4 comments on “ការឃ្លាំមើលរបស់អង្ការសិទ្ធិមនុស្ស ›ទំព័រទី ១

  1. នេះជាការបកប្រែសាកល្បងរបស់ខ្ញុំ សូមអស់លោកជួយត្រួតពិនិត្យនិងកែរសំរួល ខ្ញុំគិតឃើញថា មិនមែនជាការស្រួលទេ ក្នុងការបកប្រែនេះ ជាពិសេសបកដំបូងគេនោះ
    ដូចត្រួសព្រៃធ្វើផ្លូវអញ្ចឹង!

    បើយើងយល់ន័យទាំងអស់គ្នាហើយ យើងគួរតែប្តូរយោបល់គ្នាសាកលមើល តើអង្ការឃ្លាំមើល សិទ្ធិមនុស្សនេះ និយាយត្រូវឬខុសយ៉ាងណា ? យើងមិនត្រូវនៅស្ងៀមទេ យើងមិនគួរខ្លាចទេ
    ហើយយើងគួរតែឈប់ប្រកាន់បក្សពួក ឈប់រើសអើងគ្នាទៅ ខ្មែរនៅក្រៅនិងក្នុងប្រទេស ក៏ជា
    ខ្មែរដែរតើ! ខ្ញុំយល់ឃើញថា ខ្មែរយើងដែលមានឬបានបង្កើត គេហទំព័រឬ វ៉ឺបសាយនេះ សុទ្ធតែ
    អ្នកមានតម្រិះវិជ្ជាខ្ពស់ យ៉ាងអន់រៀនថ្នាក់មហាវិទ្យាល័យ និងសាកលវិទ្យាល័យដែរ ។
    លើកលែងតែខ្ញុំទេ ដែលរវល់តែជាប់សង្គ្រាមនៅក្នុងព្រៃ បានរៀនខាងដើររាប់ដើមឈើនិងភ្នំ
    និងសត្វព្រៃផងដែរ ។ល។

    ចូលចិត្ត

  2. អរគុណ kaps ដែលបានប្រែសំរួល នេះ, ពិតជាការងារ មិនស្រួលដំបូង ប៉ុន្តែជាបណ្តើរៗ ការប្រែសំរួល នឹងរលូន។ មើលផងដែរ ៖ http://khmeritforyou.blogspot.com/2007/09/blog-post_30.html

    ភាគច្រើន ឯកសារភាសាបរទេស មានសារះសំខាន់ណាស់ សំរាប់ការស្រាវជ្រាវ របស់កូនខ្មែរ ប៉ុន្តែអ្វីដែល ការស្រាវជ្រាវ បច្ចុប្បន្ន របស់កូនខ្មែរ គ្មានសូវបានប្រសិទ្ធិភាព ព្រោះ ឯកសារស្រាវជ្រាវទាំងនោះ មិនជា ឯកសារភាសាខ្មែរ។

    ការប្រែសំរួល អត្ថបទភាសាបរទេស មកជា​អត្ថបទភាសាខ្មែរ ជាជំហាន ចេញដំណើរមានប្រយោជ សំរាប់ការស្រាវជ្រាវ របស់កូនខ្មែរ ដែលនឹងអាចយល់បាន៊ ខ្លឹមសារឯកសារអន្តរជាតិ ជាភាសាខ្មែរ, ដើមត្នោតមួយ គាំទ្រជានិច្ច គំនិតប្រពៃ​ របស់ kaps ។

    ចូលចិត្ត

  3. ខាងក្រោមនេះ ដើមត្នោតមួយ កែសំរួលឡើងវិញ អ្វីដែល kaps បានប្រែសំរួល ជាបណ្តូរបទពិសោធ ៖

    ការសាកល្បងប្រែសំរួល ឯកសារអង្គការឃ្លាំមើល សិទ្ធិមនុស្ស…

    ទំនាក់ទំនង រវាងកម្ពុជានិងសហរដ្ឋអាមេរិក មានភាពកក់ក្តៅជាង កាលសហរដ្ឋអាមេរិក បានដកជំនួយផ្ទាល់ ពីរដ្ឋាភិបាលកម្ពុជា បន្ទាប់ពី រដ្ឋប្រហារ ថ្ងៃ ៥-៦ កក្កដា ១៩៩៧ បានបងកើតឡើង ដោយ គណៈបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រី ទី២ ហ៊ុន សែន ប្រឆាំងនឹងនាយករដ្ឋមន្ត្រី ទី១ រណរិត របស់គណបក្សហ្វុនសិនប៉ិច។

    ការរំលោភសិទ្ធិមនុស្ស រឹតតែកើតមានច្រើន ជាពិសេស រឿងដែលទាក់ទងនឹងសិទ្ធិមនុស្ស ដទៃទៀត រាប់បញ្ចូលផងដែរ ភាពគ្មានសុច្ចរិត យុត្តិធម៌ និងឯករាជ ក្នុងប្រព័ន្ធតុលាការខ្មែរ ដែលសំដៅវាយប្រហារ ទៅលើសេរីភាពបញ្ចេញមតិ ហើយដែលរដ្ឋាភិបាល គ្មានការកែទំរង់ ប្រព័ន្ធតុលាការ អោយត្រឹមត្រូវតាមច្បាប់។ មហាជន ដែលបញ្ចេញមតិការពារ ផ្ទះសំបែង របស់ខ្លួន ការពារការងារ របស់ខ្លួន និងការពារសិទ្ធិ សេរីភាពរបស់ខ្លួន សុទ្ធត្រូវប្រឈមមុខ ពីការគំរាមគំហែង និង ពីការធ្វើទុក្ខទោស យ៉ាងខ្លាំង។ មហាជនរងទុក្ខទោស ទាំងនោះ មិនត្រឹមជារាស្ត្រតូចតូច គ្មានអំណាច ប៉ុន្តែរាប់បញ្ចូល ទាំងប្រធានសហជីពកម្មករ សមាជិកក្រុមបក្សប្រឆាំង អ្នកការសែត ចលនាព្រះសង្ឃ និងចលនា ក្នុងសហគមដទៃ ដែលបាន ការពារដីធ្លី និងការពារធនធានធម្មជាតិ របស់ពួកគេ ។

    គំលាតគ្មានតុល្យភាព រវាងអ្នកមាន នៅទីក្រុង និង​អ្នកក្រ នៅជនបទ ជាពិសេស អ្នកមានកាន់តែមាន អ្នកក្រ​កាន់តែក្រ, ការប្រើប្រាស់កំលាំងប្រដាប់អាវុធ ជាទ្រង់ទ្រាយធំ បណ្តេញប្រជាជនក្រីក្រ ចំនួនរាប់ពាន់ម៉ឺននាក់ ពីទីក្រុង ដោយរឹបអូសខុសច្បាប់ ដីស្រែចំការ និងលួចប្លន់ឃោរឃៅ ធនធានធម្មជាតិ ដែលប្រជាជនជនបទរស់នៅ ចញ្ចឹមជីវិត តាមធម្មជាតិ របស់ពួកគេ។ ពួកទាហាន ត្រូវបានបញ្ជូនញឹកញាប់ ទៅប្រើប្រាស់កំលាំង រំលោភបណ្តេញបង្ខំ អ្នកភូមិណាហ៊ានទាមទារ រក្សាកម្មសិទ្ធិដីធ្លី របស់ខ្លួន ដែលតុលាការបានកាត់ក្តី មិនសមរម្យ និងអយុត្តិធម៌។

    រដ្ឋាភិបាលកម្ពុជា ធ្វើនេះ រឹតតែខុសខ្លាំង ដែលបានប្រកាស អាទិត្យនេះ ថា បញ្ចប់កម្មវិធី ប្រាក់ជំនួយ ២៤ លានដុល្លាេ សំរាប់ជួយធ្វើច្បាប់ កម្មសិទ្ធដីធ្លី ពីធានាគារពិភពលោក និង ពីប្រទេសជំនួយសំខាន់ៗ ក្នុងនោះមាន សហរដ្ឋអាមេរិក ផងដែរ បានសុំអោយ រដ្ឋាភិបាលខ្មែរ បញ្ឈប់ប្រើប្រាស់កំលាំង បណ្តេញប្រជាពលរដ្ឋ រហូតពេលមានការរៀបចំច្បាប់ តាំងទីលំនៅ អោយបានច្បាស់លាស់ ។

    ខណៈដែលកម្ពុជា បានទទួល ការលូតលាស់សេដ្ឋកិច្ច គួរកត់សំគាល់ ក្នុងរយៈពេល ១៦ ឆ្នាំកន្លង, រដ្ឋាភិបាលបានបដិសេធ មូលដ្ឋានគ្រឹះសំខាន់ ដែលត្រូវអភិវឌ្ឍ។ កំណើនសេដ្ឋកិច្ច ត្រូវបានគ្រាន់បើ ទាល់តែ ច្បាប់គ្រប់គ្រង ត្រូវបានបង្កើត និង អំពើពុករលួយ មិនចេះស្កប់ស្កល់ ពីសំណាក់នាយករដ្ឋមន្រ្តី ហ៊ុន សែន និង ពីពួកអ្នកជុំវិញគាត់ ត្រូវបានបញ្ឈប់ ដែលពួកទាំងនេះ បាននិងកំពុងបឺតជញ្ជក់ យកធនធានធម្មជាតិ ពីប្រទេសជាតិ ។

    ចូលចិត្ត

ឆ្លើយ​តប​ទៅ​កាន់ peehs07 បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s