ខ្ញុំបាទពុំមែនទើបតែបានរៀនសូត្រ នូវសិទ្ធិបញ្ចេញមតិយោបល់ នៅពេលដែលបានមកដល់ សហរដ្ឋអាមេរិកនេះទេ ខ្ញុំបាទបានរៀនតាំងតែពី ខ្ញុំអាយុបាន១៥ឆ្នាំម្លេះ គឺរៀននៅពេលដែលខ្ញុំ នៅក្នុងព្រៃជាមួយខ្មែរក្រហម នៅពេលដែលខ្ញុំនៅជាលោកសង្ឃ ។ គេបានបង្ហាត់បង្រៀនខ្ញុំថា យើងទាំងអស់គ្នា ទាំប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង គ្រាប់ជានថ្នាក់ ឬនិន្នាការនយោបាយ ទាំងអស់ អាចមានសិទ្ធិសេរីភាពស្មើគ្នា នូវសិទ្ធបញ្ចេញមតិយោបល់ ឬសម្តែងមតិយោបល់ ដោយមិនត្រូវប្រកាន់ទោសពៃអ្វីឡើយ គឺយើងមានសិទ្ធិទិទៀនគ្នា ឬណែនាំគ្នាទៅវិញទៅមក គឺយើងត្រូវស្រឡាញ់គ្នារាប់អានគ្នា ដូចបងដូចប្អូន ឬជាភាតរៈភាព ឬភាពជាបងប្អូន មិនត្រូវប្រកាន់ មិនត្រូវរើអើងគ្នាឡើយ អញ្ចឹងហើយទើបគេបង្កើត ពាក្យអោយហៅគ្នាថា “សមៈមិត្រ” រួចហើយទើបគេបង្កើត អោយមានការប្រជុំទិទៀនគ្នា ជារៀងរាល់ថ្ងៃ ដើម្បីជួយកែរលំអរគ្នា ក្នុងនាមជាមិត្តភ័គ្រ ជាបងជាប្អូនគ្នានិងគ្នា ។ ខ្ញុំបានខំរៀនសូត្រ និងអនុវត្តតាមគោលការណ៍នេះ រហូតដល់ខ្ញុំបានយល់ច្បាស់ នូវគោលការណ៍បដិវត្តន៍ ឬគោលការណ៍បក្សកុម្មុយនិស ។ គឺគេអបរំអោយចេះធ្វើការងារ យ៉ាងសកម្មគ្រប់គ្នាៗ មិនត្រូវនៅស្ងៀម ឬទ្រឹងនៅមួយកន្លែង ដោយមិន មានធ្វើអ្វីសោះនោះទេ ។ រួចហើយគេបានបង្ហាត់ អោយចេះកសាងខ្លួន អោយក្លាយទៅជា មានគោលជំហររឹងមាំមោះមុតក្លាហាន ជាគំរូគេ ដើម្បីឈានទៅជាអ្នកដឹកនាំ ។ល។
ចំណែកខ្ញុំធ្វើបាននូវអ្វីៗដែលអង្ការគេតម្រូវ តាំងពីខ្ញុំអាយុបាន១៥ឆ្នាំម្លេះ ដូច្នេះអង្ការគេបានបញ្ចូលខ្ញុំ អោយទៅជាកម្លាំងស្នូលរបស់បក្ស ជាដៃស្តាំរបស់បក្ស ឬពាក្យសំងាត់ក្នុងបដិវត្តគេហៅ ថា “សម្ព័ន្ធយុវកក” ជនសម្ព័ន្ធយុវកកនេះ ជាជនកម្មាភិបាលដឹកនាំគេ បន្ទាប់ពីបក្សឬបក្សជន ហើយខ្ញុំបានទទួលនាទីនេះ តាំងពីពេលនោះមក ហើយប្រហែលជាមិនសូវមានទេ ដែលបាន ទទួលនាទីនេះនៅវ័យក្មេងដូច្នេះ ។ មុននិងទទួលបានតួរនាទីនេះ ខ្ញុំបានអង្ការគេចាត់តាំងធ្វើជាគ្រូបង្រៀនក្មេង បន្ទាប់ពីទទួលនាទីនេះ ខ្ញុំត្រូវបានគេជ្រើសរើស ធ្វើជាស្មៀនរបស់ព្រះសង្ស ជាតំណាងតំបន់ទី៣ រួចបន្ទាប់មកធ្វើជាអគ្គលេខាធិការ តំបន់ទី៣ ផ្នែកលោកសង្ឃ ដែលមានអាយុ១៥-១៦ឆ្នាំម្លេះ ។ល។ នេះជាតួរនាទីដែលខ្ញុំបានធ្វើ នៅសម័យមុន១៧មេសាឆ្នាំ៧៥ ។