3 comments on “លិខិតជូនអគ្គលេខាធិការក្រសួងការពារជាតិអាមេរិក…

  1. ប្រែសំរួលបានល្អ ប៉ុន្តែខ្ញុំសូមកែសំរួលតិចៗម​សូមអភ័យទោស បើមានកំហុសមិនសមស្របណា៎ ! អរគុណណាស់
    ———————————
    អគ្គលេខាធិការ រ៉ប៊ើត ហ្គេតស៍, ក្រសួងការពារជាតិ

    The Pentagon Room 3E880

    Washington, DC 20301

    គោរពជូន លោកអគ្គលេខាធិការ ហ្គេតស៍ ៖

    ថ្ងៃនេះ យើងខ្ញុំសរសេរជំរាបលោកអោយបានដឹងថា យើងខ្ញុំព្រួយបារម្ភ ចំពោះជំនួយជាថវិកា របស់សហរដ្ឋអាមេរិក សំរាប់ជួយទាហានបរទេស ដែលត្រូវផ្តល់ទៅ ព្រះរាជាណាចក្រកម្ពុជា។

    ដូចលោកអគ្គលេខាធិការដឹងស្រាប់ សហរដ្ឋអាមេរិក បានផ្តល់ជំនួយ ជាថវិកាចំនួន ៤,៥លានដុល្លា សំរាប់ជួយទាហានបរទេស។ ថវិកានោះ ត្រូវបានប្រើប្រាស់ សំរាប់ការហ្វឹកហ្វឺន និងជាសំភារៈ ទាហាន, ប៉ូលិស, និងឧបត្ថម្ភលើ ក្រុមការពារភារវកម្មនានា ដែលមានតាំងពីឆ្នាំ២០០៦ មក។ ដោយយោងតាម សាក្សី ជាអង្គការឃ្លាំមើល សិទ្ធមនុស្ស ដែលបានចែង ក្នុងសវនាការ របស់លោក ថម ឡែនថូស ជាគណកម្មការ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០០៩ ស្រាប់ ដូចជា​ ជំនួយ សំរាប់ហ្វឹកហ្វឺននានា ដែលបានផ្តល់ចំពោះ អង្គភាពពិសេសនានា។ ពួកគេរីករាយ និងល្បីខាង ដំណើរគ្មានទោសពៃ នូវសមាជិកភាព របស់ពួកគេ។ ជាពិសេសអង្គភាព ការពារនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគេដឹងថា មានការជាប់ពាក់ពន្ធ ទៅនឹង ការរំលោភសិទ្ធិមនុស្ស រាប់មិនអស់ ឬគ្មានអាចនិយាយបាន ដោយបូករួម ទាំងការសំលាប់ រង្គាលផងដែរ។ កិច្ចការទាំងនេះ បានធ្វើនៅក្រោម កងអង្គភាពពិសេស ប្រឆាំងអំពើភារវកម្ម ដែលទើបតែបាន បង្កើតថ្មីនេះ។

    ក្នុងខណៈដែលសហរដ្ឋអាមេរិក ត្រូវតែធ្វើការជាមួយ រាល់រដ្ឋាភិបាលបរទេស ដើម្បីធ្វើអោយពួកគេ មានវិជ្ជាជីវៈត្រឹមត្រូវ និងដើម្បីហ្វឹកហ្វឺន កងកំលាំងសន្តិសុខ របស់ពួកគេ អោយគោរពសិទ្ធិមនុស្ស និងគោរពច្បាប់ អោយបានត្រឹមត្រូវ។ យើងត្រូវតែ ធានាអះអាងថា ជំនួយនិងការហ្វឹកហ្វឺនទាំងនេះ មិនត្រូវផ្តល់ជារង្វាន់ ដល់រាល់សមាជិកភាព នៃកងកម្លាំងសន្តិសុខ ដែលបានប្រព្រឹត្ត ល្មើសខ្លាំង ទៅនឹងច្បាប់សិទ្ធិមនុស្ស ហើយ និងនៅតែបន្ត ដំណើរគ្មានទោសពៃ។

    ក្នុងញត្តិបានភ្ជាប់មកជាមួយនេះ សូមលោកអគ្គលេខាធិការ មេត្តាមើលត្រង់ចំណុច សាក្សី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលគេបានដាក់ទុកក្នុងបញ្ជី ហើយក៏បានពន្យល់ យ៉ាងល្អិតល្អន់ដែរ ការរំលោភសិទ្ធិមនុស្សដ៏ខ្លាំង ពីពួកសមាជិក ក្នុងកងការពារនាយករដ្ឋមន្ត្រី ក្នុងន៾មាន កងពលលេខ៧០, កងទ័ពជើងអាកាស ពិសេសលេខ៩១១, និងកងពល លេខ ៣១ នៃកងកំលាំង ខេមរភូមិន្ទកម្ពុជា។

    ប្រភេទរំលោភសិទ្ធិ ត្រូវបានគេពន្យល់ យ៉ាងលំអិត ក្នុងញត្តិជាកសិណសាក្សីនោះ ហើយយើងខ្ញុំសុំស្នើ ក្រសួងការពារជាតិ ជួយផ្តល់ចំលើយ និងរាល់សំណួរ ដូចខាង ក្រោម ៖

    – សហរដ្ឋអាមេរិក បានផ្តល់អ្វីខ្លះ លើការហ្វឹកហ្វឺន កងទ័ពអាកាសពិសេស លេខ៩១១, កងពលលេខ ៧០, និងកងអង្គភាព ការពារនាយករដ្ឋមន្ត្រី?

    – ពួកសមាជិក កងទ័ពអាកាស លេខ ៩១១, កងពលលេខ ៧០, ឬ សមាជិកភាព នៃកងអង្គភាពការពារ នាយករដ្ឋមន្ត្រី ដែលត្រូវធ្វើដំណើរ ទៅសហរដ្ឋអាមេរិក ដើម្បីទទួលជំនួយ និងការហ្វឹកហ្វឺន ឬការទៅនោះ មានការទាក់ទង លើកិច្ចការពាណិជ្ជកម្ម ដទៃទៀត? បើចឹងមែន តើពួកគេមានគោលបំណងអ្វី ក្នុងការធ្វើដំណើរនោះ? តើមានទំរង់ការអ្វី ដែលពួកគេ ត្រូវហាត់ធ្វើ មុននឹងត្រូវបាន ធ្វើដំណើរមកដល់?

    – មានគ្រឿងប្រដាប់ប្រដា ឬជាគ្រឿងសំភារៈ ប្រើប្រាសអ្វីខ្លះ ត្រូវផ្តល់ ដោយរដ្ឋាភិបាល អាមេរិកាំង លើកងទ័ពជើង អាកាសលេខ ៩១១, កងពលលេខ ៧០, កងកំលាំងប្រឆាំង ភារវកម្ម, កងអង្គភាពការពារ នាយករដ្ឋមន្ត្រី ឬ កងកំលាំងសន្តិសុខ ដទៃ?

    – សហរដ្ឋអាមេរិក មានជំនួយអ្វីខ្លះទៀត ត្រូវបានផ្តល់ លើការហ្វឹកហ្វឺន គណកម្មការកម្ពុជា ប្រឆាំងភារវកម្ម, កងកំលាំងប្រឆាំង និង ភារវកម្មនិយម និង កងកំលាំងអង្គភាពពិសេស ប្រឆាំងភារវកម្មនិយម?

    – មានសមាជិក អង្គភាពប្រឆាំងភារវកម្ម ប៉ុន្មាននាក់ មកពីអង្គភាពការពារ នាយករដ្ឋមន្ត្រី? ពួកគេ មានតួនាទីជាអ្វី ក្នុងអង្គភាព ការពារនោះ?

    – ពួកគេបានធ្វើសកម្មភាពអ្វីខ្លះ ដែលអាចយកទៅបង្កើត ជាអត្តសញ្ញាណកម្ម សំរាប់បុគ្គលិកការពារ? អ្នកណាខ្លះ បាននៅកន្លែងកើតហេតុ នាថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ នាពេលដែល គ្រាប់បែកដៃ ត្រូវបានគប់ទៅលើ គណបក្សប្រឆាំង ឬគណបក្សជាតិខ្មែរ? យើងត្រូវតែធានាអះអាងថា អ្នកទាំងនោះ មិនត្រូវបានអោយ ចូលរួមជាមួយ កងកំលាំងហ្វឹកហ្វឺន ដែលគាំទ្រដោយ សហរដ្ឋអាមេរិកឡើយ។

    សូមអរគុណ លោក អគ្គលេខាធិការ ដែលបាន យកចិត្តទុកដាក់ រឿងមានសារៈសំខាន់នេះ ! យើងខ្ញុំសង្ឃឹមថា នឹងបាន ទទួលនូវចំលើយ របស់លោក នៅពេលឆាប់ៗ ខាងមុខនេះ មិនខាន។

    ហត្ថលេខា

    scan0029

    ចូលចិត្ត

  2. សូមអរគុណ លោកជាជា ដែលបានជួយកែរសម្រួល ផ្នែកបកប្រែភាសាខ្មែរ មើលទៅឃើញថាល្អគួរសមដែរ តែវគ្គសំនួរចំនួន៦ ដែលខ្ញុំបានប្រើ គឺពាក្យផ្តើមសួរ (តើ?) បើអត់ប្រើទេ ប្រហែលជាអត់ពេញលក្ខណៈ សំរាប់ប្រយោគសំនួរ នេះបើតាមខ្ញុំយល់។

    ចូលចិត្ត

  3. – តាមខ្ញុំ បើ ដាក់សញ្ញា “?” នៅខាងចុងឃ្លា និង មានពាក្យ “អ្វីខ្លះ, អ្វី, ប៉ុន្មាននាក់,… ” ចឹងមិនបាច់ ដាក់ “តើ” ពីដើមឃ្លា នាំអោយសល់ពិបាកស្តាប់
    – ប្រើប្រាស់ត្រឹមពាក្យ “ក្នុង” ឬ “នៅ” ក៏មានន័យគ្រប់គ្រាន់ មិនចាំបាច់ប្រើប្រាស់ពាក្យ “នៅក្នុង” ជាឧទាហរ ” ប្រភេទនៃការរំលោភ….. នៅក្នុងញត្តិ… ” ទៅជា​ ” ប្រភេទនៃការរំលោភ….. ក្នុងញត្តិ… ” ឬ ” ប្រភេទនៃការរំលោភ….. នៅញត្តិ… ”

    េទាះយ៉ាងណា ខ្ញុំសូមសរសើរការប្រែសំរួល របស់ kaps ព្រាះមិនធម្មតាទេ ដែល kaps ប្រែសំរួលរួចរាល់ និងងាយយល់បែបនេះ

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s