4 comments on “ខ្ញុំឆ្ងល់អំពីសិទ្ធិបញ្ចេញមតិយោបល់…

  1. សូមទោស​ខ្ញុំ​មិន​យល់​អំពី​បំណង របស់​អ្នក​ក្នុង​ប្រកាស​ខាងលើ​នេះ​ទេ !
    តើ​អ្នក​យល់​ដូច​ម្តេច​ចំពោះ​សិទ្ធ​បញ្ចេញ​មតិក្នុង​របប​ខ្មែរ​ក្រហម បើ​ប្រៀប​ធៀប​បច្ចុប្បន្ន​ដែល​អ្នក​បាន​ទៅរស់​សហរដ្ឋ​អាមេរីក ?
    អ្នក​បាន​កោត​សសើរ​អំពី​អ្វី​ដែលពួក​​ខ្មែរ​ក្រហម​បាន​ធ្វើក្នុង​កំលុងពេល​ដែល​អ្នក​បាន​រស់នៅ​ជាមួយ​ពួក​គេ អ្នក​បាន​កោត​សសើរ​អំពី​វីរៈភាពរបស់​អ្នក​ក្នុង​សម័យ​ខ្មែរ​ក្រហម ។
    តាម​ខ្ញុំ​យល់ អ្នក​ប្រាកដ​ជា​ឲ្យ​តម្លៃ​សិទ្ធ​បញ្ចេញ​មតិ​នា​របប​ខ្មែរ​ក្រហម​ខ្ពស់​ជាង​នៅ​កម្ពុជា​បច្ចុប្បន្នហើយ​មែន​ទេ ?

    ចូលចិត្ត

    • សូមអរគុណ cambod1 ដែលមានចម្ងល់ ចំពោះការប្រកាសរបស់ខ្ញុំខាងលើ ! ខ្ញុំសូមជំរាបថា រឿងដែលខ្ញុំបាននិយាយខាងលើ គឺចង់បញ្ជាក់ប្រាប់អស់លោកថាៈ ពួកខ្មែរក្រហមបានបង្ហាត់ អ្វីខ្លះមកលើខ្ញុំ ឬក៏ខ្ញុំបានទទួលការបង្ហាត់បង្រៀនអ្វីខ្លះ ពីខ្មែរក្រហមជំនាន់នោះ ។ ហើយចង់ យកមកប្រៀបធៀប ជាមួយរបបប្រជាធិបតេយ្យ អាមេរិក និងប្រទេសប្រជាធិបតេយ្យនានា លើពីភពលោក ថាតើវាខុសគ្នាយ៉ាងណា ? តើហេតុអ្វីបានជា មនុស្សមួយចំនួន មិនទទួល ស្គាល់ប្រជាធិបតេយ្យ ឬសិទ្ធបញ្ចេញមតិយោបល់ ជំនាន់ខ្មែរក្រហម ហើយតើមានអ្វីខុសពី សិទ្ធបញ្ចេញមតិយោបល់ នៅប្រទេសកម្ពុជាយើងសព្វថ្ងៃនេះដែរ ? ពីព្រោះខ្ញុំតែងតែឮលោះ ថ្ងៃតិចណាស់ ដែលវិទ្យុមួយចំនួនបានផ្សាយ ថាមានការពិបាក ក្នុងការបញ្ចេញមតិយោបល់ ដោយមានគេគាបសង្កត់យ៉ាងនេះយ៉ាងនោះ គឺខ្ញុំឆ្ងល់ថា តើហេតុអ្វីបានជាគេ អនុវត្តនូវការ បញ្ចេញមតិខុសៗគ្នា ហើយតែងតែឈ្លោះប្រកែកគ្នា អំពីការបញ្ចេញមតិយោបល់នេះ ? តើអស់លោកអាចជួយវែកញែក និងពន្យល់ នូវអំពីការខុសប្លែកគ្នា រវាងរបបខ្មែរក្រហម រវាងរបបប្រទេសសេរី និងរវាងរបបកម្ពុជាសព្វថ្ងៃ ចែកខ្ញុំនិងអស់លោកគ្រប់និន្នាការនយោបាយ នៅទីនេះបានទេ ?

      ហើយលោកបាននិយាយថា ខ្ញុំលើកតំកើង និងសសើរ សិទ្ធិបញ្ចេញមតិយោបល់ របស់ខ្មែរក្រហម មិនពិតប្រាកដទេ គឺខ្ញុំគ្រាន់តែលើកមកប្រាប់ថា តើខ្លួនខ្ញុំបានទទួលការបង្ហាត់ បង្រៀន រឿងសិទ្ធិបញ្ចេញមតិយោបល់ ពីណាមក នៅពេលណា នៅកន្លែងណា ដើម្បីជៀស វាងក្នុងការនិយាយខ្វះការពិត ។ល។

      ហើយខ្ញុំសូមបញ្ជាក់បន្ថែមទៀតថា៖ ខ្ញុំមិនដែលបានទទួល ការអបរំពីខ្មែរក្រហមថា អោយចេះរករឿង ដុកដាន់ ឬត្រូវតែសម្លាប់មនុស្ស ដើម្បីជាគុណសម្បត្តិ ឬជាអ្នកល្អ ចំពោះបដិវត្តឬខ្មែរក្រហមក៏អត់ទេ ហើយខ្ញុំបានអនុវត្តិនូវ គោលនយោបាយទាំងនេះ រហូតដល់ថ្ងៃដែលខ្ញុំបានលាចេញពីពួកខ្មែរក្រហម នៅថ្ងៃទី៧ខែ៧ឆ្នាំ៧៩ ហើយពួកខ្ញុំ និងខ្ញុំផ្ទាល់ពុំដែលបានទទួលការ គំរាមគំហែង ពីខ្មែរក្រហមសោះឡើយ ហើយពួកខ្ញុំពុំដែល ត្រូវបានពួកខ្មែរក្រហមណាមួយ យកទៅធ្វើទុក្ខទោស ដោយសារតែការ បញ្ចេញមតិយោបល់ នេះឡើយ ជាពិសេសចំពោះខ្លួនខ្ញុំផ្ទាល់តែម្តង ជាក់ស្តែងពីចុងឆ្នាំ៧៥ រហូតចុងឆ្នាំ៧៧ ខ្ញុំមិន មានមុខងារអ្វីទេ សូម្បីតែមេពួកក៏ខ្ញុំអត់ដែរ ខ្ញុំនៅក្រោមអ្នក១៧មេសាទៅទៀត ខ្ញុំអាចទិទៀន មេពួក មេក្រុម និងមេកងខ្ញុំ គ្រប់ពេលវេលាដែលខ្ញុំបានឃើញ កំហុសរបស់ពួកគេ ហើយគេបាន ទទួលនូវការទិទៀនពីខ្ញុំ ដោយរីករាយ ។ ហើយបន្ទាប់មក គេបានតម្លើងខ្ញុំ អោយខ្ញុំធ្វើមេកង ក៏គេមិនបានទាមទារថា មិត្តឯងត្រូវតែសម្លាប់មនុស្ស អោយបានម្នាក់ ឬមួយរយនាក់ ទើបអោយខ្ញុំឡើងធ្វើជាមេកងនោះ ក៏អត់ទេ គឺគេទាមទារអោយមានគុណសម្បត្តិល្អ ធ្វើការងារសកម្មជាធម្មតាប្រចាំថ្ងៃ គឺភារកិច្ចជាកងទ័ពការពារព្រុំដែន តែប៉ុណ្ណោះ ។ល។

      ខ្ញុំបានបំរើកងទ័ពក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ ចំនួន៤ឆ្នាំ គឺខ្ញុំពុំដែលបាន ត្បកក្បាលមនុស្ស ពុំដែលបានវាយមនុស្ស ពុំដែលបានចាប់មនុស្សចង និងពុំដែលបានសម្លាប់មនុស្ស ណាម្នាក់ឡើយ ឬក៏បានឃើញអំពើទាំងអស់នេះ ដោយផ្ទាល់ភ្នែកខ្ញុំឡើយ លើកលែងតែ ជនជាតិ ពីរនាក់ដែលខ្ញុំមិនដែលស្គាល់ ដែលខ្ញុំបានសម្ភាសជាមួយវិទ្យុអាស៊ីសេរី ។ល។ គឺខ្ញុំមិនដឹងថាពួកខ្មែរក្រហម បានសម្លាប់មនុស្សរាប់លាននាក់នោះ ក៏អត់ដឹងដែរ គឺទើបតែដឹង នៅពេលក្រោយពីខ្ញុំចេញពីខ្មែរក្រហមទេ ។ល។

      បើអស់លោកមានចម្ងល់ចង់សួរខ្ញុំ នូវរឿងអ្វីមួយដែលអស់លោកឆ្ងល់ ខ្ញុំមិនស្ទាក់ស្ទើរនិងឆ្លើយ ទេ ប៉ុន្តែតាមការយល់ដឹងរបស់ខ្ញុំ ។ល។

      ពាក្យគួរឬពុំគួរ សូមអភ័យទោស និងអធ្យាស្រ័យ ។ សូមអរគុណ !

      ចូលចិត្ត

  2. អរគុណ​ចំពោះ​មិត្ត​ដែល​បាន​ឆ្លើយ​តប​ចម្ងល់​របស់​ខ្ញុំ !
    សូម​អភ័យទោស​ បើមិន​យល់​ទាស់​ទេ​ចំពោះ​ការ​សន្ទនា​នេះ !
    តាម​ការ​អត្ថាធិប្បាយ​របស់​មិត្ត​ ខ្ញុំ​​ជឿរ​​ថា​មិត្ត​ពិត​ជា​ស្រឡាញ់​សេរីភាព​ និង​លទ្ធិ​ប្រជាធិប្បតេយ្យ តែ​ការ​យល់​ដឹង និង​អ្វី​ដែល​មិត្ត​បា​ន​មើល​ឃើញ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិប្បតេយ្យ គឺ​ដូច​ជា​អ្វី​ដែល​កង​ទ័ព​ខ្មែរ​ក្រហម​មួយ​ចំ​នួន​បាន​ដឹង បាន​ឃើញ​នា​សម័យ​នោះ​ដែរ ។​មិន​ដឹង​ថា​មិត្ត​ធ្លាប់​រស់​ជាមួយ​ក្រុម​គ្រួសារ​មិត្ត​ដែរ​ ឬ​ក៏​ធ្លាប់បាន​សុំ​ច្បាប់​ទៅ​លេង​នៅ​ស្រុក​កំណើត នៅ​ក្នុង​អំលុង​សម័យ​ខ្មែរ​ក្រហម​កាន់កាប់​អំណាច​ដែរ​ឬ​ទេ​​ ។កងទ័ព​ខ្មែរ​ក្រហម​មួយ​ចំនួន​ពិត​ជា​មិនបាន​ដឹង​​អំពី​ព័ត៌មាន ឬ​សុខទុក្ខ​របស់​ក្រុម​គ្រួសារ​ផ្ទាល់​របស់​ពួក​គេ​យ៉ាង​ដូច​ម្តេច​ទេ​នា​សម័យ​នោះ ។​
    ខ្ញុំសូម​ឲ្យ​មិត្ត​​ស្វែង​យល់​ឲ្យ​បាន​ច្រើន​អំពី​របប​ខ្មែរ​ក្រហម​ តាម​រយៈសាវនាការ​សាលា​ក្តី​ខ្មែរ​ក្រហម ឬ​តាម​រយៈគេហទំព័រ http://www.dccam.org/ http://www.krtrial.info/
    មិត្ត​នឹង​បាន​យល់​ច្រើន​ថែមទៀត​ ។
    ដោយ​ការ​រាប់​អានពីខ្ញុំ!

    ចូលចិត្ត

  3. អរគុណលោក cambod1 ដែលបានឆ្លើយតប យ៉ាងក្បោះក្បាយ ហើយព្រមទាំងមានសំនួរ បន្ថែមផង ។
    កាលចុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានស្នងការកងវរៈខ្ញុំ គាត់បញ្ជាអោយខ្ញុំទៅដេកពេទ្យ ដោយសារ ជម្ងឺគ្រុនចាញ់ ដោយខ្ញុំមិនចង់ទៅ តែគាត់បានបង្ខំអោយខ្ញុំទៅ ខ្ញុំក៏ទៅ តែខ្ញុំដេកពេទ្យបានតែ បីថ្ងៃទេ គេអោយខ្ញុំដេកពេទ្យមួយអាទិត្យ គឺខ្ញុំបានសុំច្បាប់ពេទ្យ ទៅលេងជីដូនជីតា មាមីងបាន បីថ្ងៃ តែសហករណ៍ ដែលពួកគាត់នៅនោះ ពុំមានការខ្វះខាតអ្វីទេ គេមានហូបគ្រប់គ្រាន់ ហើយពួកនារីពេទ្យគេបាន អញ្ជើញខ្ញុំទៅលេងមន្ទីរពេទ្យ ដែលនៅក្នុងវត្តលោកមួយ គេបាន រៀបចំបាយទឹក មានបង្អែមពីរមុខ និងមានសមស្លាបព្រា ពីរគូរដូចលោកអញ្ចឹងដែរ ដូច្នេះវា អស្ចារ្យណាស់ដែរ បដិវត្តគេនោះ មេពេទ្យក្រមុំទាំងពីរនាក់ គេអង្កុយនិយាយសំណេះ សំណាលលេងយ៉ាងយូរដែរ រហូតដល់សុំគេត្រឡប់ទៅផ្ទះជីដូនខ្ញុំវិញ គេបានឃាត់អោយខ្ញុំ សម្រាកនៅកន្លែងគេដែរ តែខ្ញុំមិនហ៊ាន ម្យ៉ាងដោយសារមកលេង ជីដូនមិនមែនមកលេង ពេទ្យទេ ហើយខ្ញុំនឹកជីដូនខ្ញុំណាស់ផង បែកគាត់អស់បីឆ្នាំទៅហើយ មិនដែលបានជួបសោះ ។ ពួកគាត់ទាំងអស់គ្នា រាក់ទាក់ខ្ញុំណាស់ ហាក់បីដូចជាខ្ញុំធ្វើធំណាស់អញ្ចឹង តាមពិតខ្ញុំជាយុទ្ធជន គឺធម្មតា ស្លៀកពាក់ខោអាវមាន បំណះយ៉ាងច្រើនផង បានប្រាប់នារីពេទ្យថាអត់មានធ្វើអីធំទេ ក៏គេមិនមិនជឿខ្ញុំដែរ ពីព្រោះខ្ញុំប្រាជ្ញនយោបាយច្រើន ហើយមិនចាល់ផង ។ នៅលេងជាមួយ យាយ និងពូមីងបានពីរយប់បីថ្ងៃ ហើយក៏បានត្រឡប់ទៅពេទ្យវិញ និងព្រឹកឡើងដល់ពេល ត្រឡប់ ទៅព្រុំប្រទល់ដែនវិញ ។ ក្នុងរយៈពេល៧ថ្ងៃនេះ គឺខ្ញុំមិនបានឃើញអ្វីដែលអាក្រក់គួរ អោយកត់សម្គាល់ ក៏អត់ទេ ឃើញពួកប្រជាជនគាត់រស់នៅ យ៉ាងសប្បាយទៅតាម របៀបរបប ថ្មីរបស់គេ តែរឿងពិតប្រាកដ ខ្ញុំអត់បានឃើញអត់បានដឹងទេនាពេលនោះ ពិព្រោះគ្មានពីណា រាយការណ៍ ឬប្រាប់ខ្ញុំអំពីរឿងអាក្រក់ទេ គឺមានតែរឿងមួយគត់ គឺរឿងប្រើប្រាស វិទ្យុម៉ាញ្ញេរ មិនស្មើភាពគ្នា ខ្ញុំក៏ជួយអោយយោបល់ថា បើមានគេប្រើដែរ យើងទុកប្រើដូចគេដែទៅ បើដកគឺ ត្រូវដកទាំងអស់គ្នា ទើបានស្មើភាពគ្នា ពូនោះគ៏គាត់ធ្វើតាមខ្ញុំប្រាប់ គឺគាត់បានទុកវាស្តាប់ដូច គេដែរ និយាយនេះចំពោះតែមេៗប្រធានសហករណ៍ និងមេឃុំ រឿងនេះមិនធម្មតាទេ គឺប្រើ ល្បិចរៀងៗខ្លួន ខាងប្រធានសហករណ៍ និងប្រធានឃុំ គេថាធ្វើតាមគណៈស្រុកបានប្រាប់ ហើយពូនោះគាត់ថាគាត់ធ្វើតាម កងទ័ពភាគបានប្រាប់ តាមពិតគាត់មិនបានដឹងថាខ្ញុំ នៅអង្គភាពអីផង ចេះតែកុហក់គេទៅ គេខ្លាចដែរ តាមពិតខ្ញុំនៅក្នុងអង្គភាពទ័ពតំបន់សោះ ហើយគ្មានបុណ្យសក្តិអីសោះ រឿងនេះខ្ញុំទើបតែបានដឹងកាល ពី២-៣ខែមុននេះទេ ដោយពូ នោះគាត់បាននិយាយប្រាប់ខ្ញុំ ហើយគាត់បានប្រាប់រឿងច្រើនទៀត ដែលបណ្តាលអោយមាន ការកាប់សម្លាប់គ្នាយ៉ាងធូរៗដូចសត្វមាន់ទាអញ្ចឹង ។ តែយ៉ាងណាក៏ដោយ រឿងនេះវាស្មុគ្រ ស្មាញណាស់ បើតាមខ្ញុំយល់ គឺការសម្លាប់ខ្មែរនេះ គឺមានជាប្រព័ន្ធ តាមខ្សែរស្រឡាយ ដែលគេបានរៀបចំរួចស្រេចជាយូរណាស់មកហើយ វាមានជាវគ្គរបស់វា គឺវគ្គទី១ វគ្គទី២ និងវគ្គទី៣ ហើយនិងវគ្គទី៤ យួនចូលស្រុកយ៉ាងស្រួល…មែនទេ ? ខ្ញុំធ្លាប់លេងរែក ដែលគេ បានអោយឈ្មោះរែកនោះថា “មួយអម្រែកចាញ់” បើមិនរែកចាញ់ ដូច្នេះបើរែកក៏ចាញ់ មិនរែក ក៏ចាញ់ បើយើងមិនចេះលេង ដើរចូលសួងគេ វាអញ្ចឹងហើយ ខ្ញុំធ្លាប់បានបើកអោយគេរែក រហូតដល់ប្រាំអម្រែកឯណោះ រួចហើយខ្ញុំរែកគេតែមួយអម្រែកទេ គឺរែកស្តេចតែម្តង មានអីទៀត តែគេរែកស្តេចបានហើយចាញ់គេហើយ ! មែនទេ ?

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s