកកងទ័ពណាមួយ ដើរបាញ់ដើរសម្លាប់មនុស្សទូទៅ ឬក៏មនុស្សដែលយើងស្អប់ ដោយ មិនមានកាន់កាំភ្លើង ឬគ្រឿងប្រដាប់សម្លាប់ណាមួយទេ យើងអាចចោទបានថា កងទ័ពនោះ សម្លាប់ខុសច្បាប់។ សូមបញ្ជាក់ថាៈ ពួកខ្ញុំដែលនៅក្នុងជួរកងទ័ពខ្មែរក្រហម គេបានហាមកុំ អោយសម្លាប់ប្រជាជនស្លូតត្រង់ ដែលមិនមានអាវុធ ឬប្លន់លួចទ្រព្យសម្បត្តិរបស់គេ ចាប់ រំលោភកូនប្រពន្ធគេជាដើម។ល។ ពួកខ្ញុំមិនដែលប៉ះពាល់ទេ គឺមានតែប្រាប់ប្រជាជន អោយ គេចខ្លួនចេញ ពីសមរភូមិជាបន្ទាន់ មុននឹងយើងមានការបាញ់ប្រហារគ្នា ប៉ុន្តែភាគមួយចំនួន មិនរងចាំអោយប្រជាជនចេញផុតទេ គេបាញ់គ្នាឡូកឡំជាមួយប្រជាជនតែម្តង រឿងនេះហើយ ដែលបណ្តាលអោយមានការស្លាប់ ប្រជាជនស្លូតត្រង់នោះ ។ រឿងសម្លាប់យួន ក៏ប្រហែលជាមិន ខុសគ្នាដែរ ខ្មែរក្រហមគ្មានគោលនយោបាយ សម្លាប់ប្រជាជនយួនស្លូតត្រង់នោះទេ តែត្រូវដឹង ថា ប្រជាជនយួន មិនដូចប្រជាជនខ្មែរទេ ពួកគេភាគច្រើនមិនចេះខ្លាចទេ គេមិនចេះរត់ផ្តេស ផ្តាសដូចខ្មែរទេ ពួកគេសុខចិត្តតស៊ូននៀល នៅជាមួយទ័ពរបស់គេ ជួយយកការណ៍ ជួយច្បាំង ជួយអ្វីៗទាំងអស់ ដែលគេអាចធ្វើបាន ដើម្បីផលប្រយោជន៍របស់ពួកគេ លុះដល់ស្លាប់ទៅ គេចោទថាខ្មែរក្រហមសម្លាប់ នេះជារឿងនយោបាយដើម្បីបង្ខូចគ្នាតែប៉ុណ្ណោះ ចំណុចត្រង់នេះ យើងគួរសិក្សាស្រាវជ្រាវ អោយបានដិតដល់ថា តើពួកយួនគេដាក់បង្កប់ឬបញ្ចូលពួកគិញ ចារកម្មតាមរបៀបណា កងទ័ពយួន ជាគ្រូខ្មែរក្រហម គ្រូតែងតែប្រាប់កូនសិស្ស នូវរបៀបធ្វើសិកសង្គ្រាម ។ល។ប៉ុណ្នឹងសិនចុះ ទុកអោយលោក វិចិត្រ ថ្លែងម្តង ខ្ញុំចាំស្តាប់ ។ សូមអរគុណអស់លោក គ្រប់និន្នាការនយោបាយទាំងអស់ ដែលបានចូលរួមទស្សនា តាមដានរឿងនេះ ។

    ចូលចិត្ត

  8. រឿង​ខ្មែរ​ក្រហម​មិនសំលាប់​យួន​ផ្ដេស​ផ្ដាស ខ្ញុំ​ដូច​ជា​មិន​សូវ​ជឿ​ទេ ព្រោះ ក្រោយ​ពេល​៧៩​ក្ដី ពេល​ខ្លះ​ ទ័ព​ខ្មែរក្រហម​វាយ​ចូល​ភូមិ​ម្ដងៗ បើ​វាយ​ដល់​ភូមិ​យួន គឺ​ពួក​យួន​ត្រៀម​ខ្លួន​អោយ​ហើយ​ទៅ។

    ការ​សំលាប់​រវាង​ទាហាន​នឹង​ទាហាន នេះ​ជា​ច្បាប់​ទាហាន​គេ​មិនចោទថា​ប្រកាន់​ពូជសាសន៍​ទេ។ តែការ​សំលាប់​ប្រជាជន​ស៊ីវិល​ដោយ​ចោទ​ថា គិញ​ រឺ​អញ្ចេះ​អញ្ចុះ ដោយ​គ្រាន់​តែ​អ្នក​នេះ​អ្នក​នោះ​ជា​យួន ដោយ​គ្មាន​ប្រព័ន្ធ​តុលាការ​ត្រឹម​ត្រូវ​ នោះ​ជា​ការ​ប្រកាន់​ពូជសាសន៍​ពិត​ណាស់។

    ចូលចិត្ត

  9. ខ្ញុំមិនបានដឹងរឿងទ័ពខ្មែរក្រហម ឡើងវាយចូលភូមិយួននោះដែរទេ ដូច្នេះមិនហ៊ានថាដែរទេ ប៉ុន្តែបើមើលតាមប្រវត្តិសាស្រ្ត យួនធ្វើបាបខ្មែរ លើសខ្មែរធ្វើបាបយួន១០០ដង យួនបានយក ខ្មែរជីកកប់ដីទាំងរស់ ទុកត្រឹមក្បាលធ្វើជាចង្រ្កានដាំតែអុង យួនបានកៀរប្រជាពលរដ្ឋខ្មែរ អោយទៅជីកប្រឡាយ ឬព្រែក ហើយបើកទឹកអោយលិចស្លាប់ខ្មែរ រាប់ពាន់នាក់ និងក្រោយមកឮថា យួនបានចាប់ខ្មែរដាក់ក្នុងឃ្លាំងចាក់សោរ ហើយយកភ្លើងដុតសម្លាប់ ខ្មែរទាំងរស់ តើអស់លោកយល់យ៉ាងណាដែរ?

    រឿងតុលាការ នៅក្នុងរបបខ្មែរក្រហម ខ្ញុំអត់បានដឹងនិងអត់ដែលបានឃើញដែរទេ ប៉ន្តែនៅតាម អង្គភាពនិមួយៗ ជាពួក ជាក្រុម ជាកង ខ្មែរក្រហមបើកអោយមានការប្រជុំ ទិទៀនកែរលំអរគ្នា យ៉ាងសេរីជារៀងរាល់ថ្ងៃ នេះជាភាពមួយដ៏យុត្តិធម៌ជាទីបំផុត គឺគ្រាន់បើជាងរបបប្រជាធិប្ប-តេយ្យសេរី ដែលបើកអោយប្រជាពលរដ្ឋ ធ្វើអ្វីៗតាមអំពើចិត្ត រួចហើយឈ្លបចាំចាប់ យកទៅដាក់គុគ និងជំនុំជំរះក្នុងតុលាការ ដោយគ្មានបានអបរំគ្នា អោយបានដឹងជាមុនឡើយ ។ល។ ទុកអោយ លោកវិចិត្រ និយាយម្តង ខ្ញុំចាំស្តាប់ ។

    ចូលចិត្ត

  10. រឿង​ដែល​យួន​បាន​ធ្វើ​បាប​ខ្មែរ​នោះ វា​រឿង​ឈឺចាប់ វា​ជា​ដំបៅ វា​ជា​រឿង​អយុត្តិធម៌ វា​​ជា​រឿង​ដែល​ខ្មែរ​យើង​ត្រូវ​ទាមទារ​យុត្តិធម៌ វា​ជា​រឿង​ដែល​ខ្មែរ​យើង​ត្រូវ​យក​មក​ផ្សព្វផ្សាយ​អោយ​ពិភព​លោក​ដឹង​អោយ​បាន​ទូលំទូលាយ។

    តែ​យើង​ត្រូវ​ចេះ​បែង​ចែក។ មិន​មែន​ដោយសារ​តែ​ក្ដី​ឈឺចាប់​នេះ យើងត្រូវ​តែ​សំលាប់​យួន​គ្រប់​គ្នា​នោះ​ទេ។ យួន​ម្នាក់​បាន​យក​ខ្មែរ​ទៅ​ដាំ​តែ​អុង តែ​យួន​ដែល​ខ្មែរ​ក្រហម​សំលាប់​នេះ ជា​យួន​ម្នាក់នេះ​រឺ? បើ​ទោះ​ជា​កូន​របស់​អាយួន​ដែល​បាន​យក​ខ្មែរ​ទៅ​ដាំ​តែ​អុង​ក្ដី ក៏​មិន​ត្រូវ​ដែរ។

    រឿងក្រុម​កង​ខ្មែរក្រហម​ដែល​ពិភាក្សា​គ្នា​ដោយ​សេរី​ដូច​លោក​លើក​ឡើង​នេះ ទាល់​តែ​យូរ​បន្តិច​បាន​ខ្ញុំ​ជឿ។ ព្រោះ​ដូនតា​ខ្ញុំ​ត្រូវ​ពួក​អាឆ្កួត​អស់​នេះ យក​ទៅបាញ់​ចោល​មិន​ដឹង​ប៉ុន្មាន​នាក់ ។

    ចូលចិត្ត

  11. ដើម្បីស៊ីជម្រៅអោយបានជ្រៅ យើងគួរសិក្សាស្រាវជ្រាវ អោយបានច្បាស់លាស់ថា តើក្នុងអង្គ ភាពខ្មែរក្រហម ទាំងក្នុងជួរកងទ័ព ទាំងក្នុងជួរប្រជាជន មានមនុស្សប្រភេទណាខ្លះ? តើអ្នក ទាំងនោះជាខ្មែរក្រហមសុទ្ធសាតឬទេ? តើមេខ្មែរក្រហមទាំងនោះអាចដឹង អាចគ្រប់គ្រងបាន ដែរឬទេ? ខ្ញុំជឿថាមិនអាចគ្រប់គ្រងបានទេ គេអាចយកឈ្មោះ យកប្លាកខ្មែរក្រហមមកប្រើ ជាខែល ដើម្បីបំរើនយោបាយដ៏ពិសពុលរបស់គេ ដើម្បីសម្លាប់មនុស្សស្លូតត្រង់ រួចហើយចោទ ដាក់ទៅលើខ្មែរក្រហម យើងត្រូវដឹងថា រឿងខ្មែរក្រហម មិនមែនកើតឡើង ដោយសារប៉ុលពត ដោយសារខៀវសំផន ដោយសារអៀងសារី និងដោយសារនួនជា ប៉ុន្មាននាក់នោះទេ! យើងត្រូវដឹងថា មនុស្សដែលរស់នៅលើទឹកដីខ្មែរទាំងមូល កាលដើមឡើយគេមិនដែលថា ខ្លួនគេជាជនជាតិដ៏ទៃនោះទេ តែគេថាខ្លួនគេជាខ្មែរ គឺជាខ្មែរអង្គរទៅទៀត មិនមែនតែខ្មែរ ធម្មតាទេ ហើយគេមិនដែលប្រាប់ទីកន្លែងច្បាស់លាស់ ថាពួកគេនៅភូមិនេះ នៅភូមិនោះពិត ប្រាកដទេ! យ៉ាងណាក៏ដោយ ខ្ញុំនៅតែមិនជឿថាខ្មែរសម្លាប់ខ្មែរ ដោយចេតនានោះទេ តែវាជាល្បិចកិច្ចកលរបស់គេ យប់ឡើងងងឹតឈឹង គេនាំគ្នាស្លៀកពាក់ ខោអាវខ្មែរក្រហម ដើរបាញ់ដើរសម្លាប់មនុស្ស ក៏យើងមិនដឹង ហើយចោទថាខ្មែរក្រហមទៅ ។

    ខ្ញុំនិយាយនេះពុំមែនខ្ញុំចង់ការពារ ពួកមេដឹកនាំខ្មេរក្រហមនោះទេ តែខ្ញុំចង់និយាយការពិត មិនមែនបដិសេធថា មេខ្មែរក្រហមមិនមែនជាជនសម្លាប់មនុស្សនោះទេ។ ខ្ញុំសូមនិយាយជា ឧទាហរណ៍៖ នៅភូមិភាគពាយ័ព្យ ដែលខ្ញុំធ្លាប់នៅ ខ្ញុំឮសូរថាគេបានសម្លាប់មនុស្សច្រើន ណាស់ ក៏ដូចជានៅភូមិភាគដ៏ទៃៗទៀតដែរ ។ បន្ទាប់មកខ្ញុំឮសូរថា ពួកប៉ុលពតនិងតាម៉ុក បានចាប់យកពួកដែលសម្លាប់គេនោះ ទៅកាត់ទោសសម្លាប់ដែរ ដោយពួកគេបានអនុវត្តខុស គោលការណ៍បក្ស ចឹងហើយបានជាមេខ្មែរក្រហម ទាំងនោះរត់ចែកផ្លូវគ្នា ខ្លះចូលយួនខ្លះចូល ថៃ និងខ្លះចូលលាវ ដើម្បីសុំអោយគេជួយ និងមួយចំនួនទៀត ចេញតស៊ូក្នុងព្រៃ ដើម្បីតទល់ជា មួយខ្មែរក្រហមប៉ុលពតវិញ។ បើមិនជឿខ្ញុំ សូមពិនិត្យមើលក្បាលខ្មោចជនរងគ្រោះ អោយបាន ច្បាស់លាស់ តើអស់លោកមានដឹងទេ តឿក្បាលខ្មោចប៉ុន្មាន ដែលស្លាប់កាល សម័យធ្វើ សង្គ្រាមប្រឆាំងរបបសាធារណៈរដ្ឋខ្មែរ (លន់-នល់)៧០-៧៥? តើមានក្បាលខ្មោច ប៉ុន្មាន ដែលបានស្លាប់ក្នុងសម័យ ខ្មែរក្រហមកាន់អំណាច ឆ្នាំ៧៥-៧៩? តើមានក្បាលខ្មោចប៉ុន្មាន ដែលបានស្លាប់ កាលច្បាំងគ្នាឆ្នាំ៧៩-៨៩? តើក្បាលខ្មោចយួនប៉ុន្មាន និងក្បាលខ្មោចខ្មែរ ប៉ុន្មាន? គេអត់បាននិយាយទេ គឺគេនិយាយសារុបរួមក្បាលខ្មោច ទាំងអស់នោះ ថាស្លាប់ ដោយសារតែពួកប៉ុ-ពតខ្មែរក្រហមសម្លាប់ទាំងអស់តែម្តង! តើរឿងនេះជារឿងពិតនិងត្រឹមត្រូវ ដែរឬទេ?

    និយាយនេះវែងបន្តិចហើយ ពាក្យគួរពុំគួរ សូមជួយកែរសម្រួល និងសូមអភ័យទោសផង ឥឡូវនេះសង្ខែបសិនចុះ ទុកអោយ លោកវិចិត្រនិយាយម្តង ខ្ញុំចាំស្តាប់ ។

    ចូលចិត្ត

  12. ខ្មែរ​ស្លាប់​ក្រោម​របប​សាធារណរដ្ឋ​ដោយ​សារ​អាមេរិច​ទំលាក់​គ្រាប់បែក​នោះ​ក៏​មាន ក្រោម​របប​ខ្មែរ​​ក្រហម​នោះ​ក៏​មាន ដោយ​សារ​ក​ប្រាំ​នោះ​ក៏មាន។
    តែ​ពេល​នេះ​យើង​សូម​និយាយ​ពី​រឿង​ខ្មែរ​ក្រហម​នេះ។

    ខ្លះ​និយាយ​ថា មិន​ជឿ​ថា​ខ្មែរ​សំលាប់​ខ្មែរ។ មិន​ជឿ​ហី​ទៅ។ ខ្ញុំ​ស្គាល់​ទាំង​អា​អ្នក​ដែល​សំលាប់​បង​ប្អូនជីតា​ខ្ញុំ​។ វាមិន​មែន​យួនឯណា ខ្មែរ​សុទ្ធ។ នៅ​រស់​ទាល់​រាល់​ថ្ងៃ។ តែវា​ជា​ពួក​មនុស្សរហេមរហាម​សម័យ​មុន ច្រណែន​ដែល​គេ​មានជាង​ខ្លួន។

    ហើយ​បើ​ថា​បរទេស​សំលាប់​ទៅចុះ សួរ​ថា​មេដឹកនាំ​ខ្មែរ​ក្រហម​ហ្នឹង​ចោល​ម្សៀត​ម្ល៉េះ បណ្ដោយ​អោយ​សាសន៍ដទៃសំលាប់​ប្រជាជន​ខ្លួន ហើយឆ្លើយថា​អត់​ដឹង ខ្យល់ ថានយោបាយ​បរទេស។
    សុទ្ធ​តែ​​ពួក​ចោល​ម្សៀត សំលាប់គេ​ហើយ​មិន​ទទួល​ខុស​ត្រូវ​តែ​ប៉ុណ្ណោះ។

    ចូលចិត្ត

  13. ខ្ញុំសូមធ្វើការសោកស្តាយ ដ៏ក្រៃលែង ដែលបងប្អូននិងជីតា ត្រុវបានគេសម្លាប់ នេះជារឿងជាក់ ស្តែងមួយ ដែលយើងគយរផ្តោតទៅលើ ខ្ញុំជឿងថាវិចិត្រគួរតែផ្តឹង ទៅតុលាការខ្មែរក្រហម សព្វថ្ងៃនេះ អោយគេកោះហៅ អ្នកដែលសម្លាប់គេនោះ អោយមកបកស្រាយ នៅចំពោះមុខ តុលាការ តើហេតុអីបានជាអ្នកឯងសម្លាប់បងប្អូននិងជីតាខ្ញុំ? តើអ្នកណាបញ្ជារអោយសម្លាប់? ខ្ញុំក៏មានបងប្អូនយ៉ាងតិច ប្រហែលជា១០-២០គ្រួសារដែរ ដែលបានរត់គេចចូលទៅជ្រកកោណ នៅប្រទេសយួន កាលឆ្នាំ៧៥-៧៩ ពួកគេមួយចំនួន បានមកជួបខ្ញុំនៅភ្នំពេញ កាលដើម ទស្សវត្សឆ្នាំ៩០ តែពួកគាត់អត់ហ៊ាននិយាយអ្វីទាំងអស់ ខ្លាចគេណាស់ខ្លាចមែនទែន ឥឡូវនេះ ពួកគាត់ប្រហែលជានៅស្រុកយួននៅឡើយទេ តែខ្ញុំដាច់ការទាក់ទងយូរណាស់ហើយ មិនដឹងជា ពួកគាត់រស់នៅយ៉ាងណាទេ ។

    រឿងការសម្លាប់យួនឬខ្មែរជំនាន់នោះ ខ្ញុំមិនច្បាស់ដែរទេ ដោយវិភាគតាមច្បាប់និងគោល ការណ៍ របស់បដិវត្តមួយចំនួនដែលខ្ញុំបានដឹង តែប៉ុណ្ណោះ។ ហើយរឿងថាការសម្លាប់ដោយ សារតែច្រណែនឈ្នានិះ ពីព្រោះតែគេមានជាងយើង ដូចជាមិនសមសោះ បើអ្នកនោះពិតជា អ្នកបដិវត្តមែន គាត់មិនអាចធ្វើដូច្នោះបានឡើយ មិនត្រឹមត្រូវឡើយ គឺមើលនៅអត្ថបទរបស់ខ្ញុំ ដែលខ្ញុំបានរៀនសូត្រកាលសម័យនោះ” អំពីសិទ្ធិបញ្ចេញមតិយោបល់”។ យ៉ាងណាក៏ដោយ ខ្ញុំទទួលស្គាល់ថា មានការសម្លាប់មែន តែថាតើដោយសារមូលហេតុអ្វី? បញ្ហាចំបងគឺបញ្ហា កំរិតការសិក្សាអបរំ គឺមនុស្សដែលក្រីក្រភាគច្រើន មិនមានការសិក្សាអប់រំបានខ្ពង់ខ្ពស់នោះទេ ដូច្នេះបានន័យថា ការអនុវត្តនូវគោលការណ៍បដិវត្ត ក៏មិនបានត្រឹមត្រូវដែរ កំហុសទាំងនេះ ជាកំហុសមួយដ៏ធំ ទៅលើអ្នកដឹកនាំបដិវត្ត ដែលខ្វះបច្ចេកទេសដឹកនាំ ដោយយកមនុស្សល្ងង់ មកដឹកនាំ ធម្មតាមនុស្សល្ងង់ តែងតែយកអំពើហឹង្សាមកប្រើ ដើម្បីឈ្នះដើម្បីបុណ្យសក្តិ និងដើម្បីអ្វីៗស្ទើរតែទាំងអស់ គឺប្រើអំពើហឹង្សា ។ បើនិយាយអ្នកក្រ ខ្ញុំក៏អ្នកក្រដែរ តែខ្ញុំមិន ដែលបានសម្លាប់មនុស្ស មិនដែលចងនិងវាយមនុស្ស ឬត្បកក្បាលមនុស្សទេកាលសម័យនោះ ចូលក្នុងសមរភូមិក៏មិនដែលបានធ្វើដែរ ហើយនៅសហរដ្ឋអាមេរិក ខ្ញុំធ្លាប់យាមផ្ទះអ្នកមាន និងធានាគាដាក់លុយរាប់លានដុល្លាផង ក៏មិនមានចិត្រចង់ចងគំនុំគេដែរ គឺធ្វើដោយស្មោះត្រង់ ហើយគេទុកចិត្តខ្ញុំណាស់ មិនអោយបាត់របស់គេមួយរៀលទេ មានថ្ងៃមួយមានមហាសេដ្ឋី ពីរនាក់តាយាយភ្លេចសោមួយចង្កោមធំ នៅនឹងទ្វារហាងរបស់គាត់ ខ្ញុំទូរស័ព្ទហោះអោយគាត់ មកយកវិញភ្លាម គាត់អរមាំណាស់ យកលុយ២០ដុល្លាញាត់ក្នុងហោប៉ៅខោខ្ញុំ ខ្ញុំមិនយកទេ ដឹងទេចង្កោមសោរនោះ ប្រហែលជាសោរអ្វីៗនៅជាមួយគ្នាទាំងអស់ ហើយឡានគាត់ប្រើ សុទ្ធតែអាថ្លៃជាងគេបំផុត តម្លៃយ៉ាងតិចក៏ក្បែរកន្លះលានដុល្លាដែរ ។ល។ ហើយខ្ញុមធ្វើការ ១៥ឆ្នាំនៅអាមេរិក មិនដែលនិងមិនបាច់ចាប់នរណាម្នាក់ដាក់ខ្នោះដៃទេ តែធានាថាការពារបានល្អ ជាងអ្នកដែលចាប់គេទៅទៀត ហើយក៏មិនសូវបញ្ហាដូចពួកដែលចាប់គេដែរ ។ល។

    ពាក្យគួរពុំគួរសូមអភ័យទោស សង្ខែបត្រឹមហ្នឹងទុកអោយ លោកវិចិត្រនិយាយម្តង ។ សូមអរគុណ!

    ចូលចិត្ត

  14. បុគ្គល​ម្នាក់នោះ​ ពេល​ដាច់​អាពត​ភ្លាម ជីតា​ខ្ញុំ​សំលៀង​កាំបិត ដើរ​បំរុង​ទៅកាប់​វា​ចោល​ទៅ​ហើយ។ តែ​សារ​គាត់​នឹក​ឃើញ​ធម៌​ព្រះ​ គាត់​ក៏​រំសាយ​កំហឹង​បំភ្លេច​ចោល​ទៅ​វិញ​ទៅ។

    ធម្មតា​ទេ អ្នក​ក្រ​នោះមាន​ខូច​មាន​គេ​ត្រឹម​ត្រូវ។ អ្នក​មាន​ក៏​អញ្ចឹង​ដែរ។ ហើយ​អ្នក​ខ្លះ​នៅ​សម័យ​នោះ ខ្លះមាន​ប្រវត្តិជា​កូន​អ្នក​មាន​ទៀត តែនៅ​តែ​សំលាប់គេ​។

    កំហុស​ធ្ងន់របស់​ខ្មែរក្រហម​គឺ បណ្ដោយ​អោយ​គេ​សំលាប់មនុស្ស​ស្រេច​តែចិត្ត។ ហើយ​មនុស្សលេខ​១ ដែលដឹកនាំគេ​ក្នុង​ភូមិ​និមួយៗ គឺ មនុស្ស​ក្របំផុត ។ មនុស្ស​ក្របំផុត​នេះ ពីមុន​មក​ធ្លាប់​ត្រូវ​អ្នក​មាន​ណា​មិន​ដឹង គេ​មើល​ងាយ(ព្រោះ​ខ្មែរ​ចូល​ចិត្ត​មើល​ងាយ​ខ្មែរ​គ្នា​ឯង) ដល់ពេល​ខ្លួន​មាន​អំនាច​វិញ ក៏តាំង​សំលាប់​ទាំងអស់​អោយ​តែ​អ្នក​មាន។ អាហ្នឹង​ហើយ​គេ​ហៅ​ថា​នយោបាយ​ប្រកាន់​វណ្ណៈ គ្រាន់​តែ​សម័យ​​អាពត អ្នក​ក្រ​ប្រកាន់​អ្នក​មាន។

    ចូលចិត្ត

  15. រឿងនេះពិតប្រាកដណាស់ ខ្ញុមទទួលស្គាល់ នៅបាត់ដំបងមានគេកាប់ ស្លាប់ច្រើននាក់ណាស់ តែគេមិនធ្វើបាបកូនប្រពន្ធទេ ខ្ញុំដឹងនៅពេលត្រឡប់ពីព្រៃមកវិញ សំណាងដែរបងប្អូនខ្ញុំ មិនមានគេដេញកាប់ទេ និយាយទៅសុទ្ធតែអ្នកចិត្តល្អដែរ ។ បើរូបខាងលើជារូបប្អូនខ្ញុមមែន មានតែមួយនេះទេ ដែលគ្រោះថ្នាក់ដល់ជីវិតនោះ ។

    ចូលចិត្ត

ឆ្លើយ​តប​ទៅ​កាន់ វិចិត្រ បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s