One comment on “ជម្ងឺគ្រុនចាញ់… Malaria…

  1. ជម្ងឺគ្រុនចាញ់ ជាជម្ងឺមួយដែលខ្ញុំបានឆ្លងកាត់ នៅពេលដែលខ្ញុំបានរស់នៅ ជាមួយខ្មែរក្រហម ៧ឆ្នាំក្នុងព្រៃ គឺមិនគ្រាន់តែជម្ងឺគ្រុនចាញ់ទេ ដែលខ្ញុំបានឆ្លងកាត់ គឺខ្ញុំបានឆ្លងកាត់ការអត់បាយ
    គឺអត់មានបាយហូបឬបាយឆាន់ សូម្បីតែអង្កឬបាយមួយគ្រាប់ក៏គ្មានដែរ ហូបតែបន្លែផ្លែឈើ រហូតដល់ពីរអាទិត្យ ហើយជាញឹកញាប់ណាស់ តែការជំនះតស៊ូ មិនអស់សង្ឃឹមក្នុងជីវិត គឺពិត
    ជាមានជីវិតរស់នៅជាមិនខាន…។ ជម្ងឺគ្រុនចាញ់ ខ្ញុំមិនទម្រន់ទេ គឺមិនដេកនៅលើកន្ទេល តាមបញ្ជាររបស់ជម្ងឺនោះទេ គ្រុនញាក់ខ្លាំង ខ្ញុំលេបថ្នាំ ហើយខ្ញុំដើរ ហើយមិនមែនដើរលេងទេ
    គឺដើរប៉ាទ្រុយឬដើរយាមការពារព្រុំដែន ដើររហូតទាល់តែឈប់ញាក់ឬឈប់គ្រុន ធ្វើនេះជា ញឹកញាប់ណាស់ រហូតដល់ស្នងការកងវរៈសេនារបស់ខ្ញុំ គាត់អង្វរអោយខ្ញុំ ទៅដេកពេទ្យ នៅឯ
    ភូមិស្រុក ខ្ញុំក៏ទៅ តែដេកតែបីថ្ងៃទេ សុំសំបុត្រគេ ទៅលេងយាយ-តា មាមីង នេះហើយជា ឱកាសបានឃើញពួកគាត់ជាលើកដំបូង បន្ទាប់ពី១៧មេសាថ្ងៃមហាជោកជ័យនោះ ខោអាវ របស់ខ្ញុំគ្មានអីអោយប្រសើរដូចគេទេ ខោអាវមានបំណះប៉ះយ៉ាងច្រើន តែបានទទួលរាក់ទាក់
    ពីមិត្តនារីពេទ្យនៅឃុំនោះ យ៉ាងកក់ក្តៅដែរ គេមិនរើសអើងទេឬមិនប្រកាន់ទេ មិនភ្លេចទេ គេបានលើកបាយ មានបង្អែម មកអោយដូចលោកអញ្ចឹងដែរ មិនមែននៅកន្លែងបាយរួមទេ គឺនៅអាគារដែលតំណាងគេស្នាក់នៅ តែម្តង គឺអស្ចារ្យណាស់ដែរ អស្ចារ្យត្រង់គេដាក់ ស្លាបព្រានិងសមយ៉ាងល្អពីរគូរ អោយខ្ញុំរើសយក រួចហើយគេនាំគ្នាអង្គុយមើល ហើយសើច
    ប្រហែលជាគេ ចង់ដឹងមើល តើខ្ញុំយកស្លាបព្រានិងសមមួយណា ទៅញាំបាយ នេះជាល្បិចឬ ជាល្បែងមួយដែលនារី គាត់ផ្សងលេង ហើយខ្ញុំបានព្រោកប្រាជ្ញ លេងជាមួយពួកគាត់ រហូត ដល់ម៉ោង៧-៨យប់ ទើបសុំលាគាត់ទៅផ្ទះយាយ-តាខ្ញុំវិញ ពួកគាត់ឃាត់អោយខ្ញុំគេងកន្លែង
    ពួកគាត់ដែរ តែខ្ញុំមិនហ៊ាន និងដោយសារមកលេងយាយ-តាបែកគាត់យូរពេក នឹកគាត់ណាស់
    ហើយដេកលេងបានតែពីរយប់ទេ មួយយប់ដេកផ្ទះយាយ-តា មួយយប់ទៅដេកផ្ទះមីង-មា
    រួចក៏ត្រូវដល់ពេល ត្រឡប់ទៅសមរភូមិមុខវិញ ព្រុំដែនខ្មែរ-ថៃ ។ល។ នេះជាពេល ដែលខ្ញុំបាន
    មកលេងភូមិស្រុកនាពេលនោះ ក្រៅពីពេលនោះ នៅក្នុងព្រៃរហូត មិនដែលបានគិតឃើញថា បានមកនៅប្រទេសគេ ឬមកឃើញទីក្រុងនិងគេទេ គ្មានបានដឹងអ្វីទាំងអស់ ដំណើរជីវិតរបស់
    របស់ខ្ញុំ បានកើតឡើងដូចផ្សងព្រេងពិតៗ ហើយដូចជាគ្មាននរណាជួយ ណែនាំផ្លូវសោះ ហើយ
    ថ្ងៃ៧កក្កដា៧៩ ជាថ្ងៃបញ្ចប់ច្បាំងគ្នាឯងរបស់ខ្ញុំ ហើយថ្ងៃ៧កក្កដា៩០ ជាថ្ងៃចូលក្រុងភ្នំពេញមុន
    ដំបូងដែរ… នៅភ្នំពេញនេះទៀតសោត ក៏អៀននារីមិនស្ទើរទេ នៅម្តុំពេទ្យចិន មានគេធ្វើបុណ្យ
    គេបានអញ្ជើញខ្ញុំទៅចូលរួមពិធីបុណ្យ និងជួយថតបុណ្យនោះផងដែរ ខ្មាសគេត្រង់ កូនក្រមុំគេ
    ចេះតែមកដឹកដៃ ដើរចុះឡើង បន្តិចពូចុះទៅក្រោម បន្តិចពូឡើងលើ យ៉ាប់តែហ្មងមនុស្សព្រៃ
    ចូលក្រុង ហើយភ្លេចឈ្មោះក្រុមគ្រួសារនោះទៅហើយ តែគ្រាន់តែដឹងថា គ្រួសារនោះអ្នកមាន
    គួរសមដែរ នាពេលនោះ គេមានឡានជិះ ផ្ទះវិឡា ហើយជាវិជ្ជះបណ្ឌិតទៀតផង…។ល។

    ចូលចិត្ត

ឆ្លើយ​តប​ទៅ​កាន់ peehs07 បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s