4 comments on “សាលាក្តីខ្មែរក្រហម…

  1. អរគុណ khmerse7en ដែលបានសួរ!

    បើតាមមតិយោបល់របស់ខ្ញុំ វាជរឿងអាថ៌កំបាំងមួយ ដែលយើងត្រូវប្រើពេលវេលា ដើម្បីវែកញេកនិងតាមដាននូវរឿងនេះ អោយបានល្អិតល្អន់សិន។ បើយើងពនិត្យមើលកាល
    សម័យខ្មែរក្រហម ដូចជាតឹងតែងណាស់ តែផ្ទុយទៅវិញដូចជាមិនមែនទេ ដូចជាសេរីអានាធិប តេយ្យទៅវិញ អ្នកណាមានអំណាចស្ទើរតែធ្វើអ្វីៗបានទាំងអស់ រីឯអ្នកគ្មានអំណាចវិញ ដេកចាំ
    តែថ្ងៃស្លាប់ ស្រេចតែគេបញ្ជារ ស្រេចតែគេប្រើ មិនអាចតវ៉ាបានឡើយ ។ល។

    ចូលចិត្ត

  2. ខ្ញុំបានមើលបទសំភាសប៉ុលពតនៅក្នុងវេបសាយ Youtube
    តែខ្ញុំនៅតែមានចំងល់ អំពីខ្មែរក្រហម ពីព្រោះរបបគាត់បានបង្អត់អាហារ និងបង្ខំឱ្យប្រជាជនធ្វើ​ការងារធ្ងន់ បន្ទាប់មកធ្វើការកាប់សម្លាប់ប្រជាជននិងអ្នកចេះដឹងចោល មិនអស់ចិត្តហៅអ្នកចេះ​ដឹងនៅក្រៅប្រទេសយកមកសម្លាប់​ហើយធ្វើការបោសសំអាតកាប់​សម្លាប់កម្មាភិបាលរបស់​ខ្លួនយ៉ាងវក់វី ដូចនៅ(គុកទួលស្លែង) បន្តមកងាកទៅបង្ករឿងជាមួយប្រទេសជិតខាង ។​តើមកពីមូលហេតុអ្វី?

    ចូលចិត្ត

  3. អរគុណ senith ដែលមានចម្ងល់! ខ្ញុំសូមឆ្លើយតាមខ្ញុំដឹងខ្លះៗដូចតទៅ៖
    ១) ការបង្អត់អាហារៈ បើតាមគេប្រាប់ខ្ញុំ សម័យខ្មែរក្រហម នៅតាមសហករណ៍និមួយៗ មានសហករណ៍មួយចំនួនតូច មានហូបគ្រប់គ្រាន់ តែមានសហករណ៍មួយចំនួនធំ ខ្វះខាត សូម្បីតែបបរក៏មិនមានហូបផង។ នេះបើតាមការវិភាគរបស់ខ្ញុំគឺ មកពីអ្នកដឹកនាំនៅតាម សហករណ៍ ខ្វះបច្ចេកទេសក្នុងការគ្រប់គ្រង ដោយការយល់ដឹងតិចតួច ពុំបានយល់ច្បាស់នូវ គោលនយោបាយរបស់គេ។
    ខ្ញុំសូមឧទាហរណ៍ថាៈ អង្ការថ្នាក់លើបានដាក់កម្រឹតថា ធ្វើស្រែអោយបាន ៣ តោនក្នុង ១ ហិចតា ដល់តែយើងធ្វើមិនបាន ៣ តោនក្នុង ១ ហិចតា ក៏តាំងមានការព្រួយបារម្មណ៍ ខ្លាច
    អង្ការគេដាក់ទោសពៃ ឬក៏ដកចេញពីមុខតំណែង ក៏តាំងនាំគ្នារាយការណ៍បំផ្លើស ថាបាន ១
    ហិចតា ៣ តោនដែរ តាមពិតធ្វើបានតែ ២ តោនទេក្នុង ១ ហិចតា ដោយសារដីស្រែនោះមិន
    សូវល្អ និងមានដំបូកច្រើន ឬទឹកមិនគ្រប់គ្រាន់ជាដើម។ នៅពេលនោះ អង្ការថ្នាក់លើគេដាក់
    កំរឹតថា ត្រូវដកយកប៉ុន្មាន ហើយទុកអោយប្រជាជនហូបប៉ុន្មានគ្រប់ ។ ឧទាហរណ៍អង្ការគេដក
    យកតែ ១ តោនទេក្នុង ១ហិចតា គេទុកអោយ ២ តោនសំរាប់អោយប្រជាជនហូប ដូច្នេះដោយ
    ការរាយការណ៍ខុសពីប្រធានសហករណ៍ ស្រូវដែលអង្ការទុកអោយ ២ តោននោះ វាមិនបាន ២
    តោនទេ បានតែ ១ តោនប៉ុណ្ណោះ អាណឹងហើយដែលបណ្តាលអោយប្រជាជនហូបមិនគ្រប់។

    ម្យ៉ាងវិញទៀត សហករណ៍ដែលមានបាយហូបគ្រប់គ្រាន់បរបូណ៍ គេធ្វើស្រូវបានច្រើន ស្រែខ្លះ
    គេធ្វើស្រូវបាន ១ ហិចតាដល់ទៅ ៤ តោនឯណោះ ដូច្នេះគេរាយការណ៍តែ ៣ តោនតាមអង្ការ
    កំណត់ ឬក៏គេរាយការណ៍ត្រឹមត្រូវតាមចំនួនដែលគេធ្វើបាន ក៏នៅតែមិនខ្វះហូបដែរ គេដកយក
    តែមួយភាគតូចទេ ដូច្នេះមិនខ្វះហូបទេ ឬក៏គេអាចធ្វើបានច្រើនរាយការណ៍ថាបានតិចក៏បានដែរ
    ដូច្នេះប្រជាជនគេមិនចេះខ្វះហូបទេ គឺស៊ីសងអ្នកដឹកនាំដែលឈ្លាសវៃ មិនដំឡូងមូល! ។ល។

    ២) រឿងការបង្ខំអោយប្រជាជនធ្វើការធ្ងន់ បើតាមពិតច្បាប់រដ្ឋធម្មនុញគេ មិនមែនអោយធ្វើការ
    ធ្ងន់ដូច្នោះទេ ១ ថ្ងៃគេអោយេធ្វើតែ ៨ ម៉ោងទេ មានពេលសម្រាកត្រឹមត្រូវ ប៉ុន្តែអ្នកដឹកនាំថ្នាក់
    ក្រោម ចង់បានគុណសម្បត្តិច្រើន ក៏ពឺតនាំគ្នាខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីអោយអង្ការថា
    គេសកម្មណាស់ ត្រូវនឹងគេជំរុញអោយយើងចេះធ្វើការងារខ្លាំង ចេះតស៊ូសកម្មការងារ ដើម្បី
    កសាងបដិវត្តថ្លៃថ្លា។ សូមឧទាហរណ៍ អង្ការថ្នាក់លើគេកំរឹត ក្នុងបីនាក់ជីកដីធ្វើប្រឡាយ អោយ
    បានជម្រៅ ១ ម៉ែត្របួនជ្រុង ក្នុង ១ ថ្ងៃ លុះយើងជីករាល់ថ្ងៃទៅ វាហើយមុនម៉ោង ក៏ចេះតែតម្រូវ
    រហូតដល់ម្នាក់អោយជីកបាន ១ ម៉ែត្របួនជ្រុងក្នុងមួយថ្ងៃទៅ រឿងហ្នឹងវាអញ្ចឹង ពិតណាស់!

    ៣) រឿងការកាប់សម្លាប់ ប្រហែលជាមានលាយឡំទៅដោយរឿងអាថ៌កំបាំងច្រើន យើងដឹងមិន
    ដល់ ប៉ុន្តែបើតាមគេប្រាប់ខ្ញុំ រឿងសម្លាប់មួយចំនួនធំ នៅតាមសហករណ៍នានានោះទេ គឺសម្លាប់
    ដោយសារគំនុំគុំគួន ដោយសារខុសសីលធម៌ ដោយសារលួចបាយហូប ឬក៏ធ្វើអ្វីខុសឆ្គងមិន
    ស្តាប់បង្គាប់គេ ក៏គេយកទៅសម្លាប់ដែរ នេះមកពីភាពល្ងង់ខ្លៅ មិនយល់កិច្ចការ បើតាមច្បាប់
    របស់គេ គេមិនមែនអោយសម្លាប់អញ្ចឹងទេ គឺកំហុសអ្វីៗទាំងអស់ ត្រូវមានការកសាងគ្នា យ៉ាងតិចបីដង ទើបយើងអាចរាយការណ៍បញ្ជូនទៅថ្នាក់លើ តែពុំមែនដូច្នោះទេ ខុសម្តងពីរដង
    យកគ្នាទៅសម្លាប់ទៅហើយ ប្រហែលជាមិនបានទទៀនកសាងទេ ដោយសារយកឡេះនេះ មួយនោះមួយមករួមផ្សំ ។

    រឿងមួយទៀតដែលខ្ញុមបានដឹរបានឮគឺ បដិវត្តដែលគេធ្វើនោះ គឺធ្វើដើម្បីដណ្តើមអំណាចជូន
    ប្រជាជន ជាពិសេសប្រជាជនអ្នក្ករីក្រ ដែលគេបានហៅថា ប្រជាធិបតេយ្យ ឬថែមទាំងគេបាន
    ដាក់ឈ្មោះប្រទេសខ្មែរ ជា “កម្ពុជាប្រជាធិបតេយ្យ” ផង។ ដូច្នេះអំណាចទាំងអស់ គេប្រគល់
    អោយប្រជាជន ជាពិសេស ប្រជាជនក្រីក្រនេះឯង ។ ដោយហេតុតែប្រជាជនមានអំណាចនេះ
    ហើយ ដែលគេអាចសំរេចកិច្ចការអ្វីៗដោយខ្លួនគេ ប្រហែលជាដោយសាររឿងហេតុនេះហើយ
    ដែលមេខ្មែរក្រហមធំៗមិនបានដឹងថា មានប្រជាជនស្លាប់រាបលាននាក់នោះ ។ល។

    ៤) រឿងសម្លាប់អ្នកចេះដឹងខ្មែរនៅក្រៅប្រទេស ខ្ញុំអត់បានដឹងទេ ហើយក៏មិនហ៊ានសន្និដ្ឋានដែរ
    នេះជារឿងអាថ៌កំបាំងមួយ។ ប្រហែលជាគេខ្លាចអ្នកទាំងនោះ មកក្តោបក្តាប់ឬធ្វើវិធង្សនាពួក
    គេ មើលទៅបានជាសម្លាប់យ៉ងដូច្នោះ។

    ៥) រឿងសម្លាប់បោសសំអាតកម្មាភិបាលអ្នកធ្លាប់តស៊ូជាមួយគ្នា បើតាមខ្ញុំដឹងល្ហៀងៗ ប្រហែល
    ជាមកពីការបែកបាក់បក្សពួកគ្នា បក្សមួយតាមចិន បក្សមួយតាមយួន និងបក្សមួយទៀតតាម ប្រទេសលោកសេរី ដូចជាអាមេរិកាំង បារាំងជាដើម ។ល។

    ពាក្យគួរពុំគួរឬក៏ឈ្គាំឆ្គងសូមជួយកែរតម្រូវ មិនមានពេលបកត្រួតពិនិត្យដោយខ្លួនឯងទេ!
    សូមអរគុណទុកជាមុន!

    ចូលចិត្ត

ឆ្លើយ​តប​ទៅ​កាន់ peehs07 បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s