16 comments on “ប្រព័ន្ធនយោបាយខ្មែរអង្គរ…

  1. សារខាងលើ ខ្ញុំបានផ្សប់ផ្សាយ ទៅខ្មែរចំនួន ៥០០នាក់ ក្នុងពិធីចូលឆ្នាំខ្មែរ នៅវត្តពីរ ក្នុងសហរដ្ឋអាមេរិក ដើម្បីស្ទង់ជាមតិ និងគ្រាន់ជាការផ្សប់ផ្សាយ និងចង់បានជាមតិយោបល់ តែជាលទ្ធផល ពុំសូវមានបានទទួល ជាលាយលក្ខអក្សរទេ តែនៅពេលជួបទើបគេ ចាប់ដៃ
    សរសើរថា មានគំនិតល្អណាស់ តែមួយចំនួនគេ មានការព្រួយបារម្មណ៍ ខ្លាចក្រែងយកគំនិត
    នេះទៅប្រើជាមធ្យោបាយវាយ ផ្តួលរំលំរបបណាមួយ តែជាគំនិតរបស់ខ្ញុំគ្មានគោលបំណង
    ផ្តួលរំលំរបបណាទាំងអស់ តែគ្រាន់តែជួយកែរទម្រង់ប៉ុណ្ណោះ ។ ខ្ញុំបានផ្តោតអារម្មណ៍ របស់ខ្ញុំ
    ច្រើនមកលើប្រទេសជាតិខ្មែរ គឺចង់ជួយស្តាមុខមាត់ខ្មែរយើង អោយបានរួចផុតចាកនូវសង្រ្គាម
    កាប់សម្លាប់គ្នាឯងតទៅទៀត ហើយអោយចេះមានការសាមគ្គីគ្នាឡើង កុំអោយអស់សង្ឃឹមក្នុង
    នាមជាខ្មែរ… សូមកុំយល់ច្រឡំថាខ្មែរផ្សេង កម្ពុជាផ្សេង អោយសោះ តែខ្មែរកម្ពុជាក្រោមក៏ខ្មែរ
    ដែរ ខ្មែរកម្ពុជាលើក៏ខ្មែរដែរ ខ្មែរកណ្តាលក៏ខ្មែរដែរ មិនតែប៉ុណ្ណោះទេ វៀតណាម ឡាវ ថៃ និង
    ភូមា ក៏ជាសាច់ឈាមខ្មែរដែរ គ្រាន់តែការផ្លា់ស់ប្តូរមុខមាត់ បន្តិចបន្តួចប៉ុណ្ណោះ នេះក៏ដោយ សារខ្មែរបាន បាត់បង់អំណាចកណ្តាល របស់ខ្លួនតែប៉ុណ្ណោះ មិនមានរឿងអី ដែលធ្វើអោយ
    យើងរស់នៅ ជាមួយគ្នាមិនកើតនោះទេ…

    ចូលចិត្ត

    • សូមអរគុណ ដែលមានចម្ងល់ !

      នយោបាយ = ល្បិចកិច្ចកល និងទំនាក់ ទំនងទួរទៅ ដែលមនុស្ស យើងគ្រប់ជាន់ ថ្នាក់មាន…
      សេដ្ឋកិច្ច = គ្រឿងចញ្ចឹម ជីវិតគ្រប់យ៉ាង…
      វប្បធម៌ = ការសិក្សាអបរំ និងប្រពៃណីយ៍ ទំនៀមទំលាប់ ទួរទៅ…
      សង្គមកិច្ច = សង្គម និង សុខាភិបាល…
      សន្តិសុខ = សន្តិសុខក្នុង សង្គមគ្រប់យ់ាង…

      នេះគ្រាន់តែជា និយមន័យ ត្រួសៗប៉ុណ្ណោះ យើងត្រូវការ អ្នកជំនាញការ ដើម្បីរៀបចំ អោយមាន ភាពរលូន គឹយើងត្រូវការ រៀបចំជា កម្មវីធីសិក្សា អំពីនិយមន័យ និងការរៀបចំ នូវរចនាសម្ព័ន្ធ នយោបាយនេះ ហើយយើងមិនអាចធ្វើ ដោយការ ប្រថុយប្រថាន បានឡើយ ។ និយមន័យមួយ មុខ មិនអាចប្រើ ការបានឡើយ…។ល។

      ចូលចិត្ត

  2. ខ្ញុំយល់ពីធាតុផ្សំនិមួយៗ ប៉ុន្តែគំនិតចំបង​ មិនទាន់ត្រូវបានពន្យល់អោយច្បាស់នៅឡើយទេ ។ អរគុណ ។
    តាមខ្ញុំយល់ លោកចង់និយាយអំពី​​រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ដែលមានឯកភាព និងការចាត់តាំងត្រឹមត្រូវលើតួនាទី និងឋានានុក្រមដោយផ្អែកលើសមត្ថភាព​ បទពិសោធន៏ និងបញ្ញាញាណ…គឺប្រព័ន្ធមួយដែលឈរលើចំណេះដឹងជ្រៅជ្រះ លើគតិបណ្ឌិតដ៏ខ្ពស់ និងលើការភ្ញាក់រលឹក (ការត្រាស់ដឹង(?)) មែនទែ ?

    ចូលចិត្ត

  3. រចនាសម្ព័ន្ធកណ្តាលគេមែនទេ ? បន្ទាប់មកទៀតរចនាសម្ព័ន្ធទាំង៤សងខាង ប្រៀបដូចជាចតុស្តម្ភ ជាអ្នកទ្រទ្រង់ដំណើរប្រព្រឹត្តទៅរបស់រចនាសម្ព័ន្ធកណ្តាល ។

    ចូលចិត្ត

  4. អរគុណ Love Truth ត្រឹមត្រូវហើយ ! នេះយើងនិយាយ អំពីការរៀបចំ ឬចងក្រងទេ តែបើយើងនិយាយ អំពីធាតុពិត នៃរចនាសម្ព័ន្ធទាំងប្រាំវិញ តើមួយណាសំខាន់ជាងគេ ?

    ចូលចិត្ត

  5. សេដ្ឋកិច្ចមួយមុខ មិនគ្រប់គ្រាន់ទេ ទាល់តែមាននយោបាយចូលរួម ។ បើនយោបាយខ្សោយ នោះសេដ្ឋកិច្ចក៏ទៅមុខមិនរួចដែរ ។
    មើលប្រទេសមហាអំណាច សុទ្ធតែមានការរៀបចំនយោបាយសេដ្ឋកិច្ចឲ្យមានកំលាំងជំរុញ គ្នាទៅវិញទៅមក ។ ទាំង២នេះ ជាស្លាបទាំង២ ដើម្បីឲ្យសត្វហោះបាន ឬប្រៀបដូចកង់មុខ និងកង់ក្រោយ ដើម្បីឲ្យយានយន្តធ្វើដំណើរទៅមុខបានដូច្នេះដែរ ។

    ចូលចិត្ត

  6. LoveTruth យល់ច្រឡំហើយ ! ខ្ញុំមិនមែននិយាយ រឿងដឹកនាំឬ គ្រប់គ្រងនោះទេ សូមចែកគ្នា អោយដាច់ ទើបឆ្លើយនឹងសំនួរ របស់ខ្ញុំបានស្រួល ខ្ញុំនិយាយប៉ុណ្ណេះ យល់ទេ ?

    ចូលចិត្ត

  7. Pingback: ប្រព័ន្ធនយោបាយខ្មែរអង្គរ… « KHMER ANGKOR POLITICAL SYSTEM « វប្បធម៌-អរិយធម៌ខ្មែរ

  8. Pingback: ប្រព័ន្ធនយោបាយខ្មែរអងរ៚… « វប្បធម៌-អរិយធម៌ខ្មែរ

បញ្ចេញមតិ