4 comments on “បកប្រែអង្ការឃ្លាំមើលសិទ្ធិមនុស្ស- ទំព័រទី៣

  1. ពេលសហរដ្ឋ អាចមានហេតុផលច្បាប់ ធ្វើការជាមួយ កំលាំងសន្តិសុខកម្ពុជា លើប្រធានបទ ដូចជា ការប្រឆាំង-ភេរវករ, វាគួរ ត្រូវធ្វើការហ្មត់ចត់ ចាប់ពួកអ្នកប្រព្រឹត្តិរំលោភកំរោល ដែលទទួលខុសត្រូវ និង បញ្ចប់វប្បធម៌គ្មានទោសពៃរ ដែលកើតមាន ក្នុងសមាជិកជាន់ខ្ពស់ នៃរាល់សេវាសន្តិសុខ និងពួកជិតដិតជាមួយហ៊ុន សែន ។

    ក) អង្គភាពអង្គរក្សនាយករដ្ឋមន្រ្តី​ / កងពល ៧០ និង កំលាំងថ្មីពិសេសប្រឆាំង-ភេរវកម្ម
    អង្គភាពអង្គរក្សការពារហ៊ុន សែន, ត្រូវបានស្គាល់ផងដែរជា កងពល ៧០, មានប្រវត្តិយូរយារ គ្មានទោសពៃរ ចំពោះបុគ្គលិក របស់វា ដែលប្រព្រឹ្តត្តឧក្រឹដ្ឋកម្ម, និងមានឯកសារជាប់ពាក់ពន្ធ ឧក្រឹដ្ឋកម្មរត់ពន្ធ និងឧក្រឹដ្ឋកម្មបរិថាន។ ពួកទាហាន ពីអង្គភាពអង្គរក្សការពារហ៊ុន សែន, កងពល ៧០, បានជាប់ពាក់ពន្ធ ការគប់គ្រាប់បែក ថ្ងៃ ៣០ មីនា ១៩៩៧ លើគណបក្សប្រឆាំង ជាតិខ្មែរ (បច្ចុប្បន្នជា គណបក្ស សមរង្ស៊ី), ការពារពួកអ្នកគប់គ្រាប់បែក និងអនុញ្ញាត អោយពួកវា រត់គេច។ មានមនុស្សយ៉ាងតិច ១៦ នាក់ស្លាប់ និងជាង ១០០ នាក់ ដទៃ ក្នុងនោះមាន ជនជាតិអាមេរិកាំងម្នាក់។ លទ្ធផលស៊ើបអង្កេត របស់ FBI (ការិយាល័យសហពន្ធ ស៊ើបអង្កេត) នៅក្នុងការគប់គ្រាប់បែកនោះ បានរកឃើញថា អង្គភាពអង្គរក្ស បានចូលរួមគំនិត ក្នុងការគប់គ្រាប់បែកនោះ, ប៉ុន្តែលទ្ធផលពេញ នៃការអង្កេត មិនត្រូវបានបញ្ចេញ សាធារណៈ ។

    ក្រៅពីខ្សែបញ្ជាធម្មតា នៃកំលាំងទ័ពប្រទេសកម្ពុជា, កងពល ៧០ ត្រូវបានបញ្ជាផ្ទាល់ ដោយនាយករដ្ឋមន្ត្រី។ តាមរបាយការ មានចំនួន ២០០០ ទាហាន ឬ លើស, អង្គភាពអង្គរក្សកាពារនេះ ត្រូវបានថិតក្រោមបញ្ជាយូរយារ របស់ ឧត្តមសេនីយ ហ៊ីង ប៊ុនហ៊ាង, ដែលបច្ចុប្បន្ន ជាអនុប្រធាន ខុទ្ធកាល័យនាយករដ្ឋមន្ត្រី និង ត្រូវបានរាយការថា នៅតែបញ្ជាផ្ទាល់ ពួកទាហានអង្គរក្សទាំងនោះ។ អង្គភាពអង្គរក្សការពារ បានមានជាប់ពាក់ពន្ធ ក្នុងហឹង្សានយោបាយ, ជាពិសេសបំផុត ការគ្រប់គ្រាប់បែក ឆ្នាំ ១៩៩៧ លើ មួយការជួបជុំ នៃគណបក្សប្រឆាំង នៅកម្ពុជា។ អង្គភាពអង្គរក្សការពារ ត្រូវបានថិតក្រៅ ខ្សែបញ្ជាធម្មតា របស់កងទ័ពកម្ពុជា, បានដើរតួនាទីសំខាន់ ផងដែរ ក្នុងការវាយឆ្មក់ លើពួកទាហាន គណបក្ស ភុនស៊ីប៉ិច (FUNCIPEC) លើផ្លូវទីក្រុងភ្នំពេញ ក្នុងអំឡុង រដ្ឋប្រហារ ថ្ងៃ ៥-៦ កក្កដា ១៩៩៧ បង្កើតដោយ គណៈបក្សប្រជាជន។ ក្នុងឆ្នាំបន្តបន្ទាប់, បុគ្គលិក អង្គកាសហប្រជាជាតិ និង អង្គការក្រៅរដ្ឋាភិបាល បានអង្កេតរកឃើញ ច្រើនករណី ដែលបុគ្គលជាប់ឃុំខុសច្បាប់ និង បានត្រូវធ្វើទារុណកម្ម ដោយទីស្នាក់ការអង្គភាពអង្គរក្ស នៅខាងក្នុង លេណដ្ឋានភូមិគ្រឹះយ៉ាងមាំ របស់នាយករដ្ឋមន្រ្តី។ ក្នុង ឬ ក្រៅម៉ោងការងារ, បុគ្គលិកកងពល ៧០ រីករាយសប្បាយតាមចិត្ត គ្មានខ្វល់ ភាពគ្មានទោសពៃរ ត្រូវប្រឈម ។

    កងពល ៧០ ល្បីឈ្មោះ សាហាវឃោរឃៅ រំលោភសិទ្ធិមនុស្ស ក្នុងបញ្ជី នៃអង្គការសិទ្ធិមនុស្ស។ ភាពគ្មានទោសពៃរ រីករាយសប្បាយ ដោយពួកសមាជិក នៃអង្គភាពនេះ ត្រូវបានលើកបង្ហាញ ក្នុងរបាយការសិទ្ធិមនុស្ស ប្រចាំឆ្នាំ នៃនាយកដ្ឋានរដ្ឋ នៅក្រសួងការបរទេស សហរដ្ឋអាមេរិក។ ក្រៅពី ការគប់គ្រាប់បែក, មានឧទាហរ រាប់មិនអស់ ក្នុងប៉ុន្មានឆ្នាំ ថ្មីៗ នេះ។ មួយចំនួនឧទាហរ រួមមាន ៖

    – ខែកក្កដា ២០០៨, ទាហានឈ្មោះ ឌី សូធារិទ្ធ នៃកងពល ៧០ បានធ្វើការយប់ បន្ថែមម៉ោង ជាអ្នករក្សាសន្តិសុខ នៅឯមួយរោងចក្រ, គាត់បានបាញ់ កម្មកររោងចក្រ ដែលគ្មានអាវុធ ដោយគ្រាន់តែ មានជំលោះតូចមួយ។ ជនរងគ្រោះ ត្រូវបានគេបង់លុយ ១០០០ដុល្លារ ជាសំណង, ដោយលក្ខណ្ឌ មិនតាមប្តឹង ឧក្រឹដ្ឋកម្មនោះ។ ទាហាន ឌី សូធារិទ្ធ, ត្រូវបានគេរាយការថា រត់ទៅលាក់ខ្លួន ខាងក្នុងទីស្នាក់ការធំ កងពល ៧០, គ្មានត្រូវបានកោះហៅ។

    – ខែមេសា ២០០៦, វរៈសេនីយត្រី ផាត សុផល និង អនុសេនីយឯក ស៊ឺម រី បានផ្ទុះអាវុធ និងបានបាញ់ អ្នករត់តុស្រីម្នាក់ ដែលពួកវាបន្ទោស យកទឹកកកអោយពួកវា យឺតពេក ។

    ចូលចិត្ត

    • រឿងការដាក់ទោស ឬធ្វើការឱ្យបានហ្មត់ចត់ ឃុំខ្លួនទៅលើពួក អ្នកប្រព្រឹត្តល្មើស ឬរំលោភនូវសិទ្ធិ មនុស្សទាំងកំរោលនោះ ខ្ញុំយល់ថាៈ បើអ្នកប្រព្រឹត្តល្មើស ឬរំលោភសិទ្ធិមនុស្សនោះ ធ្វើក្នុងនាមផ្ទាល់ខ្លួន ប្រហែលជាអាច ដាក់ទោសបាន ប៉ុន្តែបើប្រសិនជា អ្នកប្រព្រឹត្តបទ ល្មើសនូវសិទ្ធិមនុស្ស ទាំងកំរោលនោះ បានប្រព្រឹត្តក្នុងនាម ជាគណបក្ស របស់ខ្លួន គឺប្រហែលជា មិនអាចដាក់ទោស បានស្រួលៗនោះទេ គឺវាអាស្រ័យទៅលើ លក្ខណ្ឌរបស់ គណបក្ស និងថ្នាក់ដឹកនាំ កំពូលរបស់ បក្សជាអ្នកសំរេច ថាត្រូវបញ្ជូន ទៅតុលាការ ឬធ្វើយ៉ាងណា ។ ក្រុមគណៈ បក្សប្រឆាំង និងអង្ការសិទ្ធិ មនុស្សនានា អាចទាមទាតវ៉ាបាន តែមិនប្រាកដថា បានដូចបំណងឡើយ ។ ពីព្រោះគណ បក្សចុងចោទ ប្រហែលជា មិនបានគិតថា គណបក្សប្រឆាំង ឬអង្ការ សិទ្ធិមនុស្ស ទាំងអស់នោះ បានបញ្ចេញ មតិយោបល់ ទិទៀនរដ្ឋាភិបាល ដោយគំនិតខ្លួនឯងឡើយ តែវានៅក្រោមសំពៀត របស់ប្រទេសសេរីនានា ។ អាស្រ័យដោយ ហេតុនេះហើយ ទើបវាមានបញ្ហា ជាមួយគ្នាមិនចេះចប់ ។

      សូមដើមត្នោតប ញ្ចេញជាមតិ ឆ្លើយតបទៅលើ ទស្សនៈបស់ខ្ញុំ សូមអរគុណទុកជាមុន!

      ចូលចិត្ត

ឆ្លើយ​តប​ទៅ​កាន់ ដើមត្នោត មួយ បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s