តើប្រធានាធិបតីអាមេរិកមួយណា ដែលមានឥទ្ធិពលខ្លាំងជាងគេ លើសង្រ្គាម ត្រជាក់ (COLD WAR )ពិភពលោក ? តើប្រធានាធិបតី អាមេរិកមួយណា ដែលញាំងអោយ មានការចរចារគ្នា និងបញ្ចប់សង្រ្គាម នៅប្រទេសកម្ពុជា ? តើប្រធានាធិបតី អាមេរិកមួយណា ដែលចាញ់សង្រ្គាម នៅឥណ្ឌូចិន ? ខាងក្រោមនេះ ជារូបភាពប្រធានាធិបតី សហរដ្ឋអាមេរិក មួយចំនួនដែលបាន ដើរតួរយ៉ាងសំខាន់ នៅឥណ្ឌូចិន ។ តើមូលហេតុអ្វី ដែលនាំអោយ សហរដ្ឋអាមេរិក ចាញ់សង្គ្រាមនៅ ឥណ្ឌូចិន ?
Well! I’m not any follower of political environment, so if ask me about these questions, then I would be silent. T_T
ចូលចិត្តចូលចិត្ត
Nobody can avoid politics; are you kidding?
ចូលចិត្តចូលចិត្ត
ប្រធានាធិបតីអាមេរិកាំង ដែលឈ្នះសង្គ្រាមត្រជាក់គឺ លោកប្រធានាធិបតី រ៉ូណល្ត រេហ្គិន
(Ronald Reagan) បើគ្មាន រេហ្គិនទេ ក៏គ្មានថ្ងៃ២៣តុលា១៩៩១នៅទីក្រុងប៉ារិសដែរ ក៏ប្រហែលជាគ្មាន វត្តមានសម្តេច នរោត្តមសីហនុ នៅកម្ពុជាដែរ ហើយក៏ប្រហែលជាគ្មាន
មហាសេដ្ឋីដុសដូចផ្សឹតនៅកម្ពុជាដែរ…មែនទេ ?
ចូលចិត្តចូលចិត្ត
ប្រហែលជា មែន …
ចូលចិត្តចូលចិត្ត
Pingback: ប្រធានាធិបតីសហរដ្ឋអាមេរិកដ៏ឆ្នើម…! « KHMER ANGKOR POLITICAL SYSTEM « វប្បធម៌-អរិយធម៌ខ្មែរ
កាលពីចុងទសវត្ស ១៩៨០ ខ្ញុំយល់សប្តចំឡែកអស្ចារ្យ ដោយឃើញរូបប្រធានាធិបតី អាមេរិកាំង រ៉ូណាល់ដ៍ រេហ្គែន ផុសចេញក្បែររូបប្រាសាទអង្គរវត្ត នៅលើពពក យ៉ាងច្បាស់ចែស ហើយកើតឆ្ងល់ថា តើហេតុអ្វី បានជាយល់សប្តឃើញ យ៉ាងនេះ ? ខ្ញុំបានសរសេរសសំបុត្រមួយច្បាប់ ទៅជំរាបលោកពូខ្ញុំម្នាក់នៅ អូស្ត្រាលី អំពីហេតុភេទយល់សប់នេះ ។ ខ្ញុំក៏ផ្តើមសង្កេតមើល តើនឹងមានហេតុផលអ្វី កើតឡើង គឺមិនយូរមិនឆាប់ ឮសូរការចរចារ គ្នារកសន្តិភាពសម្រាប់ប្រទេសខ្មែរ ហើយសហភាពសូវៀត ក៏ដួលរលំដែរ ចឹងហើយបានជាប៉ុន្មានខែមុន ឬឆ្នាំមុនខ្ញុំបានសុំអោយ តាហនុមានគូររូបអង្គរ វត្តនឹងរូបប្រធានាធិបតី រេហ្គែន នោះឯង ហើយក៏មិនមែនជាយល់សប្តតែមួយហ្នឹងដែរ ដែលទាក់ទងនឹងប្រទេស ខ្មែរ គឺមុនរដ្ឋប្រហារ ឆ្នាំ ១៩៧០ បន្តិចបានយល់សប្តថា ប្រទេសខ្មែរ ក្រឡាប់ផែនដី មិនយូរមិនឆាប់ក្រឡាប់មែន ឬសង្គ្រាមផ្តើមកើតនៅ ស្រុកខ្មែរបំផ្លិចបំផ្លាញប្រទេសខ្មែរមែន !
១០ ឆ្នាំបន្ទាប់មកទៀត គឺដើមទសវត្ស ១៩៨០ បានយល់សប្តឃើញ លោកតាមហាឥសី ហោះមកពីឋានលើ ចុះមកសណ្ឋិតក្នុងខ្លួនខ្ញុំ ដោយអោយនូវតម្រិះវិជ្ជា មន្តអាគមបាលី ជាស័កក្រហមពេញខ្លួន ហើយមានមនុស្សម្នា តម្រង់ជួរយ៉ាងវែង មករៀននឹងចម្លង យកវិជ្ជាទាំងនោះពីខ្លួនខ្ញុំ ដោយគ្រាន់តែប្រឹងបន្តិចទៅ អក្សរដូចជាយ័ន្ត វាចេញមកអោយពួកគេចម្លងយកទៅរៀន ។ល។ បើតាមសង្កេតមើល ឃើញថាខ្ញុំមានគំនិតល្អៗផុសចេញជាច្រើន ដែលខ្លួនឯងក៏ឆ្ងល់ដែរ ថា តើហេតុអ្វីដែលខ្ញុំមានគំនិតមិនធម្មតា ? ហើយអ្នកស្រុកទូទៅ គេក៏តែងថាខ្ញុំនិយាយអួត តែអួតមិនអួតចូរមើលទៅឃើញនឹងភ្នែក ហើយ តើខ្ញុំកំពុងសរសេរអ្វី ? ហើយខ្ញុំក៏ព្យាយាមស្រាវជ្រាវរកមើល ប្រវត្តិពូជរបស់ខ្ញុំដែរ តើខ្ញុំចេញមកពីពូជណា ? បើតាមលោកតា ដែលត្រូវជាប្អូនជីតាខ្ញុំគាត់បានប្រាប់ថា កាលពីដើមមិញ ជីដូនជីតា យើងធ្លាប់រស់នៅភ្នំពេញ តែដោយពួកគាត់មិនសប្បាយចិត្តជាមួយ ពួកអាណានិគមបារាំង ក៏ភៀសខ្លួនទៅនៅក្នុងព្រៃ ប្រហែលជាពេលបារាំងចូលមកកាន់កាប់ស្រុកហ្នឹងឯង ឬ ចុងសតវត្សទី ១៩ មានងារជា កុង្សី ប្រាប់ដល់ឈ្មោះដែរ តែមិនចង់និយាយ ខ្លាចប៉ះពាល់ដល់មនុស្សដែលមានឈ្មោះឬនាមត្រកូលដូចគ្នា មិនមែននាមត្រកូលខ្ញុំសព្វថ្ងៃនេះទេ ។ល។ ហើយមានយលសប្តមួយ ចំនួនទៀតដែលគួរកត់សម្គាល់ ។
ចូលចិត្តចូលចិត្ត
Pingback: ប្រធានាធិបតីសហរដ្ឋអាមេរិកដ៏ឆ្នើម…! « KHMER ANGKOR POLITICAL SYSTEM |