2 comments on “អាគារពាណិជ្ជកម្មពិភពលោកត្រូវបានវាយប្រហារ…

  1. ខ្ញុំសូមជំរាបអស់លោកថា នៅពេលនោះខ្ញុំមិនបានដឹងនៅពេលដែលកើតហេតុភ្លាមៗនោះទេ
    ពីព្រោះខ្ញុំកំពុងតែកេងលក់ ដោយធ្វើការពីម៉ោង២រសៀលរហូតដល់ម៉ោង៤ព្រឹកជារៀងរាល់ថ្ងៃ
    មិនដែលមានថ្ងៃសំរាកឡើយ។ល។ ប្រហែលជាម៉ោង៧-៨ព្រឹក ទូរស័ព្ទរ៉ូរើងៗ ពីមេបញ្ជាការ
    ថា បើកទូរទស្សន៍មើល! មានអីមើលទៅគួរឱ្យរន្ធត់តក់ស្លុតឥតឧបមាថា សង្គ្រាមលោក
    លើកទី៣កំពុងតែកើតហើយ តើយើងត្រូវធ្វើយ៉ាងម៉េច? តើយើងរត់ទៅទីកន្លែងណា? បើរត់
    ចូលព្រៃភ្នំ មានតែថ្មនឹងដើមឈើ តែគ្មានអ្វីសំរាប់ញាំដូចស្រុកខ្មែរទេ! យើងមើលទៅសកម្មភាព ទូរទស្សន៍គ្រប់ប៉ុស្ត កំពុងតែស្លន់ស្លោដូចគ្នា! ហើយមើលទៅប្រធានាធិបតី អានុប្រធានាធិបតី
    និងអ្នកជំនួយការប្រធានាធិបតី គំពុងតែគេចលាក់ខ្លួន និងស្រែកបញ្ជារតាមប្រព័ន្ធផ្កាយរណប។

    តើក្នុងនាមជាប្រធានាធិបតីនិងជាអគ្គមេបញ្ជាការកងទ័ពទូទាំងសហរដ្ឋអាមេរិក និងព្រមទាំង
    មួយភាគធំលើពិភបលោកទាំងមូល ត្រូវចេញបទបញ្ជារយ៉ាងណាដើម្បីទប់ទល់ឱ្យមាន ប្រសិទ្ធិភាពទាន់ពេលវេលាឬទាន់សភាពការណ៍ដ៏ក្តៅគគុគនេះ?

    គឺប្រធានាធិបតី GEORGE W. BUSH បញ្ជារឱ្យយន្តហោះដឹកអ្នកដំណើរទាំងអស់ កុំឱ្យឡើងហោះដាច់ខាត បើមានយន្តហោះណាឡើង គឺត្រូវបាញ់ទម្លាក់ចោលជាដាច់ខាត! គឺមានតែកប៉ាល់ហោះចម្បាំងទេនៅលើអាកាស! នេះហើយជាបទបញ្ជារដែលមានប្រសិទ្ធិភាព ជាងគេបំផុតនាពេលនោះ!

    ចំណែកខ្ញុំឯណេះវិញ តើគិតធ្វើយ៉ាងណាដែរ ដើម្បីចូលរួមចំណែកជួយការពារ កុំឱ្យសង្គ្រាម លោកលើកទី៣កើតឡើង?

    ចូលចិត្ត

  2. នៅពេលនោះ ប្រមាណជាពីរ-បីថ្ងៃបន្ទាប់ពីការកើតហេតុខាងលើ ខ្ញុំបានសរសេរសំបុត្រតាម
    រយៈអ៊ីមែល ទៅប្រធានាធិបតី George W. Bush និងសមាជិកព្រឹត្តសភាមួយចំនួនធំ អំពី
    ការជួយឱ្យយោបល់នូវរបៀបការពារប្រទេសថ្មីទំនើប តាមរូបមន្តរចនាសម្ព័ន្ធនយោបាយខ្មែរ
    អង្គរ ដោយយកស្ថាប័ន នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខជាគោលសំខាន់
    សំរាប់ការពារជាតិ។ គឺស្នើរសុំឱ្យរដ្ឋាភិបាលអាមេរិកាំង រៀបចំជារចនាសមព័ន្ធថ្មីដើម្បីការពារ
    ប្រទេសជាតិ ព្រមទាំងនិយាយពន្យល់របៀបការរៀបចំនូវរចនាសម្ព័ន្ធនេះយ៉ាងច្បាស់លាស់
    ផង។

    ដោយមិនយូរប៉ុន្មាន ប្រហែលជាពីរឬបីខែបន្ទាប់មក យើងឃើញមាន ក្រសួងការពារជាតិថ្មី
    របស់អាមេរិកាំងមួយបានបង្កើតឡើងគឺ Home Land Security ។ ការរៀបចំក្រសួងនេះ
    ដូចខ្ញុំបានស្នើរសុំឱ្យរៀប គឺរបៀបការរៀបចំដូចយើងបានប្រាប់ លើកលែងតែអង្គភាពកងទ័ព
    នៅដដែល តែមានការសហការណ៍គ្នាយ៉ាងជិតដិតជាមួយក្រសួងនេះ។

    ខ្ញុំក៏បានសរសេរបន្ថែមទៀតថា រៀបចំតែក្រសួងមួយ មិនអាចការពារប្រទេសបានឡើយ លុះ
    ត្រាតែរៀបចំទាំងប្រាំក្រសួងគឺ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ ព្រម ជាមួយគ្នាទើបអាចការពារប្រទេសបានស្ថិតស្ថេចេរកាល។ បន្ទាប់មកយើងឃើញមានការ ពន្រឹងផ្នែកវប្បធម៌និងនយោបាយ តែសេដ្ឋកិច្ចអត់ឃើញមានការរៀបចំការពារឬលើកស្ទួយទេ បញ្ហានេះខ្ញុំបាននិយាយបញ្ជាក់ទៀតថា បើមិនរៀបចំពន្រឹងផ្នែកសេដ្ឋកិច្ចទេ សេដ្ឋកិច្ចច្បាស់ ជាធ្លាក់ចុះមិនខានឡើយ។ល។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s