10 comments on “ការសាកល្បងបកប្រែក្រៅផ្លូវការណ៍…

  1. រឿងបកប្រែនេះ ពិបាកមែន ប្រហែលត្រូវការរៀនច្រើនណាស់មើលទៅ
    បើគេបកហើយ ស្រួលជួយកែរគេ មើលទៅឆាប់ដឹងខុសត្រូវ សមឬមិនសម
    តែបើបកខ្លួនឯងពិបាកកែរណាស់ ដោយសារមិនធ្លាប់បកមើលទៅ
    គឺត្រូវការហ្វឹកហ្វឺនឱ្យបានស្ទាត់ ទើបបកប្រែពិរោះស្តាប់។

    ចូលចិត្ត

  2. សួស្ដី peehs07
    អរគុណច្រើន ដែលបានបកប្រែសំបុត្រនោះជាភាសាខ្មែរបានចែកគ្នាដឹង ។
    បើតាមសេចក្តីដូចក្នុងការបកប្រែនេះ ខ្ញុំគិតថា នឹងចាំមើលតើមានការធ្វើ
    អន្តរាគមន៍ពីស្ថានទូតអាមេរិកនៅស្រុកខ្មែរបានដល់កំរិតណាសិនដែរ ។
    ពាក្យថា ​ការសុំស្នើរ ការតំរូវអោយ ការបញ្ចារឬឹដាក់កំហិតអោយ មានជំរៅ
    ខ្លឹមសារខុសៗគ្នា ។ ខ្លះគ្រាន់តែលឺការអំពាវនាវសុំ ទៅជាយល់ថាវាជា
    ការដាក់កំហិតតាមទារអោយខាងតែបានក៏មាន ។
    រឿងនេះ ស្រដៀងៗគ្នានេះដូចមានសរសេរក្នុងសំបុត្តហ្នឹងដែរហើយ
    ដូចជាពុំមែនរឿងថ្មីថ្មោងទេ ។ ខ្ញុំគ្រាន់តែសង្កេតឃើញថា បើរដ្ឋាភិបាល
    មិនកើត ម្ល៉េះក៏គ្មានកំណើនជំនួយពីបរទេសជារៀងមកដែរ ។
    …..នេះបើតាមខ្ញុំគិត ។
    .

    ចូលចិត្ត

  3. នៅថ្ងៃព្រហស្បតិ៍ទី២៥នេះ លឺដំណឹងថា លោកស្រី មួរ សុខហួរ និងវិលត្រឡប់មកកម្ពុជា
    វិញ។ នៅពេលនោះដែរ លោកម៉ង់ សូណង់ដូ ក៏ត្រឡប់មកកម្ពុជាវិញដែរ ហើយនិងលោក
    ហូ វ៉ាន់ ក៏ប្រហែលជាត្រឡប់មកកម្ពុជាវិញផងដែរ មើលទៅ។ គឺជាឱកាសល្អ ដែលអ្នកទាំង
    បីត្រូវអញ្ជើញមកកម្ពុជាផងដែរ។

    ហើយខ្ញុំក៏ត្រៀមខ្លួននិងបញ្ចេញមតិយោបល់ដែរ អំពីករណី លោកស្រីមួរ សុខហួរ និង
    សម្តេច ហ៊ុន សែន…

    ចូលចិត្ត

  4. បកបានល្អគ្រាន់បើដែរតើ ការបកប្រែភាសា អង់គ្លេសទៅជាខ្មែរ ពិបាកមែនហើយ បើបកពាក្យនឹងពាក្យនោះ តែភាគច្រើន ដូចខ្ញុំនៅអាមេរិក ច្រើនតែបកឃ្លា ឬ ប្រយោគភាសា អស់គ្លេស មកជាពាក្យ ខ្មែរ ។ ជួនកាល យើងដឹងថា ប្រុយោគហ្នឹង ចង់និយាយពីអ្វី ហើយប្រែជា ពាក្យខ្មែរ ក៏ងាយយល់ដែរ ។ សូមឧទាហរណ៍ ជាភាសា អង់គ្លេស In the mean time បើប្រែ ជាភាសា ខ្មែរ ពាក្យដោយពាក្យ មានន័យថា ( នៅក្នុងពេលសំខាន់ ) បើប្រែជា ឃ្លាវិញមកជាភាសាខ្មែរ មានន័យថា ( អាលូវហ្នឹង ) មើលទៅឃើញថាន័យខុសគ្នាឆ្ងាយ ហើយ មើលទៅថាមួយណាស្រួលស្តាប់ជាងជាភាសា ខ្មែរ ? ខ្ញុំគ្រាន់តែចែកនៅការដឹងខ្លះៗទេ ខ្ញុំគ្មានបានអះអាង ថាជា អ្នកប្រូខាងបកប្រែទេ ! 😀

    ចូលចិត្ត

  5. អរគុណស្តេចហនុមាន និង achharia ដែលបានជួយពន្យល់ បានល្អណាស់ ខ្ញុំនិងព្យាយាមរៀនហ្វឹកហ្វឺនបន្ថែមទៀត ដើម្បីឱ្យបានយល់ច្បាស់ នូវអត្ថន័យអង់គ្លេស
    និងខ្មែរ ជាឃ្លាឬប្រយោគ។
    ខ្ញុំចូលចិត្តធ្វើការឆ្លើយឆ្លងគ្នា នូវអ្វីៗដែលយើងមិនយល់ យល់ស្រពិចស្រពិល ឬយល់មិនច្បាស់
    គឺការជជែកតវាគ្នា យើងអាចរកឃើញនូវសេចក្តីពិតបាន។

    ចូលចិត្ត

  6. ការបកប្រែ សំខាន់គឺមុខវិជ្ជាផ្ទាល់ ។ ឧទាហរណ៍ ៖ អ្នកច្បាប់អាចបកប្រែភាសាច្បាប់បានល្អ អ្នកវិទ្យាសាស្ត្រអាចបកប្រែភាសាវិទ្យាសាស្ត្របានល្អ អ្នកនយោបាយអាចបកប្រែភាសានយោបាយបានល្អ ។ល។ តែមិនប្រាកដថាមនុស្សធម្មតាអាចយល់នោះទេ ។ ពាក្យដូចគ្នា តែមុខវិជ្ជាផ្សេងគ្នា ប្រាកដជាមានន័យផ្សេងគ្នាហើយ ។ ដោយហេតុនឹងហើយ បានជាយើងមិនអាចបកប្រែតាមពាក្យនីមួយៗទាំងស្រុងបានទេ ។ បើទៅហៅជាងឡាន ទៅអោយបកប្រែខាងផ្នែកពេទ្យនោះ ច្បាស់ជាយ៉ាប់ធំហើយ ។ ខ្ញុំអន់ខាងអក្សរ និងភាសា ដូច្នោះ យល់ដឹងខ្លួនឯងថា មិនអាចធ្វើការបកប្រែបានទេ ។ តែបើអោយខ្ញុំនិយាយផង គូរផង ធ្វើកាយវិការផង ប្រហែលជាគេអាចយល់ ថាខ្ញុំចង់និយាយអំពីអី ។ អោយតែអ្នកចេះធ្វើការស្រាវជ្រាវ ព្រមស្តាប់សម្ដីគេផង ស្ដាប់សម្ដីខ្លួនឯងផង អ្នកនឹងអាចទទួលបាននូវលទ្ធផលល្អមិនខាន ។ ការជជែកតវា រកហេតុផល និងការយល់ដឹង គឺជារឿងល្អ ។ តែបើទៅជជែកតវា ជាមួយនឹងអ្នកដែលចង់តែឈ្នះនោះ គឺច្បាស់ជាយ៉ាប់ធំហើយ ។

    ចូលចិត្ត

  7. អរគុណស្តេចហនុមាន និង លោកម៉ាច់ ម៉ន ដែលបានជួយឱ្យយោបល់ ខ្ញុំយល់ស្រប ឥឡូវនេះ
    ខ្ញុំព្យាយាម បកប្រែត្រួសៗ ហើយចាប់ផ្តើមត្រួតពិនិត្យមើល ភាសានិងអក្សរខ្មែរ ដែលខ្ញុំបាន យក ប្រើ រួចព្យាយាមកែរតម្រូវ តែមិនទាន់បានគ្រប់គ្រាន់ ប្រហែលជាត្រូវការហ្វឹកហ្វឺនច្រើន
    ទៀត។

    សូមស្តេចហនុមាន និងលោកម៉ន ជួយត្រួតពិនិត្យមើលទៀត នៅការបកប្រែសាកល្បង
    លើកទី២ ដែលទើបតែបានចុះផ្សាយថ្ងៃនេះ។

    ចូលចិត្ត

    • ខ្ញុំមិនមែនជា ម៉ាច់ ម៉ន ទេ, ខ្ញុំគឺ ម៉ុន ម៉ន ។ កុំហៅខ្ញុំលោកអី ហៅតែ ម៉ន ទៅបានហើយ ។ យើងបានជួបគ្នាប៉ុន្មានដងលើ WordPress រួចមកហើយ មិនបាច់គួរសមទេណា អាចរាប់គ្នាជាមិត្តលើប្លកក៏បាន ។

      ចូលចិត្ត

ទំលាក់ មួយចំលើយតប ទៅ peehs07 បោះ​បង់​ការ​ឆ្លើយ​តប