១_ សន្និសិទ្ធទីក្រុងប៉ារិសស្តីពីកម្ពុជា ត្រូវបានកោះប្រជុំតាមការអញ្ជើញរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ក្នុងទិសដៅឈានទៅដល់ ដំណោះស្រាយ រួមមួយ ដោយមាន ការធានាជា អន្តរជាតិ ដែលនិងនាំ សន្តិភាព មកអោយ ប្រទេសវិញ ដែលបាន ឆ្លងកាត់ជម្លោះ ប្រកបដោយ សោកនាដកម្ម និងការបង្ហូរ ឈាមនេះ ។ សន្និសិទ្ធបាន ប្រព្រឹត្តទៅ ដោយមានសម័យ ប្រជុំពីរលើក លើកទីមួយ ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៩១ ហើយលើកទីពីរ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។
២_ សហប្រធាននៃសន្និសិទ្ធមាន៖ ឯកឧត្តម រ៉ូឡង់ឌុយម៉ាស រដ្ឋមន្រ្តីក្រសួង ការបរទេសនៃ សាធារណរដ្ឋបារាំង និងឯកឧត្តម អាលីអាឡាតាស រដ្ឋមន្រ្តីក្រសួង ការបរទេសនៃ សាធារណៈ រដ្ឋឥណ្ឌូណេស៊ី ។
៣_ រដ្ឋដែលបានចូលរួមក្នុងសន្និសិទ្ធ មានដូចតទៅ៖ អូស្រ្តាលី ប៊្រុយណេដា រុស្សាឡាម កម្ពុជា កាណាដា សាធារណរដ្ឋ ប្រជាមានិតចិន សហរដ្ឋអាមេរិក សាធារណរដ្ឋបារាំង សាធារណរដ្ឋ ឥណ្ឌា សាធារណរដ្ឋ ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋហ្វីលីពីន ចក្រភពអង្គ្លេស និងអៀកឡង់ខាងជើង សាធារណរដ្ឋ សិង្ហបូរី រាជា ណាចក្រថៃឡង់ សហភាព សាធារណរដ្ឋ សង្គមនិយម សូវៀត សាធារណរដ្ឋ សង្គមនិយម វៀតណាម ។ បន្ថែមពីលើនេះ ចលនាមិនចូល បក្សសម្ព័ន្ធ ត្រូវបានដំណាងដោយ រដ្ឋដែលធ្វើជា ប្រធានចលនានោះ ចំពេលដែល សន្និសិទ្ធ ប្រជុំមួយលើកៗនោះគឺ ហ្ស៊ីមបាបវេ នៅសម័យប្រជុំ លើកទីមួយ និងយូហ្គោស្លាវី នៅសម័យ ប្រជុំលើកទីពីរ ។
៤_ ក្នុងឱកាសសម័យប្រជុំលើកទីមួយ នៃសន្និសិទ្ធប្រទេសកម្ពុជា ត្រូវបានតំណាង ដោយភាគី កម្ពុជាទាំងបួន ។ ក្នុងឱកាសសម័យ ប្រជុំលើកទីពីរ នៃសន្និសិទ្ធ ប្រទេស កម្ពុជាត្រូវបាន តំណាង ដោយក្រុមប្រឹក្សា ជាតិជាន់ខ្បស់ ក្រោមអធិបតីភាព នៃប្រធាន របស់ខ្លួន គឺសម្តេច នរោត្តម សីហនុ ។
៥_អគ្គលេខាធិការ នៃអង្ការសហប្រជាជាតិ ឯកឧត្តម ហាវិយេរប៉េរ៉េស ដេគូអេយ៉ារ និងតំណាងពិសេស របស់លោកគឺ លោករ៉ាហ្វី ឌិនអាហ៍ម៉េដ ក៏បានចូលរួម ក្នុងសន្និសិទ្ធនោះដែរ ។
៦_ សន្និសិទ្ធបានរៀបចំការងារ របស់ខ្លួនដោយបង្កើតនូវ គណៈកម្មការ ការងារចំនួនបី ដែលអ្នកចូលរួមទាំងអស់ មានតំណាង របស់ខ្លួន នៅក្នុងគណៈកម្មការទាំងនោះ ហើយដែល បានប្រជុំគ្នា ក្នុងរយៈពេល នៃសម័យ ប្រជុំលើកទីមួយ របស់សន្និសិទ្ធ ។ គណៈកម្មការទីមួយ បានពិភាក្សាលើ បញ្ហាយោធា គណ់កម្មការទីពីរ បានពិភាក្សាលើ ការធានា ជាអន្តរជាតិ គណៈកម្មការទីបី បានពិភាក្សាលើ បញ្ហាមាតុភូមិនិវត្តន៍ នៃជនភៀសខ្លួន និងជនផ្លះប្តូរកន្លែង និងការកសាង ប្រទេសកម្ពុជាឡើងវិញ ។
បណ្តាប្រធាន និង អ្នករាយការណ៍ របស់គណៈ កម្មការនិមួយៗ មាន៖ ចំពោះគណ៖កម្មការទី មួយៈ សហប្រធានៈ លោក ស.រ.ហ្គារេខាន់ (ឥណ្ឌា) លោក អាឡង់ ស៊ូលីវ៉ាន់ (កាណាដា) អ្នករាយការណ៍ៈ លោកស្រី វីតូរិយ៉ា ស៊ីសង់តេ បាតាក្លង់ (ហ្វីលីពិន) ។ ចំពោះគណៈកម្មកាទី ពីរៈ សហប្រធានៈ លោក ស៊ូលីវង្ស ប្រាស៊ីធីដេធ (ឡាវ) លោក ហ្សាណៃល៍ អាប៊ីឌីន អ៊ីប្រាហ៊ីម (ម៉ាឡេស៊ី) អ្នករាយការណ៍ៈ លោក អ៊ែរវ៉េ ដឺហ្សង់ដឺឡាបាទ (បារាំង) ។ ចំពោះគណៈកម្មការទី បីៈ សហប្រធានៈ លោក យូគីយ៉ូ អ៊ីម៉ាហ្កាវ៉ា (ជប៉ុន) លោក រ៉ូប៊ែរត៍ ម៉េរីល្លេស (អូស្រ្តាលី) អ្នករាយការណ៍ៈ វរសេនីយ៍ឯក រ៉ូណាជុក ស្វាសឌីគាត (ថៃឡង់) ។
សន្និសិទក៏បានបង្កើតផងដែរ នូវគណៈកម្មាធិការ ចំពោះកិច្ច (adhoc) ដែលមានតំណាង របស់ភាគីកម្ពុជា ទាំងបួនជាសមាជិក និងដឹកនាំដោយ តំណាងរបស់ សហប្រធានទាំងពីរ នៃសន្និ សិទ ។ ភារកិច្ចនៃគណៈកម្មាធិការនេះ គឺទទួលបន្ទុកបញ្ហា ដែលទាក់ទងដល់ការ បង្រួបបង្រួមជាតិ រវាងបណ្តាភាគីកម្ពុជា ។ គណៈកម្មាធិការ ចំពោះកិច្ចនេះបាន ធ្វើការប្រជុំជាច្រើនលើក នៅក្នុងរយៈពេល នៃសម័យប្រជុំ លើកទីមួយ របស់សន្និសិទ ។
គណៈកម្មាធិការ សំរបសំរួល នៃសន្និសិទ ដឹកនាំដោយតំណាង របស់សហប្រធាន ទាំងពីរត្រូវបាន បង្កើតឡើង ហើយភារកិច្ច ទទួលខុសត្រូវ លើការសំរបសំរួល ជាទួទៅ ចំពោះការងារ របស់គណៈកម្មការ ទាំងបួនផ្សេងទៀត ត្រូវបានប្រគល់អោយ គណ់កម្មាធិការនេះ ។
គណៈកម្មាធិការសំរបសំរួល បានធ្វើការប្រជុំ នារាល់ពេលសម័យ ប្រជុំទី ១ ទី ២ របស់សន្និសិទ ។ ការប្រជុំក្រៅ ផ្លូវការមួយ របស់គណៈ កម្មាធិការ សំរបសំរួល ក៏បានប្រព្រឹត្តទៅ នៅទីក្រុង នូវយ៉ក កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩១ កន្លងទៅនេះ ផងដែរ ។
៧_ នៅទីបញ្ចប់នៃសម័យប្រជុំទីមួយ សន្និសិទបានជឿនលឿន ទៅមុខក្នុងការ រៀបចំ នូវចំណុចផ្សេងៗ ជាច្រើននិងចាំបាច់ ដើម្បីឈាន ទៅដល់ ដំណោះស្រាយ រួមមួយ នៃជម្លោះកម្ពុជា ។ ក៏ប៉ុន្តែសន្និសិទបាន កត់សម្គាល់ថា នៅពុំទាន់មាន លទ្ធភាព ឈានទៅដល់ ដំណោះស្រាយរួម នៅឡើយទេ ។
ហេតុដូច្នេះមានការសំរេចថា ត្រូវផ្អាកសន្និសិទ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៨៩ សិន ។ ជាមួយគ្នានោះ សន្និសិទបានអំពាវនាវ ដល់ភាគី ជាប់ទាក់ទិន ទាំងអស់អោយ បង្កើនការខិតខំ ដើម្បីឈានទៅដល់ ដំណោះស្រាយរួម និងបានស្នើដល់ សហប្រធាន អោយជួយឧបត្ថម្ភ ជ្រមជ្រែងសំរួល ដល់ការខិតខំទាំងនោះ ។
៨_ បន្ទាប់ពីការផ្អាកសម័យប្រជុំលើកទីមួយ នៃសន្និសិទនោះមក សហប្រធាន និងអគ្គលេខាធិការ អង្ការសហប្រជាជាតិ បានធ្វើការពិគ្រោះ យ៉ាងទូលំទូលាយ ជាពិសេសជាមួយ សមាជិក អាចិន្ត្រៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សា សន្តិសុខសហប្រជាជាតិ ជាមួយក្រុមប្រឹក្សា ជាតិជាន់ខ្ពស់ នៃកម្ពុជា និងជាមួយអ្នក ចូលរួមដទៃទៀត នៃសន្និសិទប៉ារិស ។
កម្មវត្ថុនៃការពិគ្រោះទាំងនោះ គឺការរៀបចំកិច្ចព្រមព្រៀងមួយ ស្តីអំពីទិដ្ឋិភាព ទាំងអស់ នៃដំណោះស្រាយ ការធានានូវ ទំនាក់ទំនង នៃគំនិតផ្តួចផ្តើម ទាំងអស់ ដែលត្រូវបានអនុម័ត ក្នុងគោល បំណងនោះ និងការបង្កើន លទ្ធភាពក្នុងការបញ្ចប់ ការបង្ហូរឈាម នៅកម្ពុជា អោយបានឆាប់ ជាទីបំផុត ។ ការប្រឹងប្រែង របស់សហប្រធាន និងអគ្គលេខាធិការ បានអនុញ្ញាត អោយកោះប្រជុំ ជាថ្មី នូវសន្និសិទ ទីក្រុងប៉ារិស ស្តីពីកម្ពុជា ។
៩_ នៅក្នុងដំណាក់កាល បើកសម័យប្រជុំបញ្ចប់ នៃសន្និសិទប៉ារិស ថ្ងៃ ២៣ ខែតុលា ឆ្នាំ ១៩៩១ ឯកឧត្តម ហ្រ្វង់ស្វាមីតេរ៉ង់ ប្រធានាធិបតី នៃសាធារណរដ្ឋ បារាំង សម្តេចនរោត្តម សីហនុ ប្រធានក្រុមប្រឹក្សា ជាតិជាន់ខ្ពស់ នៃកម្ពុជា និងឯកឧត្តម ហាវីយ៉េរប៉េរ៉េស ដេគូអេយ៉ារ អគ្គលេខាធិការ អង្ការសហប្រជាជាតិ បានអានសន្ទរកថា ចំពោះអង្គសន្និសិទ ។
១០_ នៅក្នុងសម័យប្រជុំ លើកទីពីរ សន្និសិទបានអនុមតិ នូវឯកសារ ដូចខាងក្រោម ៖
១_ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយរួមមួយ នៃជម្លោះកម្ពុជា ដោយមានភ្ជាប់ នូវឧបសម្ព័ន្ធ ស្តីពីភារកិច្ច របស់អាជ្ញាធរ បណ្តោះអាសន្ន អង្ការសហប្រជាជាតិ នៅកម្ពុជា បញ្ហាយោធា ការបោះឆ្នោត មាតុភូមិនិវត្តន៍ នៃជនភៀសខ្លួនកម្ពុជា និងជនផ្លះប្តូរទីកន្លែង និងបណ្តាគោលការណ៍ សំរាប់រដ្ឋធម្មនុញ្ញថ្មី របស់កម្ពុជា្។
២_ កិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាន នៃទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់កម្ពុជា និង
៣_ សេចក្តីថ្លែងការណ៍ ស្តីពីការស្តារ និងការកសាងប្រទេស កម្ពុជាឡើងវិញ ។
ឯកសារទាំងនេះ ត្រូវបានរៀបរៀងឡើង លើមូលដ្ឋាននៃ ‹‹ ឯកសារក្របខ័ណ្ឌ ដើម្បីដំណោះស្រាយ នយោបាយរួម នៃជម្លោះកម្ពុជា ›› ដែលត្រូវបានអនុមតិ ដោយសមាជិក អចិន្ត្រៃយ៍ទាំងប្រាំ នៃក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៩០ និងឯកសារការងារ ដែលត្រូវបានរៀបចំឡើង នាសម័យប្រជុំលើកទីមួយ របស់សន្និសិទ ។ ឯកសារទាំនេះ គ្រោងនូវដំណើរការ បន្តរបន្ទាប់មួយ នៃការបង្រួបបង្រួមជាតិ ព្រមទាំងតួរនាទីមួយ ដ៏ទូលំទូលាយរបស់ អង្ការសហប្រជាជាតិ ដែលអនុញ្ញាត អោយប្រជាជនកម្ពុជា កំណត់យកអនាគត នយោបាយរបស់ខ្លួន តាមរយៈការបោះឆ្នោត ដោយសេរីនិងត្រឹមត្រូវ រៀបចំនិងដឹកនាំ ដោយអង្ការសហប្រជាជាតិ នៅក្នុងបរិយាកាស នយោបាយ អព្យាក្រឹតមួយ និងដោយមានការ គោរព ពេញទីចំពោះ អធិបតេយ្យភាពជាតិ របស់កម្ពុជា ។
មានតទៅ ១១-១៥ ទៀត…›››
Like this:
ចូលចិត្ត កំពុងផ្ទុក...