20 comments on “រឿងទុំទាវ ជារឿងពិតមែនរឺ? (បន្តរ…)

  1. សម័យ​​នេះ​មិន​មែន​សម័យ​ទុំ​ទាច​ឡើយ គឺ​សម័យ​ចាយ​លុយ$ គ្មាន​នណា​ម្នាក់​ស្មោះ​ស្ម័គ្រ​​រហូត​នោះ​ទេ បើ​មិន​ជឿ​សាក​យក លុយ មួយ​ម៉ឺន ដុល្លា​ទៅ​បោះ​នៅ​មុខ​មនុស្ស​ដែល​ស្មោះ មើល៏​តើ​គេ​គិត​យ៉ាង​ម៉េច​ទៅ?

    ចូលចិត្ត

  2. ខ្ញុំស្របដែរតាមកាលៈទេសៈ អ្នកមានស្តុកស្តម្តនិងអ្នកមានលុយកាក់ច្រើន តែងតែធ្វើអ្វីគេចង់បាន តែក៏មិនប្រាកដថាបានទាំងអស់នោះដែរ។

    រឿងទាវនិងម្តាយរបស់នាង ខ្ញូំឱ្យត្រូវនិងខុសទាំងពីរនាក់ គឺនាងទាវត្រូវត្រង់ស្មោះនិង
    គូរសង្សាររបស់នាង ហើយចង់ផ្គាប់គុណម្តាយរបស់នាងដែរ រីឯម្តាយរបស់នាង គាត់
    បានគិតឃើញថា បើកូនអញបានគេអ្នកមានស្តុកស្តម្តនិងបុណ្យសក្តិធំដុំ គាត់និងកូន
    របស់គាត់ច្បាស់ជាមានមុខមាត់ធំដុំនិងលុយកាក់ចាយមិនអស់ ហើយគាត់ខុស ខុស
    ត្រង់មិនអនុញ្ញាតិឱ្យកូនបានប្តីដោយចិត្តឯង។ មកដល់វគ្គនេះ យើងគួរពិចារណាមើល
    តើគំនិតនាងទាវនិងម្តាយរបស់នាង អ្នកណាគ្រាន់បើជាង?

    ចូលចិត្ត

  3. នៅ​ក្នុង​សាច់​រឿង​របស់​ទុំទាវ គឺ​ម្ដាយ​របស់​បាង​ទាវ ស្រលាញ់​នាង​ទាវ ចង់​អោយ​នាង​ទាវ មាន​អនាគត​ល្អ ប៉ុន្តែ​យាយ ផាន់ ហ្នុង​ដូច​ជា​ផ្គាប់​ចិត្ត​ខ្លួន​ឯង​ជាង​​​ចង់​អោយ​កូន​មាន​អនាគត

    ចូលចិត្ត

  4. ខ្ញុំធ្លាប់មើលរឿងនេះយូរណាស់ហើយ មិចាំសាច់រឿងទេ គ្រាន់តែដឹងថាការសំរេចចិត្តរបស់
    នាងទាវនិងម្តាយនាងតែប៉ុណ្ណោះ នរណាទៅយាយផាន់នោះ?

    ប្រហែលដល់តែរកយករឿងនោះមកមើលម្តងទៀតហើយមើលទៅ!

    ចូលចិត្ត

  5. ទំទាវជារឿង Classic របស់ខ្មែរ មេចក៏នាំគ្នានិយាយ​យ៉ាងនោះ ដែលមានទាក់ទង នឹងអក្សរសាស្រ្ត របស់ជាតិយើង ហើយក៏អាចបង្រៀន មនុស្សអំពី សេចក្តី លោភលន់ គេញប្រវ័ញ្ញន៍ ស្នេហាប្តូរផ្តាច់ ប្តូរអាចម៍គ្នា សីុដែរ ។ ខ្មែរ មាន ភស្តុតាង មកដល់សព្វថ្ងៃនេះតើ ស្រុកត្បូងឃ្មំ នោះមាននៅស្រុកយើងតើ ។

    ចូលចិត្ត

  6. យាយផាន់ ជាមេភ្លើង ដែល បំបែកបំបាក់ ទាវ នឹងទុំ ។ មកដល់សព្វថ្ងៃនេះ បើគេហៅអ្នកណា ម្នាក់ថា យាយ ផាន់ នោះ គាត់មិនមែនជា មនុស្ស ល្អទេ ! រឿងនេះចង់ បង្ហាញ ពី ការគោរព​មាតាបិត្តា គោរពសាសនា នឹង ស្នេហា បរិសុទ្ធ មាន ន័យចំពោះ សង្គម របស់ មនុស្ស ។ កាលពីសម័យ មុន គេតម្រូវ ឲ្យសិស្សទាំងអស់ រឿនពី ទុំទាវ នេះ មិនដែលចានទេ !

    ចូលចិត្ត

  7. សូមអរគុណហនុមាន ដែលបានជួយពន្យល់! នេះបើតាមស្តាប់មើលទៅ ប្រហែលជាមកពី
    យាយផាន់គាត់មិនបានពិចារណាឱ្យបានច្បាស់លាស់ មិនដឹងថាស្នហាមានទំហំប៉ិនណា
    ខ្លាំងប៉ិនណា គឺហ៊ានធ្វើអ្វីៗទាំងអស់ ហ៊ានធ្វើឃាដឬសម្លាប់មនុស្ស។ តែស្រីៗអត់ហ៊ាន
    ធ្វើអីគេទេ ហ៊ានសម្លាប់តែខ្លួនឯងទៅវិញ។ ហេតុអីបានជាស្រីៗឥតហ៊ានស្រែកសម្តែង
    ប្រាប់គេផងឱ្យដឹង?

    ចូលចិត្ត

  8. មែនហើយ យាយផាន់គាត់ចិត្តអាក្រក់ណាស់ នាងទាវដែលត្រូវបានស្តេចរៀបការឱ្យជាមួយទុំ
    ហើយក៏ដោយ ក៏គាត់នៅតែផ្តាច់យកនាងទាវទៅឱ្យរៀបការជាមួយមឺនងួនទៀត រឿងនេះមិន
    ត្រូវកើតមានដូច្នោះឡើយ តែប្រហែលដោយសារ មានរឿងអាថ៌កំបាំងនៅពីក្រោយរបស់
    យាយផាន់និងអរជូនយើងអត់បានដឹង យាយផាន់ប្រហែលជាគាត់ បាននិយាយចុះលក្ខ័ន្ធ
    ច្បាស់លាស់ជាមួយខាងអរជូនរួចទៅហើយ តែគាត់មិនបានមកពិគ្រោះជាមួយនាងទុំជាកូន
    នោះទេ គឺដោយសារតែអំណាចរបស់ឪពុកម្តាយជាធំ និងក៏ជាទំនៀមទំលាប់របស់ខ្មែរផង
    ដែរ ដែលបណ្តាលឱ្យមានពាក្យ “នំមិនដែលធំជាងនាល” មកនិយាយនៅពេលនោះ។

    នេះដោយសារអំណាចឪពុកម្តាយជាធំ តែអំណាចរបស់អរជូន ប្រហែលជាធំជាងឪពុកម្តាយ
    ទៅទៀតពេលនោះ ប៉ុន្តែអំណាចស្តេចផែនដីធំជាងអំណាចអរជូនទៅទៀត ដូច្នេះអ្នកទាំង
    នោះមិនគោរពអំណាចស្តេចផែនដីទេ ពេលនោះ ធ្វើអ្វីៗបំពានលើអំណាចស្តេចផែនដី តែ
    ស្តេចផែនដីបែរជាគោរពសិទ្ធិរបស់នាងទាវនិងទុំទៅវិញ ដោយបានរៀបការអ្នកទាំងពីរឱ្យ
    ទៅជាគូរស្វាមីនិងគ្នា។

    ខ្ញុំទទួលស្គាល់រឿងការសម្រចចិត្តរបស់សាមីខ្លួននិមួយៗ តែយើងត្រូវគោរពនូវដម្បូន្មាន ឪពុកម្តាយនិងទំនៀមទំលាប់ខ្មែរយើង ដោយត្រូវមានការរៀបពិធីមង្គលការឱ្យបានត្រឹម
    ត្រូវ នេះជាកិត្តិយសមួយយ៉ាងធំសម្រាប់គូរស្រករទាំងពីរនាក់ ដែលប្រហែលជាមានតែម្តង ក្នុងឆាកជីវិតរបស់គេ នេះឱ្យតម្លៃនិងមុខមាត់ធំណាស់ចំពោះឪពុកម្តាយនិងក្រុម គ្រួសារ ញាតិមិត្ត មិនត្រូវយើងលួចស្រឡាញ់ដោយលួចលាក់នោះទេ នេះជាគំរូអាក្រក់មួយដែល
    យុជនយុវនារីមិនត្រូវធ្វើតាមឡើយ។ ទំនៀមទំលាប់ខ្មែរយើងល្អណាស់ មុននិងរៀបការ
    តម្រូវឱ្យខាងប្រុសធ្វើផ្ទះសម្បែងថ្មីស្រឡាង សម្រាប់គូរស្រករទាំងពីររស់នៅ គឺគាត់មិនចង់
    ឱ្យគូរស្រករទាំងពីរនាក់បានគ្នាហើយ នាំគ្នាវេចសំពាយទៅរស់នៅលើចិញ្ចើមថ្នល់នោះទេ។

    ខ្ញុំទើបតែរកឃើញសៀវភៅ របស់ព្រះបទុមត្ថេរ ងួន សោម ដែលអត្ថាធិប្បាយរឿងទុំទាវយ៉ាង
    ក្បោះក្បាយ ដែលបោះពុម្ពសារឡើងវិញ ដោយរដ្ឋកម្ពុជាឆ្នាំ១៩៨៩ ខ្ញុំបានជាវសៀវភៅនេះ
    នៅឆ្នាំ១៩៩០នៅក្រុងភ្នំពេញ។

    ចូលចិត្ត

    • អរគុណប្អូន peehs07 ដែលបានជាវនៅសៀវភៅនោះ ។ ប្អូនបានអានហើយយល់នៅគោលបំណងនៃ រឿងទុះទាវ ។ ចំពោះ ខ្ញុំទុំទាវ ជារឿងមួយដែល កូនខ្មែរគ្រប់រូបគួរតែអាន ហើយ សិក្សាអំពីអត្ថន័យ ដែល រៀបច្បង ព្រះបទុមត្ថេរ បានចងក្រងទុកអោយ ! ។

      ចូលចិត្ត

  9. ដើម្បីជៀសវាងនូវ ស្នេហាមហន្តរាយ ដោយប្រការណាមួយ យើងគួរតែពិចារណានូវកត្តា សំខាន់ប្រាំយ៉ាងគឺ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ បើយើងមិនយក
    កត្តាប្រាំយ៉ាងនេះមកពិចារណាទេ ការសុខទុក្ខឬភាពមហន្តរាយមិនអាចធានាបានឡើយ!

    ចូលចិត្ត

  10. រឿងទុំទាវគឺជារឿងដែលអប់រំមនុស្សទូទៅឲ្យចេះគិតពិចារណាឲ្យបានជ្រៅជ្រះដោយមិនមែន​មើលឲ្យតែចប់នោះទេ ។ តើម្តាយណាដែលមិនចង់ឲ្យកូនមានទ្រព្យសម្បត្តិរស់នៅដោយសុខ​ស្រួល? ឯនាងទាវចាកូនក៏មិនត្រូវបំពានប្រពៃណីបែបនេះដែរ នាងត្រូវហ៊ាននិយាយពីចិត្តគំនិតរបស់ខ្លួនប្រាប់ម្តាយឲ្យបានដឹង​មិនមែនម្តាយនាំយកទៅប្រគេនអ្នកណាក៏ចេះតែទោនោះទេ ? (រាជនី)

    ចូលចិត្ត

    • អរគុណដែលមានចំណាប់អារម្មណ៍រឿងទុំទាវ ខ្ញុំមានដែរចាំមើលខ្ញុំព្យាយាម ចម្លងដាក់ចែកគ្នាមើល តែត្រូវចំណាយពេល វេលា អញ្ចឹងចាំមើលបន្តិចទៀតណា មិនទាន់ហ៊ានកំណត់ពេលវេលាដែរទេ ដោយរវល់ ប៉ុន្តែចង់បានឆាប់ៗនេះដែរ ចាំមើល តើអាចធ្វើយ៉ាងម៉េចបាន ។

      ចូលចិត្ត

  11. ក្រោយពីខ្ញុំបានអានមតិខាងលើរួចមកឃើញថាសុទ្ធតែគំនិតល្អ
    ហើយខ្ញុំចង់បញ្ចេញគំនិតខ្លះទាក់ទងរឿងនេះ តាមការពិចារណាមើលទៅដូជាលំបាកបន្តិច ព្រោះវប្បធ៌មខ្មែរនាសម័យនោះខុសពីសម័យបច្ចុប្បន្ន ដូចនេះគំនិតមនុស្សក៏ខុសគ្នាដែរ បើយើងនិយាយពីសម័យមុនគេថានាងទាវខុសមិនស្ដាប់ការទូន្មាន ការសម្រេចចិត្តអ្នកមានគុណ​ ម្ដាយជាអ្នកកាន់ចង្កូតនៃជីវិតកូនពោលគឺនំធំជាងនាឡិ ប៉ុន្តែឥឡូវផ្នត់គំនិតប្រជាជនខ្មែរលែងគិតបែបនោះហើយ សិទ្ធិមនុស្សក៏បានចែងថា។គេគិតថាការជ្រើសគូរស្រករសំខាន់លើសាមីខ្លួនព្រោះសាមីខ្លួនជាអ្នករស់ជា១អ្នកដែល គេពេញចិត្តអាចរួមរស់នៅជា១គ្នាបានបើមានការយល់ព្រមពីឪពុកម្ដាយនោះរឹតតែប្រសើរ៕

    ចូលចិត្ត

ទំលាក់ មួយចំលើយតប ទៅ tjulay បោះ​បង់​ការ​ឆ្លើយ​តប