10 comments on “៧មករា១៩៧៩-តើខ្ញុំនៅទីណា? តើខ្ញុំបានធ្វើអ្វីខ្លះ?

  1. ខ្ញុំសូមបញ្ជាក់នូវន័យសំខាន់ៗ៖

    ទី១_ តើហេតុអី បានជាពួកខ្ញុំ ត្រូវបានគេបញ្ជា អោយទៅវាយបន្ទាយទាហានថៃ នៅក្នុងទឹកដីថៃ នាពេលនោះ?

    ទី២_ តើថ្ងៃ៧មករា ជាថ្ងៃដ៏ល្អសំរាប់ជួយស្រោចស្រង់ អាយុជីវិតពួកខ្ញុំដែរឬទេនាពេលនោះ ម៉ោងនោះ ?

    ទី៣_ មេរបស់ខ្ញុំ គាត់បានប្រាប់ខ្ញុំថា សូមមើលកូនចៅផង បងទៅជួបពេទ្យ ជួន-ជឿន តើមេខ្ញុំ ដែលគាត់បានប្រាប់ខ្ញុំនេះ ជារឿងពិតដែរឬទេ ? បើតាមការពិត តើគាត់បានទៅជួបនរណា ?

    ទី៤_ តើហេតុអី បានជាពួកខ្ញុំ ត្រូវតែទៅវាយតទល់ ជាមួយពួកយក្សណាម នាពេលនោះ ? តើពួកខ្ញុំយល់ថា ពួកយក្សណាម ជាសត្រូវបែបណា នាពេលនោះ ?

    ទី៥_ តើអស់លោក មានចង់ដឹងដែរថា តើពួកខ្ញុំទៅវាយទប់ទល់ ពួកយក្សណាមយ៉ាងម៉េចដែរ បើមានគ្នាតិច និងការដកពិសោធខាងសង្រ្គាម តិចតួចយ៉ាងនេះ ? ជាពិសេសចំពោះរូបខ្ញុំផ្ទាល់ ប្រៀបបាននឹងដំឡូងមូលចំ អត់ធា្លប់ដែលធ្វើសង្គ្រាមនិងគេសោះ នេះជាលើកទីមួយហើយ សំរាប់ខ្ញុំ តើខ្ញុំមានស្មារតីយ៉ាងម៉េចដែរនាពេលនោះ ?

    ចូលចិត្ត

  2. ខ្ញុំសូមឆ្លើយនូវសំនួររបស់ខ្ញុំខាងលើដូចតទៅ៖

    ទី១_ ពួកខ្ញុំ១០០នាក់ត្រូវបាន បញ្ជូនអោយទៅវាយ បន្ទាយទាហានថៃ នៅពេលនោះ គឺប្រហែលមកពី ការជួយពួកក្រហមថៃ ដើម្បីរំដោះទឹកដីរបស់គេ ក្នុងនាមជាមិត្តិភាព រវាងក្រហមថៃ និងក្រហមខ្មែរ ពីព្រោះកាលពេលនោះ មានកងទ័ពក្រហមថៃ ជាច្រើន បានមកតាំងទីលំនៅបណ្តោះអាសន្ន នៅលើទឹកដីខ្មែរ តាមជាយដែនខ្មែរ-ថៃ ។ កាលពេល នោះមានការវាយ បោសសំអាត បន្ទាយទាហាន ថៃនានាតាមព្រុំដែន ដែលមានអ្នកជំនាញការ ខ្មែរជួយក្នុងការវាយរំដោះទឹកដីទាំងនោះ ។ល។

    ទី២_ ថ្ងៃ៧មករា កាលពេលនោះ បានជួយជីវិតខ្ញុំនិងគ្នាខ្ញុំផងដែរ ដោយមិនបានទៅវាយ បន្ទាយទាហានថៃ ។ តែបើបានទៅវាយ បន្ទាយទាហានថៃមែន ប្រហែលជាមានការគ្រោះថ្នាក់ ដល់ជីវិតរបស់ខ្ញុំ និងពួកខ្ញុំមិនខានឡើយ នេះជាគុណសម្បត្តិមួយ ដែលខ្ញុំត្រូវសរសើរថ្ងៃ៧មករានេះ ។

    តែបើនិយាយផ្ទុយទៅវិញ ៧មករាជាថ្ងៃដែលធ្វើ អោយគ្រោះថ្នាក់ មួយទ្វេជាបួន ចំពោះជីវិត របស់ខ្ញុំក៏ដូចជាជីវិតគ្នាខ្ញុំ ជីវិតបងប្អូនម៉ែឪខ្ញុំ និងជីវិតបងប្អូនខ្មែររួមជាតិ ទូទាំងប្រទេសខ្មែរ ទាំងមូលផង គឺខ្លួនខ្ញុំត្រូវបានគេបង្ខំ អោយធ្វើសង្រ្គាមតទល់ និងយក្សណាមអស់រយៈ៧ខែ ដោយយល់ថា កងទ័ពយក្សណាម ជាកងទ័ពមកឈ្លានពាន ប្រទេសជាតិខ្មែរ បណ្តាលអោយ ពួកខ្ញុំស្លាប់និងរបួសជាច្រើន នៅលើសមរភូមិ នៅពេលនោះខ្ញុំនិងពួកខ្ញុំ មិនដែលបានដេក លើអង្រឹងទេ មិនដែលបានដេកស្រួលទេ គឺដេកផ្ទាល់នៅលើដី និងក្នុងរន្ធដីតែម្តង អត់មានបាន បាយហូបនិងងូតទឹកបានស្រួលនោះទេ ងាកទៅមើលលើថ្នល់ជាតិ ឃើញឡានធំៗវែងៗដឹក ជញ្ជូនភោគផល់របស់របរគ្រប់យ៉ាង ទៅស្រុកគេអស់គ្មានសល់ បើតាមគេប្រាប់ថា កន្ទុយនៅឯ ប៉ោយប៉ែត ក្បាលនៅឯព្រៃនគរ ។ បងប្អូនម៉ែឪខ្ញុំ ក៏ត្រូវបានជាប់គុគងងឹតផងដែរ ដោយគ្រាន់តែ ថាបារាំងច្រមុះក្រហម គេចែកអង្ករនៅព្រុំដែន អោយនាំគ្នាទៅយកអង្ករហូប តែប៉ុណ្ណោះ ។ បន្ទាប់មកមានបងប្អូនជីដូនមួយ មាមីងជាច្រើនបាន ស្លាប់និងដាច់ជើងដាច់ដៃ ដោយសារ ផែនការណ៍ក៥ នៅវេទនារហូតមកដល់សព្វថ្ងៃនេះ ខ្លះនៅកំពុងតែដើរសុំទានគេ នៅឡើយទេ បងប្អូនខ្ញុំនៅបាត់ខ្លួនជាច្រើននាក់ មិនដឹងស្លាប់ឫរស់ តែមិនសង្ឃឹមទេ តែម្នាក់ប្រហែលជា យួនចាប់ដាក់ខ្នោះ ដាក់ជាប់ជាមួយកាំភ្លើងយន្តធុនធ្ងន់ អោយឡើងទៅវាយខ្មែរក្រហម ហើយខ្មែរក្រហមចាប់បាន ប្រហែលជាមិនរស់ទេ និយាយទៅវែងឆ្ងាយណាស់ សម័យនោះ បងប្អូនប្រហែលជា៩០ភាគរយ នៅបំរើខាងទាហានរដ្ឋាភិបាល ហេងសំរិននិងយួន មានប្រហែលតែ១០ភាគរយប្រហែលជានៅបំរើ ខាងខ្មែរក្រហម ដុច្នេះសារុបលទ្ធផលទៅ អត់មានបានផលប្រយោជន៍អីនិងគេទេ ជួញតែពីស្លាប់និងរបួស ព្រាត់ប្រាស់បងប្អូនម៉ែឪ ព្រាត់ប្រាសដីធ្លីផ្ទះសម្បែងភូមិករ ហើយរស់នៅយ៉ាងវេទនា ជាទីបំផុត ។

    សូមសម្តេច ហ៊ុន-សែន ជួយពិចារណាមើល អោយខ្ញុំទទួលថ្ងៃ៧មករា ថាជាថ្ងៃរំដោះជីវិតម្តេច នឹងកើតទៅ ចង់ចូលរួមអបអរណាស់ដែរ តែវាមិនសប្បាយ សប្បាយទៅមិនរួច គ្មានកង់ម៉ូតូឡាន ជិះនិងគេ ដើម្បីទៅអបអរសាទរ ទេ សូមទោស !

    ពាក្យគួរពុំគួរសូមអភ័យទោសផង !

    ចូលចិត្ត

  3. ទី៣_ នៅពេលដែលមេរបស់ខ្ញុំ បានប្រាប់ខ្ញុំថា ជួយមើលកូនចៅផង បងទៅជួបពេទ្យ ជួន-ជឿន នៅឯភូមិសាលាក្រៅនោះ ប្រហែលជាមិនពិតទេ គឺគាត់ច្បាស់ជា ទៅជួបជាមួយ អគ្គមេបញ្ជាការ កងទ័ពកម្ពុជាប្រជាធិប្បតេយ្យ និងថ្នាក់ដឹកនាំកំពូល មានប៉ុល-ពត, ខៀវ សំផន, នួន-ជា, និងអៀង-សារីជាដើម ដើម្បីរៀបចំទ័ព ទៅវាយទប់ទល់ ជាមួយទ័ពយួន ដែលកំពុងដេញតាមក្រោយ និងដើម្បីរកច្រកចេញទៅប្រទេសថៃ ។ បើតាមគេប្រាប់ខ្ញុំថា ពួកគាត់បានចាត់ អោយពួកមេកងទ័ពខ្មែរ ដែលកំពុងនៅធ្វើការ ជាមួយកងទ័ពថៃក្រហម អោយទៅទាក់ទងរដ្ឋាភិបាលថៃ ។ គឺពេលដែលទៅទាក់ទងមុនដំបូង មេទ័ពទាំងនោះ ត្រូវបាន ទាហានថៃបាញ់សម្លាប់ ហើយបញ្ជូនទៅជាលើកទីពីរ ទើបបានសម្រេច គួរអោយសោកស្តាយ ដោយមេទ័ពដែលស្លាប់នោះ ប្រហែលជាមេទ័ពក្រហមថៃ ដែលមានទីស្នាក់បណ្ទោះអាសន្ន នៅខាងក្រោយកន្លែង ដែលខ្ញុំស្នាក់នៅព្រុំដែន នោះហើយមើលទៅ ពិព្រោះខ្ញុំបានទៅនិយាយ លេងជាមួយគាត់ជាញឹកញាប់ ជាពិសេសនៅពេលដែល គាត់បានវិលត្រឡប់ ពីបឹងកកម្តងៗ ពួកគាត់បានប្រាប់រឿង ដែលពួកគាត់បានទៅ លបលូចលាក់ខ្លួនធ្វើការនៅបឹងកក ម្តងៗ២-៣ អាទិត្យទើបមកវិញ ហើយគាត់បានប្រាប់ខ្ញុំ អំពីជនភៀសខ្លួនខ្មែរ នៅអារាញ់យ៉ាប្រថេត ដែល ភៀសខ្លួន បន្ទាប់ពីខ្មែរក្រហម ចូលកាន់កាប់ប្រទេសខ្មែរឆ្នាំ៧៥ ។ ហើយពួកគាត់នោះហើយ ដែលបានអោយពួកខ្ញុំនូវ ខ្ទឹមម្រេច ប៊ីសចេង និងកាពិ អោយពួកខ្ញុំហូប ពីព្រោះពួកខ្ញុំអត់មាន គ្រឿងទាំងអស់នោះទេ ក្រណាស់កងការពារព្រុំដែន ។ល។

    ចូលចិត្ត

  4. ទី៤_ ពួកខ្ញុំត្រូវបានបញ្ជូន អោយទៅវាយទប់ទល់ ជាមួយពួកទ័ពយក្សណាម ដើម្បិកុំអោយ ឈ្លានពានចូលតំបន់របស់ពួកខ្ញុំកាន់កាប់ និងដើម្បីការពារមេដឹកនាំកម្ពុជាប្រចាធិប្បតេយ្យ ។
    ពួកយើងខ្ញុំបានចាត់ទុក ពួកទាហានយក្សណាម ថាជាកងទ័ពឈ្លានពានកម្ពុជា ដោយខុស ច្បាប់ ហើយជាសត្រូវតពូជ ដែលត្រូវតែច្បាំងតទល់ជាដាច់ខាត !

    ទី៥_ ពេលនោះពួកខ្ញុំ មានគ្នាតែ ៣០នាក់ទេ ដោយបូកទាំងអ្នកឈឺ និងទាហានកូនក្មេងខ្លះផង តែបាន ស្នងការកងអនុសេនាតូច ៩នាក់ និងស្នងការអនុសេនាធំ ៣នាក់ ជាកម្លាំងស្នូលសំខាន់ ដោយស្នងការទាំងនោះ ធ្វើជាមេក្រុម អនុក្រុម និងមេពួក ហើយស្នងការកងអនុសេនាធំ ទាំង ៣នាក់ ធ្វើជាមេកងអនុសេនាតូច ចឹងកម្លាំងមាំមួនណាស់ដែរ ហើយខ្ញុំទទួលបន្ទុក ជាមេក្រុមទី១ ដោយឈរជើងខាងត្បូងគេបំផុត និងទទួលខុសត្រូវចំផ្លូវលំ សំខាន់ផង អនុក្រុមរបស់ខ្ញុំ គាត់កាន់ បេ-៤០ អោយគាត់នៅចំផ្លូវលំ តែមានគ្រាប់តែ ៣គ្រាប់ទេ ។ លុះកងទ័ពរថក្រោះ យក្សណាមមកដល់ ប្រហែលជា ៣០ម៉ែត្រ គាត់បាញ់អស់ ២គ្រាប់ ទុក ១គ្រាប់ តែចៃដន្យល្អ ណាស់ គ្រាប់ទាំងពីរនោះ រត់ទៅចំខាងក្រោមក្បែរកាណុង កាំភ្លើងធំរថក្រោះ ឆេះថ្គោលតែម្តង យើងវាយគ្នានាពេលនោះ អស់រយៈពេលតែប្រហែលជា ៤៥នាទីទេ ដោយភាគកណ្តាលនិង ខាងជើងគេដករត់ ក៏ដករត់ទាំងអស់គ្នាតែម្តងទៅ មេបញ្ជាការកងទាំងបីនាក់ រត់បាត់ស្រមោល មុនកូនចៅទៅទៀត មានតែពួកខ្ញុំទេ រត់ក្រោយគេ ខ្ញុំខឹងអត់ស្ទើរទេ ជេរផងអោយក្តផង ទៅមេ កងទាំងបីនាក់នោះ អត់ញញើតអីអាលីង តាមច្បាប់ធ្វើមេគេ មិនត្រូវរត់មុនគេទេ ចាញ់អាខ្ញុំ ដែលមិនដែលធ្លាប់ច្បាំងផង ខ្ញុំមិនមែនជាអ្នកហ៊ាន ប៉ុន្មានទេ តែក៏មិនខ្លាចដែរ មិនងាយរត់ ផ្តេសផ្តាសទេ រត់នឹងគេដែរ តែមិនបាត់ស្រម៉ោលទេ រត់មកប្រហែលជាពីរកីឡូម៉ែត្រ បាត់គ្នា ឯងអស់រលីង មកជួបពួកកងគេផ្សេង ប្រហែលជាពួកទ័ពមកពីភ្នំពេញ មើលទៅកាំភ្លើងគេ សុទ្ធតែទំនើប កំពុងតែដាក់រាយខ្សែរត្រៀម ខ្ញុំក៏ចូលប្រឡូក ជាមួយពួកគេនោះទៀត ស្ទាក់ចាំ វាយយួនទៀត មានអីប្រហែលជាម៉ោង ៣រសៀល យួនមកដល់ទៀត លើកនេះយកអារថក្រោះ ធុនធំមក គែថាអាម៉ាក តេ-៥៤ បាញ់អត់ឆេះទេ យើងដាក់មីនរថក្រោះផង និងផ្គុំបេបាញ់ផង គ្រាន់តែដាច់ច្រវ៉ាក់ ទៅណាមិនរួច គឺបាញ់គ្នាអស់ប្រហែលជា ជាងមួយម៉ោង ក៏នាំគ្នាដករត់ អីយ៉ូយ រថក្រោះវាបាញ់ ឥតបង្អង់ដៃឡើយ ដាច់ដើមឈើដូចគេរាយ ខ្ញុំរត់ជ្រុះគ្រាប់បែក ពីចង្កេះអត់ដឹងអាលីង ដល់រត់បានឆ្ងាយទើបដឹងថាជ្រុះគ្រាប់បែក ចង់ទៅរកមើលវិញទៀត តែរថក្រោះវាបាញ់ខ្លាំងពេក ។ល។ ត្រឹមណេះសិនហើយ ហត់ណាស់ ចាំលើកក្រោយនិយាយ បន្តរទៀត…

    ចូលចិត្ត

  5. ខ្ញុំសូមនិយាយបកទៅក្រោយវិញបន្តិច ដោយបន្តរពីភូមិស្រែអន្ទាក់មក៖ នៅពេលព្រលឹមស្រាងៗ យើងបានរៀបចំចេញដំណើរ ឆ្ពោះទៅទិសខាងកើត តម្រង់ទៅទំនុប អូរដូនតា (ទំនុបនេះ ជាទំនុបរបស់ខ្ញុំ ដែលខ្ញុំបានលើក កាលពេលដែលខ្ញុំ នៅជាលោកសង្ឃ កាលដើមឆ្នាំ៧៥)។ ប្រហែលជាម៉ោង៧ព្រឹក បានទៅដល់ក្បែរទំនុបនោះ ស្រាប់តែមានអី គ្រាប់អាទារីយួន ផ្លោងស្វាគមដាក់ ឥតបង្អង់ដៃ បន្តរកន្ទុយគ្នារដឹក ធ្លាក់ចម្ងាយ ២០-៣០ម៉ែត្រ ពីខ្លួន ឮសូរតែរ៉ាក់ៗឆាំង! រ៉ាក់ៗឆាំង! ព្រលឹងចុងសក់ មិនដឹងធ្វើម៉េចទេ មើលតែមេកងវរៈខ្ញុំ គាត់ក្រាបក៏ក្រាបនឹងគាត់ទៅ គឺនៅជាប់ជាមួយគាត់ជានិច្ច ហើយស្រណោះតែ ពួកមិត្តនារី និងកម្មករតម្បាញមកពីភ្នំពេញ រត់ផងដួលផង នៅលើស្មាមានលីកែសគ្រាប់ គ្រប់ៗគ្នា ហើយ មួយចំនួនបានយកគ្រាប់ទាំងនោះ ទៅលាក់ក្នុងដុប ក្នុងព្រៃក្បែរៗនោះ ហើយក៏នាំគ្នារត់ ទៅខាងក្រោយអស់ទៅ ដោយបូករួមទាំងកងទ័ពផងដែរ ហើយឮស្នូរកាំភ្លើងកាន់តែជិតទៅៗ មេកងវរៈខ្ញុំក៏ថយមករៀបត្រៀមចាំ ត្រង់ចំណុចអូរមួយ ភាគខាងលិចទំនប់អូរដូនតា ប្រហែល ជា ១គីឡូម៉ែត្រ ចំណុចនោះហើយ ដែលពួកខ្ញុំត្រៀមចាំប្រយុទ្ធ រៀបរួចហើយ មេកងវរៈខ្ញុំក៏ ដកថយក្រោយបាត់ទៅ នៅតែពួកខ្ញុំប្រហែលជាង ៣០នាក់នោះឯង ។

    លុះដល់កងទ័ពរថក្រោះយួនមកដល់ ខ្ញុំមើលទៅឃើញយួន មួយខ្សែររាយពីមុខខ្ញុំ ខ្ញុំក៏ចាប់ផ្តើម បាញ់ តែចៃដន្យបាញ់យួនអត់ឆេះ គាស់កៃបីដងនៅតែមិនឆេះ ខ្ញុំនឹកឃើញថាយួនពូកែ បាញ់មិនឆេះ ទើបកាច់គ្រាប់ដំបូងហ្នឹងចេញ ដាក់បញ្ចូលគ្រាប់ថ្មី ភ្លាមមួយរំពេចដែរ ស្រាប់តែ ឆេះក្តាំង! តាមពិតគ្រាប់មុនដំបូង ជាគ្រាប់ស្អុយសោះ គ្រាប់នោះជាគ្រាប់ប្រាយ ដែលសម្រាប់ យើងបាញ់ជិតៗ តែមានប្រសិទ្ធិភាពជាង តែជាគ្រាប់ស្អុយទៅវិញ នេះសំណាងខ្ញុំហើយ មិនបានបាញ់កៀកគ្នា បើបាញ់កៀកគ្នាវិញ សត្រូវមិនអនុគ្រោះ អោយខ្ញុំទេមើលទៅ ច្បាស់ជា ចេតររ៉យហើយ តែខ្ញុំមិនបានឃើញមានយួនណា ត្រូវគ្រាប់ខ្ញុំសោះ នាពេលនោះ ប្រហែលជា មិនមានត្រូវអ្នកណាទេមើលទៅ កឺមិនហ៊ានបាញ់ច្រើនទេ វាយលើកទីមួយនោះ បាញ់អស់តែ ប្រហែលជា ១០គ្រាប់ប៉ុណ្ណោះ ចឹងខ្ញុំបាញ់សន្សំសំចៃណាស់ ដោយមានតែគ្រាប់ប្រហែលជា ១៨-២៤គ្រាប់ប៉ុណ្ណោះ នៅជាប់ខ្លួន ។

    សារុបលទ្ធផល ដែលវាយក្នុងសមរភូមិ លើកទីមួយនេះ ពួកខ្ញុំមិនមានគ្រោះថ្នាក់ទេ ប៉ន្តែយួន ចាប់បានទាហានកូនក្មេងពីរនាក់យកទៅ តែប្រហែលជាមួយ៤-៥ថ្ងៃក្រោយមក ពួកខ្ញុំបាន ទៅវាយរំដោះយកក្មេង ទាំងពីរនាក់នោះ បានមកវិញដែរ ។ ហើយទាហ៊ានយួន ប្រហែលជា ស្លាប់ច្រើន ជាពិសេសអ្នកនៅក្នុងរថក្រោះនោះ ពិតជាស្លាប់ទាំងអស់គ្នា តែយើងមិនដឹង ចំនួនទេ បើតាមខ្ញុំមើលទៅយួន ដូចជាបង្ហាញរាងខ្លាំងណាស់ នាពេលនោះ បើខ្ញុំចេះបាញ់ ស្លាប់មិនស្ទើរទេ ទាំងសមរភូមិលើកទី១, ទី២, និងទី៣ ។ សូមបញ្ជាក់ថាៈ ខ្ញុំបាយវាយបី សមរភូមិក្នុងរយៈពេល ២៤ម៉ោង នៅថ្ងៃដំបូង សមរភូមិទីបី វាយគ្នារហូតដល់ ៦-៧ម៉ោង ឯណោះ ពួកខ្ញុំមានស្លាប់តែម្នាក់គត់ នៅពេលដែលដកចេញហើយទេ ទើបត្រូវ ។ល។

    ចូលចិត្ត

  6. សូមនិយាយបន្ថែម អំពីរឿងសមរភូមិទី៣៖ បន្ទាប់ពីបានវាយពីរសមរភូមិមក និងដោយសារ ខ្ញុំមានការតវ៉ា ថាមេរត់មុនកូនមក មេស្នងការកងវរៈខ្ញុំ មានបទបញ្ជាថ្មីគឺ បើមានយុទ្ធមិត្តណា ហ៊ានដករត់មុនគេ “ត្រូវពិន័យបាញ់ចោល” ។ ដូច្នេះយើងបានប្រមូលគ្នា រៀបខ្សែរត្រៀមទុប ទល់ជាថ្មីម្តងទៀត លើកនេះគឺយើងមានគ្នាច្រើនគ្រាន់បើ ហើយមានកងពិសេសចូលរួមផង កងពិសេសទទួលឈរជើងចំផ្លូវធំ ដោយដាក់មីនរថក្រោះផង ហើយរៀបចំមានកាំភ្លើងធុន ដេកា-៨២ និងបេមួយចំនួនផង ចាំបាញ់រថក្រោះ លើកនេះខ្ញុំនៅកណ្តាល ភាគខាងជើងក្បែរ មាត់ស្ទឹង យប់ហ្នឹងយើងអត់បានដេកទេ ជីកត្រង់សេទាំងយប់ ដីរឹងផងអស់កម្លាំងផង ដោយ វាយមួយថ្ងៃវាល់ល្ងាចហើយ ខ្ញុំជីកមិនបានជ្រៅទេ ក៏សម្រាកទៅ នៅវេលាម៉ោង ៤ជិតភ្លឺយួន ចាប់ផ្តើមផ្លោងដាក់រាប់សិបគ្រាប់ ឬរាប់រយគ្រាប់ អស់រយៈពេលមួយម៉ោង តែគ្រាប់ទាំងនោះ ធ្លាក់ហួសពួកខ្ញុំឆ្ងាយ យ៉ាងតិចកន្លះគីឡូម៉ែត្រ គឺគោលដៅរបស់គេ ផ្លោងដាក់ភូមិស្រែអន្ទាក់ ។ លុះភ្លឺស្រាងៗ ប្រហែលជាម៉ោង៥-៦ព្រឹក កងទ័ពយួន និងរថក្រោះមកដល់ យើងក៏ចាប់ផ្តើម ផ្ទុះអាវុធគ្រប់គ្នា បាញ់គ្នាទៅវិញតៅមក អស់រយៈពេល៦-៧ម៉ោង ពួកខ្ញុំអត់មានពីណាដកទេ តែពួកកងពិសេសដែលនៅចំផ្លូវធំ ប្រហែលជាស្បើយគ្រាប់ ដកមុនគេ ហើយទើបពួកខ្ញុំដក ជាក្រោយ ដូច្នេះយើងអត់មាន ត្រូវពិន័យអីទេ ការដកនោះស្រួលដែរ ដោយខ្ញុំនៅក្បែរមាត់ ស្ទឹងស្រាប់ គ្រាន់តែក្រឡាប់ខ្លួនមកក្រោយ ចុះស្ទឹងតែម្តង ។ ពួកខ្ញុំអត់មានអ្នកណា ត្រូវរបួស អីទេ មានតែខ្ញុំទេ ដែលមានកូនអំបែងតូចមួយ ធ្លាក់ចូលក្នុងកអាវ គ្រាន់តែក្តៅៗប៉ុណ្ណោះ ប្រហែលជាមកពីអំបែងគ្រាប់ខ្លួនឯងផងក៏មិនដឹង ពីព្រោះភូមិសាស្រ្តនៅទីនោះ ដើមឈើច្រើន ណាស់ ខ្ញុមមានការពិបាកបាញ់បន្តិច ដោយសារកាំភ្លើងខ្ញុំ គ្រាប់វាជាប្រភេទគ្រាប់បែក បើយើង បាញ់ត្រូវមែកឈើខាងលើយើង វាអាចផ្ទុះបាន នេះបើតាមការសង្ស័យរបស់ខ្ញុំ មានតែពួកកង ពិសេសម្នាក់ ដែលជាអ្នកកាន់គ្រាប់ ដេកា-៨២ ដែលត្រូវស្លាប់ នៅពេលកំពុងដកថយ តែប៉ុណ្ណោះ ក្រៅពីហ្នឹងអត់មានខូចខាតអីទេ ខាងយួនយើងមិនបានដឹង ការខូចខាតទេ ហើយរថក្រោះក៏បាញ់មិនឆេះដែរ ប្រហែលជាដាច់ច្រវ៉ាក់ តែយើងមិនបានឃើញច្បាស់ ដោយព្រៃក្រាសពេក ខ្ញុំបានឃើញតែទាហ៊ានយួនប៉ុណ្ណោះ តែក៏មិនបានឃើញវាស្លាប់ដែរ ប្រហែលជាត្រូវច្រើន ពីព្រោះយើងបាញ់មុន ។ល។ ថ្ងៃដដែលនោះ កងទ័ពនិងរថក្រោះយួន ប្រហែលជាបានទៅដល់បប៉ៃលិន បើតាមពាក្យចចាមអារាម តែមិនពិត គែយើងមិនជឿថា អត់មានកងទ័ពណា ទប់ទល់យួនទៀតទេ បន្ទាប់ពីពួកខ្ញុំនោះ គឺពួកខ្ញុំមិនបានតាមទៅប៉ៃលិន ទេតែត្រឡប់ទៅស្នាក់នៅ ទីស្នាក់ការកងវរៈសេនាធំ នៅកំពុងលៃ ហើយប្រឹកឡើង ក៏នាំគ្នា ធ្វើដំណើរទៅកន្លែងចាស់របសខ្ញុំវិញ នៅឯអូរដានខ្ទីង និងភ្នំបារាំងធ្លាក់ នៅទីនោះមានកងទ័ព និងប្រជាជនស្លាប់ច្រើនណាស់ ដោយសារផ្ទុះមីន ពីព្រោះសុទ្ធតែអ្នកមិនដឹង ភូមិសាស្ត្រ ។ល។

    ចូលចិត្ត

    • អរគុណតាម៉ាប់ ខ្ញុំក៏អត់មានដែរ តែគ្រាន់ដឹងថាគាត់ជា ពេទ្យ ឬ វេជ្ជបណ្ឌិត ទទួលខុសត្រូវពេទ្យធំជាងគេ នៅសម័យខ្មែរក្រហម ហើយឮគេនិយាយថាគាត់ ហូបបាយក្នុងមុង ដោយរក្សាអនាម័យ ប្រហែលជាចង់ការ ពារកុំឱ្យរុយរោម មើលទៅ !

      ចូលចិត្ត

      • អូ គឺគាត់ណឹងហើយអញ្ចឹង ចៅឧកញ៉ាវាំង ជួន ។ ពួកត្រកូលជួននេះ ជាអ្នក​រាជានិយម​ដ៏​ស្មោះ​ស្ម័គ្រ ព្រោះ​ធ្លាប់​មានឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​វាំង​ស្ដេច​ខ្មេរ បែប​នៅ​ស្ដាយ​ស្រណោះ​បាន​ជា​រត់​ទៅនៅនឹង​ប៉ុល ពត ។ ជួន ជឿន បាន​ឡើង​ជា​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ផង​ ។

        ចូលចិត្ត

      • ប្រហែល អត់ដឹងច្បាស់ តែឮល្បីឈ្នោះតាមវិទ្យុ ខាងកិច្ចការពេទ្យ ។ កាលណោះខាងខ្មែរក្រហម មានប៉ុស្តវិទ្យុតាមឡានមួយ ហើយដឹងថា កាលណាឡាន បុស្តវិទ្យុហ្នឹងមកក្បែរ បើកវិទ្យុទៅឮខ្លាំង បើនៅឆ្ងាយទៅ ឮតិចៗឬល្វើយៗ

        ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s